ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងវត្តមាន តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត...
ព័ត៌មានលំអិតនៅពេលខាងមុខ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងរៀបចំមណ្ឌលផ្តល់សេវាសាធារណៈ សម្រាប់ប្តូរនិងពន្យារបណ្ណបើកបរ និងប្តូរកម្មសិទ្ឋ នៅផ្សារទំនើបហើរីថេកវ៉ក ក្រុងសៀមរាប នេះបើតាមការបង្ហាញពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូននារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងជួបពិភាក្សាការងារបច្ចេកទេសសាងសង់ជាមួយអង្គភាពសាងសង់ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យក្នុងឱកាសនេះក្រុមការងារមានគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់...
ព័ត៌មានលំអិតប្រជាពលរដ្ឋចំនួន ៥គ្រួសារចុងក្រោយរស់នៅលើដីចំណីដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្ម័គ្រចិត្តទទួលយកការរុះរើទាំងអស់គ្នា ប៉ុន្តែស្នើសុំពេលរុះរើ, ការជួយដឹកជញ្ជូន, ការជួយផ្តល់ថវិកាក្នុងការសាងសង់ និងសុំឱ្យអាជ្ញាធរបង្ហាញទីតាំងដែលត្រូវទទួលបានគោលនយោបាយ ដើម្បីពួកគាត់បានទៅរស់នៅ។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារចំពោះកិច្ចរបស់រដ្ឋបាលខេត្ត បានអនុវត្តសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដោយរលូនដោមិនមានការតវ៉ា ឬសកម្មភាពប្រទុស្តរាយអ្វីឡើយ។ ក្នុងកិច្ចប្រតិបត្តិការ នាព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកសុខ...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់មមាញឹកយ៉ាងសស្រាក់សស្រាំ ដើម្បីសាងសង់ផ្លូវទាំងនេះឱ្យរួចរាល់តាមផែនការគម្រោងទុក រយៈពេល១៣ខែ។ ជាមួយនឹងការស្ថាបនាផ្លូវទាំងនេះ រដ្ឋបាលខេត្តសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង ពិសេស ផ្លូវទាំង៣៨ខែ្ស ដែលកំពុងសាងសង់ ហើយត្រូវបានបិទចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី...
ព័ត៌មានលំអិតនៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ក្រុមការងារចម្រុះដឹកនាំដោយ លោក លី សំរិទ្ឋ អភិបាលរងខេត្ត និងេះជាអ្ននាំពាក្យសាលាខេត្តសៀមរាប អនុវត្តតាមផែនការណែនាំរបស់ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងគណៈ-បញ្ជាការឯកភាពរដ្ឋបាលខេត្ត អភិបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះអនុវត្តវិធានការរុះរើសំណង់ដែលគ្មានច្បាប់នៅសេសសល់ចំនួន...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមជាមួយគណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនមាតា និងទារកដែលទើបនឹងសម្រាលកូនតូចចំនួន៨០នាក់ មកពីបណ្តាឃុំក្នុងស្រុកប្រាសាទបាគង ដែរពិធីនេះប្រារព្ធឡើងនៅមណ្ឌលសុខភាពបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាឆ្លុះបញ្ចាំងអំពីលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ភាពជោគជ័យ និងប្រសិទ្ធភាពការងារក្នុងការអភិវឌ្ឍសមត្ថភាពស្រ្តី គឺអាស្រ័យដោយមានការគាំទ្រ សហការយ៉ាងជិតស្និទ្ធ របស់ស្ថាប័នដែលពាក់ព័ន្ធរួមមានដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាកាបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០១ ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បង្ហាញថា ការចាប់ផ្ដើមបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមគោលដៅសំខាន់ៗ ក្នុងមូលដ្ឋានស្រុកបន្ទាយស្រីនេះ គឺដើម្បី ទប់ស្កាត់ករណីលួច ឆក់ ប្លន់ បទល្មើសចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅ។ល។ លោកអភិបាលស្រុក បញ្ជាក់ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.