Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប

ដោយ Pothe Thun
17/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាកាបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០១ ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្ត និងវត្តមានលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបរុបចំនួនជាង១៤០រូប។

សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្តល់នូវបទពិសោធន៍ ចំណេះធ្វើ ចំណេះដឹងល្អៗ ជាច្រើន សម្រាប់ជាផលប្រយោជន៍នៃវិស័យកសិកម្ម និងរួមចំណែកចែករំលែកបទពិសោធន៍ គំនិត ទស្សនៈ និងកំណត់បញ្ហាប្រឈមនានា ជាអាទិភាព ដើម្បីរៀនសូត្រអំពីការអនុវត្ត ដោយគំនិតច្នៃប្រឌិត ដែលអាចជួយកែលម្អប្រព័ន្ធកសិកម្ម នាពេលអនាគតប្រកប ដោយប្រសិទ្ធផល ។ តាមរយៈរបាយការណ៍អំពីលទ្ធផលការងារក្នុង ឆ្នាំ២០២០កន្លងមក របស់ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យឃើញថាឆ្នាំកន្លងទៅនេះទោះជាខេត្តសៀមរាបទទួលរងនូវបាតុភូតធម្មជាតិ គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង និងសត្វល្អិតបំផ្លាញ ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ក៍ដោយ ក៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តនៅតែមានការរីកចម្រើនគួរឱ្យកត់សំគាល់ ដែលនេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់និងការទទួលខុសត្រូវរបស់មន្ទីរក្នុងការជំរុញការងារបង្កបង្កើនផល ការស្តារឡើងវិញលើផ្ទៃដីខូចខាតដោយគ្រោះធម្មជាតិ ភាពម្ចាស់ការរបស់កសិករ លើការងារស្រែចម្ការ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម សម្ភារកសិកម្ម ការរៀបចំសហគមន៍កសិកម្ម ការទទួលយកបច្ចេកទេសថ្មីៗ មានការផ្លាស់ប្តូរពូជថ្មី ដែលមានទិន្នផល ខ្ពស់ និងគុណភាពល្អ ការជម្រុញពីផលិតកម្មតាមបែបលក្ខណៈគ្រួសារ ឲ្យទៅជាផលិតកម្ម តាមបែបពាណិជួបនីយកម្មកសិកម្ម ។ល។

ក្នុងនាមរដ្ឋបាលខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបាន ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២០ កន្លងមក និងអនុវត្តឲ្យមានប្រសិទ្ធភាពទិសដៅឆ្នាំ ២០២១ ដែលកិច្ចប្រជុំបានដាក់ចេញ ។បង្កើតបរិយាកាសសាមគ្គីភាពផ្ទៃក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍ប្រគល់ភារកិច្ចជូនមន្ត្រីរាជការតាមជំនាញសមត្ថភាពនិងឧបនិស្ស័យ បន្តពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលមន្ត្រីរាជការ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងបន្តជម្រុញកំណើនផលិតកម្មកសិផលគ្រប់ប្រភេទ លើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ដើម្បីបង្កើនទិន្នផលដំណាំ កែលម្អគុណភាពផលិតផល និងឆ្លើយតបឲ្យទាន់ពេលវេលាជូនកសិករនូវគ្រោះមហន្តរាយធម្មជាតិ ។ ជម្រុញកំណើនផលិតកម្មសត្វគ្រប់ប្រភេទ លើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ការកែលម្អសមត្ថភាពក្នុងការបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការ ផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយ អនាម័យ និងសុវត្ថិភាព ។ពង្រឹងការគ្រប់គ្រងព្រៃឈើ និងសត្វព្រៃដោយនិរន្តរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបិទសិក្ខាសាលានិងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់៧ចំណុចនូវគំនិតយោបល់និងជំរុញលើកទឹកចិត្តដល់មន្ត្រីកសិកម្ម ឱ្យអនុវត្តដូចខាងក្រោម៖

១ ត្រូវលើកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្ម បន្ថែមទៀត ក្នុងទិសដៅបង្កើន ទាំង បរិមាណ និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា, បច្ចេកទេស នវានុវត្តថ្មីៗ ក្នុងបរិការណ៍ការប្រែប្រួលអាកាសធាតុ , ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ។ ត្រូវរៀបចំយន្តការព័ត៌មាន ស្ថានភាពទីផ្សារ និងនិន្នាការតម្លៃ ពិសេសការតភ្ជាប់ការផលិត តាមកិច្ចសន្យា រវាងកសិករ និងពាណិជ្ជករ។

ទី២ ប្រព័ន្ធធារាសាស្ត្រ គឺជាមធ្យោបាយចាំបាច់បំផុត ក្នុងការធ្វើកសិកម្ម ប៉ុន្តែ ប្រព័ន្ធធារា សាស្ត្ររបស់យើងនៅមិនទាន់គ្របដណ្តប់លើផ្ទៃដីដាំដុះឲ្យបានទូលាយ ពាក់ព័ន្ធនឹងចំណុចនេះ ស្នើដល់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន ចូលរួមសហការ ដោះស្រាយជាមួយគ្នា ឲ្យបានជិត ស្និទ្ធ ដោយបន្តការស្តារ និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ក្នុងការបញ្ជូនទឹកឲ្យបានដល់ ដីស្រែកសិករបានទូលាយជាងមុន។

ទី៣ ត្រូវបន្តជម្រុញការដាំដុះពូជស្រូវផ្ការំដួល ផ្ការមៀត និងផ្ការំដេង ដែលជាពូជមាន គុណភាព និងមានទីផ្សារ ។តាមរយៈផលិតកម្មគ្រាប់ពូជ និងជម្រុញការងារផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។

ទី៤ យកចិត្តទុកដាក់ការពង្រឹងសមត្ថភាពសហគមន៍ និងផលិតកម្មខ្នាតតួច ដើម្បីផ្សារភ្ជាប់ កសិករខ្នាតតូចទៅនឹងទីផ្សារកសិផល និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ។

ទី៥ ត្រូវបន្តលើកកម្ពស់ ការតាមដានចរន្តសត្វ អនាម័យសត្វ និងភូតគាមអនាម័យ ដោយចិត្ត ទុកដាក់ទៅលើយន្តការក្របខណ្ឌគតិយុត្ត និងបច្ចេកវិទ្យា ព្រមទាំងពង្រីក និងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមទីសត្តឃាដដ្ឋាន ដើម្បីសុវត្ថិភាព សុខភាពសាធារណជនទូទៅ។

ទី៦ លើកទឹកចិត្តកសិករ ក្នុងការអភិវឌ្ឍវារីវប្បកម្ម គ្រប់ប្រភេទក្នុងការ ការចិញ្ចឹមត្រីតាមស្រះ ក្នុងបែរ និងក្នុងស្រែតាមស្ថានភាពជាក់ស្តែង។ ពង្រឹងដល់យន្តការ ការពារ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ការពារជម្រកត្រីពងកូន និងបឹងអភិរក្សត្រីមេពូជ។

ទី៧ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងជំរុញការងារ

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យគ្រប់សាលារៀនបំផុសចលនាដាំកូនឈើឡើងវិញ

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.