នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ជាលើកដំបូងនៅព្រឹកនេះ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ បានដំណើរការហើយ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ...

ព័ត៌មានលំអិត

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថាអ្នកយកព័ត៌មាន មានតួនាទីនិងភារកិច្ចដ៏សំខាន់ ចូលរួមក្នុងចលនាអភិវឌ្ឍសង្គមជាតិ

ឯកឧត្តម លីវ សុខុន ទីប្រឹក្សានៃក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា ដើមឆ្នាំ២០២០ នៃការកើតឡើងដំបូងនៃវិបត្តិកូវីដ-១៩នៅកម្ពុជា ព័ត៌មានមិនពិត បានបង្កឲ្យមានភាពតក់ស្លុតនៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋ ហើយអ្វីដែលអាចប្រសើរឡើងវិញ គឺការអំពាវនាវរបស់រាជរដ្ឋាភិបាល និងការទទួលស្គាល់ក្រសួងសុខាភិបាល ថាជាប្រភពច្បាស់ការ សម្រាប់ព័ត៌មានស្តីអំពីស្ថានភាពកូវីដ-១៩ ហេតុនេះ ក្នុងស្ថានភាពបច្ចុប្បន្ននេះ តួនាទី-ភារកិច្ចរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ចំពោះការចូលរួមប្រឆាំងទប់ស្កាត់វិបត្តិកូវីដ-១៩។...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអំពីគំនិតផ្តួចផ្តើមមួយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវនៅជនបទ ដែលគួរតែផ្លាស់ប្តូរពីគម្រោងសាងសង់ផ្លូវគ្រួសក្រហម ដែលត្រូវចំណាយច្រើនលើការថែទាំជួសជុល មកជាគម្រោងកសាងផ្លូវបេតុងជំនួសវិញ ដែលធានាបានគុណភាពប្រើប្រាស់តយូរអង្វែងជាង ដូច្នេះបើអាចធ្វើបាន ចាប់ពីឆ្នាំ២០២១នេះតទៅ ការប្រើប្រាស់មូលនិធិឃុំ-សង្កាត់...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ដោយមិនបំពានកន្លែងគេ

នាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងប្រជុំប្រចាំសប្តាហ៍ថា អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ថាមានសិទ្ធិត្រឹមកម្រិតណា ដោយមិនត្រូវទៅបំពាននៅកន្លែង គេនោះទេ។ ការលើកឡើង របស់ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីការបិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ចំនួន៨ខ្សែក្នុងក្រុងសៀមរាប

តាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញថា ផ្លូវក្នុងក្រុងសៀមរាបចំនួន៨ខ្សែ នឹងត្រូវ បិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ដើម្បីរៀបចំដាក់ បណ្តាញអគ្គិសនី ខ្សែកាប និងលូទឹកផ្សេងៗ។ តាមការផ្សព្វផ្សាយដដែលនេះ បញ្ជាក់ថា ការបិទចរាចរជាដំណាក់កាល និងដោយអន្លើៗនេះ អាស្រ័យដោយតម្រូវការពន្លឿនការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបមួយចំនួន បានបង្ហាញនូវចិត្តសប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅពេលទទួលបានដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ នឹងមកដល់នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី គឹមសួរ និងអ្នកស្រី សុខចាន់ បានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប ភាគច្រើន...

ព័ត៌មានលំអិត

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧ភាគរយ និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ ! អ្នកជំនាញនៃក្រុមការងារសាងសង់ ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា៖ តាមការគ្រោងទុកសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់នៃគម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាម ការធ្វើបទបង្ហាញជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មាន

ជាការផ្សារភ្ជាប់នូវការរាប់អាន និងចង់ដឹងពីសកម្មភាពការងារទាំងឡាយ របស់បងប្អូន ជាជនមានពិការភាព ដែលកំពុងបំពេញកិច្ចការងារក្នុងស្ថាប័នសារព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ឋ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីវិល បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

នាសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជំនួយក្នុងអំឡុងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋក្រីក្រនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលជាជនក្រីក្ររួមមានស្រី្ដមេម៉ាយ និងចាស់ជរា ជនពិកា បាននឹងកំពុងចាប់យកការប្រកបរបរត្បាញល្ពាក់ធ្វើជាកន្ត្រក កញ្រែ្ចង និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីបានប្រាក់ចំណូលបន្ថែម បន្ទាប់ប្រមូលផលស្រូវ។ ពួកគាត់បានបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានជួយឧត្ថម្ភថិកាក្នុងអំឡុងពេលជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ក្នុងរយៈពេលពួកគាត់មានបញ្ញជីវភាពខ្វះខាត ដោយសារកូវីដ-១៩នេះ ពួកគេបានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន៧ដងមកហើយ...

ព័ត៌មានលំអិត
Page 190 of 304 1 189 190 191 304

Recommended

សូម Like និង Follow ពួកយើង