Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថាអ្នកយកព័ត៌មាន មានតួនាទីនិងភារកិច្ចដ៏សំខាន់ ចូលរួមក្នុងចលនាអភិវឌ្ឍសង្គមជាតិ

ដោយ Pothe Thun
09/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម លីវ សុខុន ទីប្រឹក្សានៃក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា ដើមឆ្នាំ២០២០ នៃការកើតឡើងដំបូងនៃវិបត្តិកូវីដ-១៩នៅកម្ពុជា ព័ត៌មានមិនពិត បានបង្កឲ្យមានភាពតក់ស្លុតនៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋ ហើយអ្វីដែលអាចប្រសើរឡើងវិញ គឺការអំពាវនាវរបស់រាជរដ្ឋាភិបាល និងការទទួលស្គាល់ក្រសួងសុខាភិបាល ថាជាប្រភពច្បាស់ការ សម្រាប់ព័ត៌មានស្តីអំពីស្ថានភាពកូវីដ-១៩ ហេតុនេះ ក្នុងស្ថានភាពបច្ចុប្បន្ននេះ តួនាទី-ភារកិច្ចរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ចំពោះការចូលរួមប្រឆាំងទប់ស្កាត់វិបត្តិកូវីដ-១៩។ ឯកឧត្តម លីវ សុខុន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានមកពីអង្គភាពស្ថាប័ននានាក្នុងខេត្ត ចំនួនជាង៣០រូប នៅមន្ទីរព័ត៌មានខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍បន្ថែមថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺពិភាក្សាជាមួយអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការប្រមូលធាតុចូល និងការចែករំលែកនូវបទពិសោធន៍ ជុំវិញការប្រតិបត្តិការការងាររៀងៗខ្លួន នៃស្ថាប័នពាក់ព័ន្ធ ដោយពិនិត្យពិភាក្សាលើលទ្ធផលសម្រេចបាន រយៈពេលកន្លងមក រួមមាន ចំណុចវិជ្ជមាន អវិជ្ជមាន បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប ។

ឯកឧត្តម លីវ សុខុន រំពឹងថា តាមរយៈនៃសិក្ខាសាលានេះ នឹងធ្វើឲ្យអ្នកព័ត៌មានយើង បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីតួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មាន , ការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងព័ត៌មាន , ការស្វែងយល់អំពីអត្ថបទព័ត៌មានស្តង់ដារ និងស្របតាមវិជ្ជាជីវ: និង ការចូលរួមមតិយោបល់របស់អ្នកសារព័ត៌មាន ជាពិសេសការគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និង ការបង្ខិតឲ្យជិតគ្នាស៊ីសង្វាក់ ធ្វើការជាមួយគ្នារវាងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន គ្រប់និន្នាការទាំងអស់ក្នុងខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សានៃក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និង ជាគ្រូឧទ្ទេស បានលើកឡើងថា សេចក្តីត្រូវការសម្រាប់ព័ត៌មានដ៏ល្អមួយ គឺភាពពេញលេញ និងមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយនៃភាគីពាក់ព័ន្ធ រីឯការបញ្ចេញព័ត៌មានលឿនរហ័សពេក មិនគ្រប់ជ្រុងជ្រោយ វានឹងក្លាយជាព័ត៌មានមិនពិត-ព័ត៌មានញុះញ៉ង់ បង្កគ្រោះថ្នាក់ឲ្យសង្គម ដែលនោះគឺជាការកសាងកំហុសរបស់អ្នកយកព័ត៌មាន ដូច្នេះដើម្បីចៀសវាងបាននូវកំហុសទាំងនោះ សម្រាប់អ្នកយកព័ត៌មាន គ្មានអ្វីក្រៅពីការអនុវត្ត និងគោរពតាមក្រមសីលធម៍ និងវិជ្ជាជីវៈនោះឡើយ ។ ឯកឧត្តម មឿន ឈានណារិទ្ធ មានប្រសាសន៍ទៀតថា សិក្ខាសាលាថ្ងៃនេះ យើងនឹងជជែកពិភាក្សាគ្នា អំពីតួនាទីសារព័ត៍មាននៅក្នុងសង្គមប្រជាធិបតេយ្យ , ការរសេរសេរព័ត៍មាន និងការកសាងទំនាក់ទំនងវិជ្ជមានជាមួយប្រព័ន្ឋផ្សព្វផ្សាយព័ត៍មាន និងជាមួយអ្នកសារព័ត៌គ្រប់ស្ថាប័ននិងសាធារណេជន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

គួរបញ្ជាក់ថា ខេត្តសៀមរាប មានស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមាន ចំនួន ៣៩ស្ថានីយ ក្នុងនោះស្ថានីយវិទ្យុFMផ្សាយផ្ទាល់មានចំនួន ១៨ស្ថានីយ , ស្ថានីយទូរទស្សន៍ កំពុងដំណើរការផ្សាយមានចំនួន២៣ស្ថានីយ ក្នុងនោះស្ថានីយទូរទស្សន៍រលកធាតុអាកាសផ្សាយបន្តមានចំនួន ១៣ស្ថានីយ និង ស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន១០ស្ថានីយ , មានក្រុមអ្នកសារព័ត៌មានកំពុងធ្វើសកម្មភាព សរុបចំនួន ៨៨អង្គភាព ស្មើនឹង៣២២រូប ក្នុងនោះស្ត្រីចំនួន៣៤រូប រួមមាន ៖ អង្គភាពសារព័ត៌មានភាសាខ្មែរចំនួន៨៤ , ភាសាបរទេសចំនួន២ និងទស្សនាវដ្តីចំនួន ២ ដែលបណ្តាស្ថាប័នទាំងនោះ មានស្នាក់ការអចិន្ត្រៃយ៍របស់ខ្លួន នៅក្នុងខេត្តសៀមរាបចំនួន៣៩អង្គភាព៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបអ្នកយកព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ជាលើកដំបូងនៅព្រឹកនេះ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន

កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ជាលើកដំបូងនៅព្រឹកនេះ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអង្គភាពពន្ធនាគារខេត្តសៀមរាបពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអង្គភាពពន្ធនាគារខេត្តសៀមរាបពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.