នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុននៃប្រទេសចិន ស្នើសុំកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធOTT ពីក្រសួងព័ត៌មានប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក Long Haiyun អគ្គនាយក ក្រុមហ៊ុន Global Digital Exchange Foundation Co,LTD បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមគម្រោងកែលម្អសួនកម្សាន្តនៅតាមមាត់ប្រឡាយបណ្ដោយផ្លូវ៦០ម៉ែត្រ

នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បង្ហាញថា ប្រឡាយទឹកផ្លូវ៦០ម៉ែត្រ នៅតាមបណ្ដោយផ្លូវសម្ដេចវិបុលបញ្ញាសុខ អាន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅតំបន់អង្គរឃ្យុងយូ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប នឹងត្រូវកែលម្អទៅជាសួនកម្សាន្តមានផ្លូវកង់ ផ្លូវថ្មើរជើង កន្លែងអង្គុយ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប កោតសរសើរលើវឌ្ឍភាពការងាររបស់មន្ទីរកសិកម្មខេត្ត ព្រមទាំងជំរុញដល់មន្ត្រីជំនាញបន្តបង្ក្រាបបទល្មើសនានា

នៅព្រឹកថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បាន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និង តាមដានវឌ្ឍនភាពការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អស់លោក...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អាណាថូលី បូរូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានអញ្ជើញចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាទីស្តីការក្រសួងព័ត៌មាន។ ការអញ្ជើញមកបំពេញបេសកកម្ម ការងារការទូតជាថ្មីម្តងទៀតនៅកម្ពុជានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត...

ព័ត៌មានលំអិត

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជាមួយនឹងលទ្ធផលសាងសង់សម្រេចបានជាង១៧ភាគរយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់...

ព័ត៌មានលំអិត

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់

ក្នុងអង្គសិក្ខាសាលា ស្តីពីការលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការរពារកុមារ ធ្វើឡើងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា អំពើហិង្សា, ការរំលោភបំពានផ្លូវភេទ, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម, ការបំពានសារធាតុញៀន, ជំងឺអេដស៍...

ព័ត៌មានលំអិត

អត្ថន័យនៅក្នុងចំណងសម្ព័ន្ធមេត្រីភាព គឺការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងនូវការកត់សម្គាល់ថា សម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល កំពុងស្ថិតក្នុងជំហានរីកចំរើន ដោយចាប់ផ្តើមពីការជួយឧបត្ថម្ភបំពេញកង្វះខាត វិវត្តន៍ប្រែប្រួល ឆ្ពោះទៅជាការជួយឧបត្ថម្ភ មានលក្ខណៈជាយុទ្ធសាស្រ្តសេដ្ឋកិច្ច យូរអង្វែង! សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព...

ព័ត៌មានលំអិត

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជម្រុញការថែរក្សាចំណងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទនៃសមរភូមិមុខ ជាមួយស្ថាប័ន អង្គភាពស៊ីវិលសមរភូមិក្រោយ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខស្ថានិកសន្តិភាព ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន។ ថ្លែងបើកអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង...

ព័ត៌មានលំអិត

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ គឺស្ថិតនៅលើកិច្ចទំនាក់ទំនងល្អជាមួយស្ថាប័ននៃប្រភពផ្តល់ព័ត៌មាន ដែលមានការរៀបចំច្បាស់លាស់អ្នកនាំពាក្យ ដែលមានសមត្ថភាព និងជំនឿទុកចិត្ត ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន មិនអាចខ្វះបាននោះឡើយ គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ! ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួប១០ឆ្នាំ នៃដំណើរការផ្សាយវិទ្យុជាតិ FM នគរភ្នំ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញ ផ្លូវកង់ក្នុងតំបន់អង្គរ ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងអ្នកទេសចរប្រើប្រាស់ជាកីឡាឬក៍ធ្វើដំណើរផ្សេងៗ តែសម្រាប់តែទោចក្រយាន ឬហៅថាកង់និងថ្មើជើងតែប៉ុណ្ណោះ។ ផ្លូវនេះចាប់ផ្តើមពីបញ្ជរលក់សំបុត្រក្បែរសួនឈើកាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតំបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន...

ព័ត៌មានលំអិត
Page 191 of 304 1 190 191 192 304

Recommended

សូម Like និង Follow ពួកយើង