យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរានារយៈពេល៩ខែក្នុងឆ្នាំ២០១៩នេះក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុលកែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៨៧៩ករណី។ ការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគងចំនួន១០៦ករណី ស្រុកអង្គរធំចំនួន១១៥ករណីស្រុកពួកចំនួន ១៨៥ករណីស្រុកបន្ទាយស្រីបានចំនួន១៦៧ករណី និងក្រុងសៀមរាបចំនួន ៣០៦ករណី។ ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ១៧៤៦ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៨៧៩ករណី។ ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀម រាប បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះដំណើរការនៃកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និង ចំពោះវត្តមានរបស់ប្រតិភូជាតិ និងអន្តរជាតិនៅលើទឹកដីនៃខេត្តសៀមរាប នាពេលនេះព្រោះថា នេះជាកិច្ចប្រជុំមួយមានសារៈសំខាន់បំផុត ដែលបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីបរិស្ថានអាស៊ានអគ្គលេខាធិការអាស៊ាន និងប្រទេសដៃគូអាស៊ាន មានជប៉ុន ចិន និងកូរ៉េ រួមនឹងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងយុវជនបាននិមន្ត និងអញ្ជើញចូលរួមដាំកូនឈើនៅបរិវេណសួនច្បារមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អធិកអធមក្នុងការដាំដើមផ្កាក្រវ៉ាន់ចំនួន ៥៥០ដើម និងកូនឈើធ្នង់ចំនួន១០០ដើម នៅលើផ្ទៃដីប្រមាណមួយហិកតាក្នុងសួនច្បារមុខប្រាសាទអង្គរវត្តនាពេលនេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យរដ្ឋមន្ត្រីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ាន ជាពិសេសកាកសំណល់ផ្លាស្ទិក...
ព័ត៌មានលំអិតក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាគណៈអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំសមាគមមនុស្សចាស់ និងមន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែតុលា...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលចំនួនពីរ និងកិច្ចប្រជុំចំនួនមួយ គឺសិក្ខាសាលាបណ្ដុះបណ្ដាលក្រុមអ្នកជំនាញប្រឹក្សាយោបល់សម្រាប់ប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ សិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញពិនិត្យរបាយការណ៍សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និង កិច្ចប្រជុំក្រុមអ្នកជំនាញប្រឹក្សាយោបល់លើការងារប្រែប្រួលអាកាសធាតុ នៅខេត្ដសៀមរាប ដែលរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេ ខធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម...
ព័ត៌មានលំអិតឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះថា នៅក្នុងកិច្ចប្រជុំបរិស្ថានអាស៊ានលើកទី១៥នេះ ថ្នាក់ឧត្ដមមន្ដ្រី នឹងជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ រវាងប្រទេសមួយទៅប្រទេសមួយទៀត ទៅលើការគ្រប់គ្រងសាលាមេត្រីបរិស្ថាន ដើម្បីធ្វើយ៉ាងណាឲ្យសមាជិកអាស៊ាន មានការគ្រប់គ្រងសាលាមេត្រីបរិស្ថានឲ្យបានល្អនៅក្នុងសាលា ហើយសាលាដែលទទួលស្គាល់ជាសាលាមេត្រីបរិស្ថាន ត្រូវបានទទួលស្គាល់គោលការណ៍៤សំខាន់ គឺទី១....
ព័ត៌មានលំអិតយោងតាមអនុក្រឹត្យលេខ ១៥៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និង ប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ១៥០០០រៀល ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា...
ព័ត៌មានលំអិតកាលពីវេលាម៉ោង ២១និង១០នាទី នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល...
ព័ត៌មានលំអិតឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី១ នៃក្របខណ្ឌកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រីអាស៊ាន គឺមានការធ្វើការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗរួមមាន ៖ ១. សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC)...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.