Thursday, July 7, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​ឲ្យ​ធ្វើចរាចរ​និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ ១៥០០០​រៀល​

ដោយ Pothe Thun
07/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នៅថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​ឲ្យ​ធ្វើចរាចរ​និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ ១៥០០០​រៀល​
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យោងតាម​អនុក្រឹត្យ​លេខ ១៥៣ អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ចេញផ្សាយ ធ្វើចរាចរ និង ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ធនប័ត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥០០០​រៀល ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ប្រាក់​ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ ។​

​គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បោះពុម្ព​ចេញផ្សាយ​នូវ​ក្រដាស​ប្រាក់រៀល​គំរូ​ថ្មី ដែល​រៀបចំឡើង​ដើម្បី​អបអរសាទរ​ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល នៃ​ព្រះរាជ​ពិធីបុណ្យ​គម្រប់​ខួប ១៥​ព្រះវស្សា ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ និង ដើម្បី​ឲ្យ​សាធារណជន​បាន​ជ្រួតជ្រាប​កាន់តែច្បាស់ អំពី​ក្រដាសប្រាក់​គំរូ​ថ្មី ១៥០០០​រៀល​នេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ចេញប្រកាស​ពន្យល់​ពី​លក្ខណៈ​សម្គាល់​នៃ​ក្រដាសប្រាក់​ថ្មី​នេះ​ផងដែរ ។​

​សូមបញ្ជាក់ថា មាន​ប្រទេស​ជាច្រើន​ទៀត​ដែល​បាន​បោះពុម្ព​ក្រដាសប្រាក់​ថ្មី ដើម្បី​រំលឹក​ពី​ព្រឹ​ត្ត​ការណ៍​សំខាន់ៗ​របស់​ជាតិ​នៃ​ប្រទេស​និ​មួយៗ រួមមាន ៖

ព័ត៌មានជាតិ ថ្មីៗ

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

06/07/2022
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

06/07/2022

– ក្រុង​ហុងកុង ឆ្នាំ​២០១៥ បាន​ផលិត​ក្រដាសប្រាក់ ១៥០​ដុល្លារ ហុងកុង ដើម្បី​រំលឹក​ខួប​១៥០​ឆ្នាំ នៃ​ធនាគារ HSBC របស់ខ្លួន ,

– ប្រទេស​ថៃ ខែកក្កដា ឆ្នាំ​២០១២ ក្រដាសប្រាក់ ៨០​បាត បាន​បោះពុម្ព​និង​ប្រើប្រាស់​ដើម្បី​អបអរ​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់​៨០​ព្រះវស្សា​ព្រះមហាក្សត្រ​ព្រះ​ចៅ​ភូមិ​វិបុល និង ក្រដាស ៦០​បាត អបអរ​ពិធី​ជ​ម្រើ​ន​ព្រះជន្ម​គម្រប់​៦០​ព្រះវស្សា​នៃ​មហាក្សត្រី​យា​នី Mohavajira longkorn ,

– ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១៨ បាន​បោះពុម្ព​ក្រដាសប្រាក់ ៦០ និង ៦០០ Ringgit សម្រាប់​អបអរ​ខួប​៦០​ឆ្នាំ​នៃ​ការទទួលបាន​ឯករាជ្យ ,

– សហភាព​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ​១៩៨៧ បាន​បោះពុម្ព​ក្រដាសប្រាក់ ៩០ Kyats ,

– ប្រទេស​អ៊ីតាលី​បាន​បោះពុម្ព​ក្រដាសប្រាក់ ៦០ Lire នៅ​ឆ្នាំ​២០១៦ , សាធារណរដ្ឋ​ឆេ​ក បាន​បោះពុម្ព​ក្រដាសប្រាក់ ១៥០០០ CAT នៅ​ឆ្នាំ​១៩៩៣ ,

– ប្រទេស​រ៉ូ​ម៉ា​នី បាន​បោះពុម្ព​ក្រដាសប្រាក់ ១៥០០០ Ron នៅ​ឆ្នាំ​២០០៩ ,

– ធនាគារ​បង់​ក្លា​ដែ​ស បាន​បោះពុម្ព​ក្រដាសប្រាក់​ថ្មី ៧០ kata នៅ​ខែមីនា ឆ្នាំ​២០១៨ ដើម្បី​រំលឹក​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស និង​

– ប្រទេស​ហ្ស​ក​ហ្ស៊ី បាន​បោះពុម្ព​ក្រដាសប្រាក់ ១៥០០០០ Laris នៅ​ឆ្នាំ​១៩៩៤ ៕

​សម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រដាសប្រាក់​ប្រភេទ ១៥០០០​រៀល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អតីត​និស្សិតនៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប យក​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន ជា​កម្មវិធី​ជួបជុំគ្នា​លើក​ទី​១

អតីត​និស្សិតនៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តសៀមរាប យក​ថ្ងៃ​នៃ​ទិវា​គ្រូបង្រៀន ជា​កម្មវិធី​ជួបជុំគ្នា​លើក​ទី​១

ករណី​បាញ់ប្រហារ​នៅ​រដ្ឋKansasបណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​៥​នាក់​របួស​

ករណី​បាញ់ប្រហារ​នៅ​រដ្ឋKansasបណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​៥​នាក់​របួស​

​នាវា​ល្បាត​ជប៉ុន​បុក​ពន្លិច​ទូក​នេសាទ​កូរ៉េខាងជើង ដែល​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ជប៉ុន​!

​នាវា​ល្បាត​ជប៉ុន​បុក​ពន្លិច​ទូក​នេសាទ​កូរ៉េខាងជើង ដែល​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ជប៉ុន​!

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    218 shares
    Share 87 Tweet 55
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11
  • ក្រសួងអប់រំ បើកការប្រលងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទូទាំងប្រទេស លើកទី២៦ នៅខេត្ដសៀមរាប !

    36 shares
    Share 14 Tweet 9
  • មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

    32 shares
    Share 13 Tweet 8

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Missing Dll Files (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (387)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,700)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,068)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (570)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (737)
  • សាសនា និង មនុស្សធម៌ (722)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.