មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចេះសហការជាមួយម្ចាស់ក្លឹប ផ្ទះសំណាក់ សណ្ឋាគារជាដើម ដើម្បីផ្តល់ព័ត៌មានពីអ្នកស្នាក់នៅ បំណងដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រោះកន្លងមកក៏មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមផ្ទះសំណាក់ និងសណ្ឋាគារដែរ ហើយកាន់តែងាយស្រួលចែកចាយទៅទៀត...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ខ្លួននៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានរបៀបវារៈសំខាន់ៗមួយចំនួន ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាតំណាងឯកឧត្ដមអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត...
ព័ត៌មានលំអិតឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេច ដែលមិនត្រឹមតែជាអ្នកចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គគន្លឹះប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ ព្រោះចក្ខុវិស័យរយៈពេលវែង នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺត្រូវឆ្លងកាត់ និងកសាងឲ្យបានមូលដ្ឋានគ្រឹះធំៗចំនួន៤ គឺការកសាងភាពជឿទុកចិត្ត ការបង្កើតគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺការបង្កើតគណនេយ្យចំពោះសមិទ្ធកម្ម ។ ឯកឧត្តម ថាច់...
ព័ត៌មានលំអិតកាលពីព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៥៥ របស់ ក្រុម ប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមអធិបតិយភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរង ខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា...
ព័ត៌មានលំអិតដើម្បីឱ្យផលនេសាទទទួលបានទិន្នផលខ្ពស់ប្រកបដោយនិរន្តរភាព និងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ បានលទ្ឋផលល្អប្រសើរគឺទាមទារការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន បំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។ ក្នុងឱកាស ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីរដ្ឋបាលជលផលខេត្តសៀមរាប មន្ត្រីអធិការខណ្ឌរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអធិការខណ្ឌជលផលខាងត្បូងបឹងទន្លេសាប សរុបចំនួន៣០នាក់។ នៅក្នុងប្រតិបត្តការនេះ ឯកឧត្តម ណៅ...
ព័ត៌មានលំអិតដំណើរទស្សនៈកិច្ច ស្វែងយល់អំពីការវិនិយោគរបស់បណ្តាប្រទេសក្នុងសហភាពអ៊ឺរ៉ុបនៅកម្ពុជា បានទាញយកចំណាប់អារម្មណ៍អ្នកសារព័ត៌មានកម្ពុជា យល់បានកាន់តែច្បាស់អំពីការវិនិយោគ នៃបណ្តាប្រទេសក្នុងសហភាពអ៊ឺរ៉ុបនៅកម្ពុជា។ លោក ចច អ៊ីដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ដំណើរទស្សនកិច្ច របស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍មួយក្នុងព្រឹត្តិការណ៍ជាច្រើន តែនេះព្រឹត្តិការណ៍ចុងក្រោយ ក្នុងគោលបំណងផ្តល់ព័ត៌មាននៃការចូលរួមសេដ្ឋកិច្ចនៃអ្នកវិនិយោគមកពីសហភាពអ៊ឺរ៉ុបមកកាន់កម្ពុជា ថាតើក្រុមហ៊ុនអ៊ឺរ៉ុបទាំងនោះ...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា និងនាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ ក្នុងរយៈពេល៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ ៧លានដុល្លារសហរដ្ឋអាមេរិច។ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា...
ព័ត៌មានលំអិតនៅថ្ងៃទី០៥ ខែធ្នូ នេះ អដ្ឋិធាតុ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ (Beat Richner) អតីតស្ថាបនិក និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានមកដល់ខេត្តសៀមរាប និងមានក្បួនដង្ហែរយ៉ាងឱឡារិក។ តាមការគ្រោងទុក អដ្ឋិធាតុ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ ត្រូវបានដង្ហែរដោយក្បួនកិត្តិយស រួមទាំងមានប្រជាពលរដ្ឋឈរអមសងខាងផ្លូវ...
ព័ត៌មានលំអិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៨នេះថា បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ សុំកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះកំពុងត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អហើយនោះ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាពិតជាទទួលបាននូវការឈឺចាប់នៅក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមជាង៣ទសវត្ស។ ពេលនោះមានការប្រយុទ្ធគ្នាដោយអាវុធជាច្រើន និងធ្វើឱ្យប្រាសាទបុរាណរបស់យើងប្រឈម នឹងការប៉ះពាល់ផងដែរ។ ប៉ុន្តែសម្តេចបានខិតខំបញ្ជៀសមិនឱ្យមានការប្រយុទ្ធគ្នាដោយអាវុធនៅក្នុងតំបន់ដែលមានបេតិកភណ្ឌនេះ ដើម្បីជៀសវាងប៉ះពាល់ដល់ប្រាសាទ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.