នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់...

ព័ត៌មានលំអិត

ភូមិចំនួន៦ ក្នុងស្រុកពួក ត្រូវបានមន្ត្រីជំនាញប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានរៀបចំពិធីប្រកាសផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៦ រួមមាន៖ ភូមិតាត្រាវ ភូមិមុខប៉ែន ភូមិត្រកៀត ភូមិគោករាំង ភូមិគោករុន និងភូមិស្វាហួល ក្នុងឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។...

ព័ត៌មានលំអិត

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមទប់ស្កាត់ពលកម្មកុមារ

ក្នុងពិធីចែកកង់ សម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់កុមារគោលដៅរបស់គម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប លោកជំទាវ យូ សុភា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមក្នុងការងារទប់ស្កាត់ពលកម្មកុមារ ព្រោះពលកម្មកុមារ គឺជាបញ្ហាលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។...

ព័ត៌មានលំអិត

ក្រុមនិស្សិតស្ម័គ្រចិត្ដប្រទេសកូរ៉េ ផ្ដល់សម្ភារៈសិក្សា និងអាគារសាលប្រជុំមួយខ្នងដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង

កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមនិស្សិតស្ម័គ្រចិត្ដ និងសាស្ដ្រាចារ្យមកពីប្រទេសកូរ៉េខាងត្បូង បានជួយសាងសង់អាគារសាលប្រជុំមួយខ្នង និងផ្ដល់សម្ភារៈសិក្សា និងកីឡាមួយចំនួនទៀត ដល់សាលាបឋមសិក្សាភូមិស្ទឹង ក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ក្នុងន័យរឹតចំណងមិត្ដភាពសិស្ស និងនិស្សិតប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំថែមទៀត។ លោក ផាក ស៊ូនហ៊ីយុន (Baik Soon...

ព័ត៌មានលំអិត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី៤ ក្រោមម្លប់សុខសន្តិភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី៤ នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមកិច្ចសហការរវាង វេទិកាសន្តិភាពកម្ពុជា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ២៧០០នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ថ្លែងក្នុងឱកាសនោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត អភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោកស្រី ម៉មនី រង្សី...

ព័ត៌មានលំអិត

គិតត្រឹមត្រីមាសទី៤ ខេត្តសៀមរាប ស្រ្ដីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាង២០០ករណី ត្រូវបានជួយអន្ដរាគមន៍ និងដោះស្រាយ

យោងតាមរបាយការណ៍ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តសៀមរាប ហៅកាត់ថា GBV បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤នេះ ក្រុមការងារជួយអន្ដរាគមន៍ និងដោះស្រាយដល់ស្រ្ដី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងទៅនឹងយេនឌ័របានចំនួន ២៦៤ករណី និងនៅជាង៣០ករណីទៀតកំពុងបន្តដោះស្រាយ។ របាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្នុងចំណោម ២៦៤ករណីខាងនេះ មាននៅស្រុកសូទ្រនិគម ៤២ករណី,...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន បង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងកម្មវិធីកម្សាន្តក្នុងពិធីបុណ្យChristmas និងត្រៀមឆ្លងឆ្នាំសកល រៀបចំដោយក្រុមហ៊ុន Agent 21 Global

ដើម្បីចូលរួមបង្កើតនូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ក៏ដូចជាបណ្ដាស្រុកជិតខាង ក្នុងភូមិសាស្ត្រខេត្តសៀមរាប នាឱកាសបុណ្យណូអែល និងត្រៀមឆ្លងឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុន Agent 21 Global នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយ រួមជាមួយទស្សនីយភាពសិល្បៈបុរាណសម័យ ដើម្បីអាចឱ្យប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយដោយសេរី។ លោកស្រី លី ច័ន្ទ្រលក្ស្មី អគ្គនាយិកា ក្រុមហ៊ុន...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាជុំវិញការត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្នុងក្រុងសៀមរាប លើទីតាំង៣ គឺផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) និងអាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ក្នុងក្រុងសៀមរាប នៅចំណុចផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន

ឆ្លងកាត់រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤នេះ កិច្ចប្រជុំត្រីភាគី កម្ពុជា វៀតណាម ឡាវ ស្តីពីការពង្រឹងកិច្ចសហការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំឡើងនៅខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ ដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកម្ពុជា វៀតណាម និងឡាវ បានធ្វើការប្តេជ្ញាចិត្តខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសជួញដូរមនុស្ស។ សូមជម្រាបថា កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ...

ព័ត៌មានលំអិត
Page 30 of 304 1 29 30 31 304

Recommended

សូម Like និង Follow ពួកយើង