Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំពិភាក្សាជុំវិញការត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្នុងក្រុងសៀមរាប លើទីតាំង៣ គឺផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន

ដោយ Pothe Thun
26/12/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កិច្ចប្រជុំពិភាក្សាជុំវិញការត្រៀមអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្នុងក្រុងសៀមរាប លើទីតាំង៣ គឺផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) និងអាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ក្នុងក្រុងសៀមរាប នៅចំណុចផ្សារចាស់ វត្តរាជបូណ៌ និង វត្តព្រះព្រហ្មរ័ត្ន ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អនុប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត អាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន មានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ ក្នុងក្រុងសៀមរាប មានទីតាំងស្របតាមមាត់ស្ទឹងសៀមរាប ដោយបានកំណត់គោលដៅទាក់ទាញធំៗចំនួន៣ គឺផ្សារចាស់ វត្តរាជបូណ៌ និងវត្តព្រះព្រហ្មរ័ត្ន ដែលជាគោលដៅទេសចរថ្មី ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ជំរុញការស្នាក់នៅខេត្តសៀមរាប ឱ្យបានកាន់តែយូរជាងមុន។ ជាមួយគ្នានេះ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារនៃការរៀបចំគម្រោងនេះ ពិតណាស់ត្រូវមានការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ដល់ព័ត៌មាន និងទិន្នន័យផ្សេងៗ និងចុះពិនិត្យទីតាំងជាក់ស្ដែង ដើម្បីបង្កភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបង្ហាញការសាទរ ចំពោះគម្រោងមួយនេះ ដែលជាគម្រោងថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប ក្នុងការបង្កើតតំបន់ទេសចរណ៍កែច្នៃបន្ថែម ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងបន្តការស្នាក់បានកាន់តែយូរជាងមុន។ កិច្ចការនេះ ជាកិច្ចការរួមដែលរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ក្នុងការសម្របសម្រួល ប្រមូលទិន្នន័យជាក់ស្ដែង សិក្សាផលប៉ះពាល់បឋម និងអត្ថប្រយោជន៍គម្រោងមួយនេះ។

សូមបញ្ជាក់ថា បើតាមផែនការ គម្រោងនេះនឹងអនុវត្តនៅក្នុងឆ្នាំ២០២៥-២០២៦ ដើម្បីពង្រឹង និងលើកកម្ពស់សេវាកម្មទេសចរណ៍ លើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ និងចង់ប្រែក្លាយតំបន់សង្កាត់ទេសចរណ៍គំរូ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព សម្រាប់ភ្ញៀវទេសចរមកកម្សាន្តគ្រប់រដូវកាល៕

អត្ថបទ និងរូបភាព៖ លោក ហាំ ម៉េងហួត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តគម្រោងអភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន បង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងកម្មវិធីកម្សាន្តក្នុងពិធីបុណ្យChristmas និងត្រៀមឆ្លងឆ្នាំសកល រៀបចំដោយក្រុមហ៊ុន Agent 21 Global

ប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន បង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងកម្មវិធីកម្សាន្តក្នុងពិធីបុណ្យChristmas និងត្រៀមឆ្លងឆ្នាំសកល រៀបចំដោយក្រុមហ៊ុន Agent 21 Global

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជាក់ថាឡដុតសំណល់វេជ្ជសាស្ត្រ ត្រូវបានបញ្ឈប់ការប្រើប្រាស់ប្រមាណជាង ១ខែមកហើយ

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជាក់ថាឡដុតសំណល់វេជ្ជសាស្ត្រ ត្រូវបានបញ្ឈប់ការប្រើប្រាស់ប្រមាណជាង ១ខែមកហើយ

គិតត្រឹមត្រីមាសទី៤ ខេត្តសៀមរាប ស្រ្ដីនិងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រជាង២០០ករណី ត្រូវបានជួយអន្ដរាគមន៍ និងដោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.