នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​នៅ​កម្ពុជា​ក្បែរ​ជើងភ្នំ​គូលែន​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ស្រង់​សំដី​លោក នេត្រ ភ​ក្ដ្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ក្បែរ​ជើងភ្នំ​គូលែន ហើយ​មជ្ឈមណ្ឌល​នេះ នឹង​ប្រមូលផ្ដុំ​ដោយ​ប្រភេទ​កេ​សរកូល ជា​ផ្កា​អរ​គី​ដេ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ជំរុញ​ឱ្យ​មន្ត្រី​បង្កើន​យកចិត្តទុកដាក់​និង​ដោយ​ផ្តោត​លើ​វិធានការ​មួយចំនួន​ដើម្បី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចិរភាព​

​ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា មន្ត្រី​ជំនាញ​វិស័យ​កសិកម្ម និង​អង្គភាព​ស្ថាប័ន អង្គការ​ដៃគូ​ពាក់ព័ន្ឋ​នានា ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ឋសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​ឆ្នាំ​២០១៩​ដល់​២០២៣ ស្របតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​កសិកម្ម ដោយ​ផ្តោត​លើ​ចំណុច​ជា​វិធានការ​មួយចំនួន​ដូចជា បន្ត​គាំទ្រ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ចីរភាព ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ផលិតភាព ស្រប​តាម​យុទ្ឋសាស្ត្រ​ចតុកោណ​អាណត្តិទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា...

ព័ត៌មានលំអិត

មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប គ្រោង​បើក​ឱ្យមាន​ផ្សារណាត់​កសិករ​លក់​បន្លែផ្លែឈើ​ធម្មជាតិ នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​

​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​ជំរុញ​ឲ្យមាន​សមត្ថភា​ព​ប្រកួតប្រជែង​បន្លែ​ផ្លែ​ឈើ​មាន​សុវត្ថិភាព គុណភាព​បន្លែ​ល្អ និង​មាន​ប្រភព​ច្បាស់​លាស់ ដែល​កសិករ​ខិតខំ​ដាំ​ដុះ​ដោយផ្ទាល់ សម្រាប់​បំពេញ​តម្រូវការ​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ​ផង​នោះ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ឱ្យមាន​ផ្សារ​បន្លែ​សុវត្ថិភាព​នា​ចុង​សប្តាហ៍​ដែល​ហៅថា ផ្សារណាត់​កសិករ​ខេត្តសៀមរាប នៅ​ចុង​ខែ​តុលា​ឬ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​មាន​ដាក់តាំង​លក់​បន្លែ​ធម្មជាតិ​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១១​ថ្ងៃត្រង់ ខណៈ​ពេល​នេះ...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ខ្សែកាប​អាកាស​ទាំងអស់​ក្នុង​ក្រុង​សៀមរាប នឹង​ត្រូវ​រៀបចំ​បង្កប់​នៅ​ក្រោម​ដី ខណៈ​ជំហាន​ទី​២ កំពុង​អនុវត្ត​នៅ​តំបន់​ផាប់​ស្ទ្រីត​

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា តំបន់​ផាប់​ស្ទ្រីត​ជា​តំបន់​មមាញឹ​កជាង​គេ​ក្នុង​ក្រុង​សៀមរាប ហើយ​ខ្សែកាប​អាកាស​ក៏​សម្បូរ​ច្រើន​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ថា ការចុះ​កាត់​ខ្សែកាប​នេះ​នឹង​ប្រើពេល​ប៉ុន្មាន​នៅឡើយ ព្រោះ​តំបន់​ផាប់​ស្ទ្រីត​នេះ ជា​តំបន់​ស្មុគស្មាញ​បន្តិច ដ្បិត​មាន​អ្នកប្រើប្រាស់​បណ្ដាញ​អគ្គិសនី និង​ទូរគមនាគមន៍​ភាគច្រើន​ជា​ជនបរទេស ប៉ុន្តែ​ក្រុម​ការងារ នឹង​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ដល់​អតិថិជន​ក្នុង​កម្រិត​ទាប​បំផុត តាម​ដែល​អាច​ធ្វើទៅបាន ។​ ​លោក សុខ...

ព័ត៌មានលំអិត

មន្ត្រី​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បង្ហាញ​ពី​សន្ទុះ​ងើប​ឡើង នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ទីផ្សារ​មូលបត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​អះអាង​ថា បច្ចុប្បន្ននេះ ទីផ្សារ​មូលបត្រ​កម្ពុជា និង​ទីផ្សារ​មូល​ប​ត្រ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​នឹង​កំពុង​ស្ទុះ​ងើប​ឡើង ដែល​អាស្រ័យ​ដោយ ៖១- ការកំណត់​នូវ​ឥទ្ឋិពល​នៃ​ការចុះបញ្ជី​ឆ្លងដែន​លើ​ទីផ្សា​មូលធន​ក្នុង​ស្រុក , ២- ការកំណត់​នៃ​ឥទ្ឋិពល​ក្នុង​ទំហំ​វិស័យ​ធនាគារលើទី​ផ្សារ​មូល​ធន​ក្នុង​តំបន់ , ៣- ការវិភាគ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ដើម្បី​កំណត់​កត្តា​ជោគជ័យ​របស់​ទីផ្សារ​ទាំងនោះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចាត់ទុក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​នៅ​ខេត្ត​សៀមរាប ជា​ការលើកកម្ពស់​បរិយាកាស​វិនិយោគក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​មួយ​នេះ ជា​វេទិកា​នៃ​ការជួបជុំ​គ្នា​រវាង​វាគ្មិន​ជាតិ និង​អន្តរជាតិ​សំខាន់ៗ មក​ពី​ស្ថាន​ប័ន​រដ្ឋ ដៃគូ​អភិវឌ្ឍ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ក្នុងប្រទេស តំបន់ និង​អន្តរជាតិ ដែល​មានចំណេះដឹង និង​បទពិសោធន៍​អនុវត្ត​ល្អៗ​ក្នុង​វិស័យ​វិនិយោគ ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ប្រធានបទ​សំខាន់ៗ ដូចជា .១. និន្នាការ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ,...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗ សម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជា ក្នុងការចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩ ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​ខេត្ត​សៀមរាប បាន​ខិតខំ​ជំរុញ​និង​បង្កើនល្បឿន​អភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា ដូចជា​ជា​ជួសជុល​កែលំអ​ផ្លូវ ជួសជុល​កែលំអ​និង​ស្តារ​ឡើង​វិញ​ប្រព័ន្ឋ​លូ​បង្ហូរ​ទឹកភ្លៀង ប្រព័ន្ឋ​បង្ហូរទឹក​កខ្វក់ ។​ល​។​ដោយ​ប្រើប្រាស់​តាម​គំរោង​ប្លង់​ចាស់​សល់​ពី​សម័យ​បារាំង ហើយ​បច្ចុប្បន្ន​នេះ ក្នុង​ខេត្ត​យើង​មាន​ប្លង់គោល និង​មាន​ផែនការ​បែងចែក​ច្បាស់លាស់​និង​កំណត់​គោលដៅ​ធំៗ​ដែល​គ្រោង​ថា នឹង​បង្កើត​នូវ​មណ្ឌល​ពាណិជ្ជកម្ម មណ្ឌល​កំសាន្ត ផ្សារ​ទំនើប​។​ល​។ តាមរយៈ​ការចូលរួម​ពី​បណ្តា​ដៃគូ​អភិវឌ្ឍ​នានា...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ផ្តើមផ្តល់សេវាថែទាំ ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅរបស់កុមារហើយ ដោយមិនមានការយកលុយនោះទេ

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប មានប្រសាសន៍ថា ដើម្បី​បំពេញ​តម្រូវការ នៃ​ការផ្តល់​សេវា​សុខភាព​របស់​រដ្ឋ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់គ្រាន់​នោះ ឥឡូវ​នេះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ចាប់ផ្តើម​ផ្តល់​សេវា​ថែទាំ ពិនិត្យ​ពិគ្រោះ និង ព្យាបាល​ជំងឺ​ទូទៅ​របស់​កុមារ​នៅក្នុង​មន្ទីរពេទ្យបង្អែក​នេះ​តែម្តង ដោយ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​កុមារ ដូច​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ ហើយ​ការចាប់ផ្តើម​ផ្តល់​សេវា​ថែទាំ និង​ពិនិត្យ​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ​របស់​កុមារ​នេះ គឺ​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះថា​កន្លង​មក ប្រជាពលរដ្ឋ​តែងតែ​និយាយថា...

ព័ត៌មានលំអិត

រយៈពេល៣ឆ្នំាទៀតមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមួយនៅកម្ពុជា

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​បង្ហាញ​ថា បន្ទាប់​ពី​អគារ​ធំៗ​ចំនួន​២ ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន និង​កូរ៉េ បាន​សាងសង់​រួច មន្ទីរពេទ្យបង្អែក​ខេត្ត​មួយ​នេះ នឹង​ក្លាយទៅជា​មន្ទីរពេទ្យ​ទំនើប​មួយ​នៅ​កម្ពុជា​។​ ​លោក ប៉ែន ផល​គុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា អគារ​ធំៗ​ចំនួន​២​រួម​ជាមួយ​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើប និង​ត្រូវ​សាងសង់ និង​បំពាក់​ឡើង​នៅ​ឆ្នាំក្រោយ​នេះ​។ អគា​រទាំំង​ពីរ​នេះ អគារ​ទី​១​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​រួម​មាន​ការសាងសង់​អគារ និង​បំពាក់​បរិក្ខារ​ពេទ្យ​ទំនើប​ផ្នែក​វះកាត់​របួស​គ្រាំគ្រៀ ហើយ​ជំនួយ​នេះ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រួចរាល់​ហើយ...

ព័ត៌មានលំអិត

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​ស្រុក ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ទូទាំង​ខេត្តសៀមរាប ត្រូវ​បន្ត​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់ មកពី​ស្រុក​ក្រុង ឃុំ​សង្កាត់ ប្រមាណ​ជា​២​ពាន់​នាក់ នៅ​សណ្ឋាគារ​សុខា​សៀមរាប កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៦​កាល កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា...

ព័ត៌មានលំអិត
Page 301 of 304 1 300 301 302 304

Recommended

សូម Like និង Follow ពួកយើង