នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានចុះធ្វើការសហការជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាតម្លើងស្ពានបេឡេមួយដែលមានប្រវែង១៥ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ សម្រាប់ឆ្លងកាត់ប្រឡាយពោធិបុស្ស ស្ថិតក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីដោះស្រាយការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ៕ អត្ថបទ និង រូបថត ៖ លោក...
ព័ត៌មានលំអិតលោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ផ្លូវអង្គរឃ្យុងយូ ឬផ្លូវ៦០ម៉ែត្រនេះ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូល ចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរ និងឃ្យុងយូ ហើយក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រ...
ព័ត៌មានលំអិតព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៥៥ ជូនស្ត្រីមេម៉ាយទីទ័លក្រនៅឃុំល្វា ក្នុងស្រុកពួក នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី ៥៥ មានទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសីភ្លីធំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.