នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតី ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។ មានប្រសាសន៍ក្នុងឱកាសនោះ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារគ្រប់គ្រងឱ្យច្បាស់លាស់លើការចុះបញ្ជីដីធ្លីនៅដីតំបន់៣ និងតំបន់២ នៃបឹងទន្លេសាប ជាពិសេសការស្នើសុំចុះបញ្ជីដីធ្លីតំបន់បុរាណដ្ឋានរបស់អាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ នៅឆ្នាំ២០២៥ខាងមុខ។ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហែន ពុទ្ធី...
ព័ត៌មានលំអិតនៅថ្ងៃទី១៦ ខែតុលានេះ នៅអាកាសយានដ្ឋានអន្ដជាតិ សៀមរាប អង្គរ មានរៀបចំពិធីអបអរសាទរគម្រប់ខួប ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន ដែលមានជាអធិបតីពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិចិន...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ត្រីមាសទី៣ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប (ក.ស.ជ.ខ) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាក្នុងការប្រមូល និងគ្រប់គ្រងទិន្នន័យធ្វើសមាហរណកម្ម ចំពោះជនមានពិការមួយចំនួន ដែលដើរអនាធិបតេយ្យតាមទីសាធារណៈ គ្មានអាសយដ្ឋានជាក់លាក់។...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសការងារធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី។ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ការងារផ្តល់សេវាអត្តសញ្ញាណបណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប...
ព័ត៌មានលំអិតខេត្ដសៀមរាប ទិន្នផលត្រីក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ ប្រមូលបានចំនួន ៣៥.៦៨៤តោន ដោយនេសាទគ្រួសារមាន ៣០.០៤០តោន និងវាលស្រែ ៥.៦៤៤តោន កើនឡើង ១,២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈផលត្រីចិញ្ចឹមសរុបមានចំនួន ២១.៨៤១តោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពាក់ព័ន្ធនឹងការទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តសៀមរាប...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានរំពឹងថា តាមរយៈកម្មវិធីរត់ប្រណាំងនៅភ្នំគូលែន ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែនេះ នឹងជួយជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍បែបធម្មជាតិ នៅភ្នំគូលេនឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ងិន លីណា មានប្រសាសន៍ថា ភ្នំគូលែន ជាតំបន់ការពារធម្មជាតិដែលគ្រប់គ្រប់ក្រសួងបរិស្ថាន នៅតំបន់នេះមានកន្លែងកម្សាន្តប្រមាណជាង៨០ទីតាំង ដែលសុទ្ធសឹងតែជាកន្លែងមានសក្តានុពលក្នុងការទាក់ទាញអ្នកទេសចរដែលចូលចិត្តដំណើរផ្សងព្រេង...
ព័ត៌មានលំអិតនៅថ្ងៃទិ១០ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដម សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្ដីពី “វឌ្ឍនភាពនៃការអនុវត្ដការងារលំនៅឋាន” ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មកពីខេត្តចំនួន១២ ដែលផ្តួចផ្តើមរៀបចំដោយនាយកដ្ឋានបទប្បញ្ញត្តិ ផែនការ និងទំនាក់ទំនង...
ព័ត៌មានលំអិតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការចាប់យកបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ (Cloud) សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៩-១៣ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណកម្មសិទ្ធិចំនួន២.៩៨៨ក្បាលដី ស្ថិតក្នុងភូមិចំនួន៤ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅក្នុងបរិវេណវត្តក្រឡាញ់ ក្រោមវត្តមាន លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប និង លោក ប៊ូ ជុំសម្បត្តិ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.