នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរព័ត័មានខេត្ត បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុប ១៤៨នាក់ (ស្រី ១៨នាក់) ក្រោមអធិបតីភាព ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

ក្រសួងរៀបចំដែនដីរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់នៅខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដោយមានការចូលរួមពី ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ ដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង១០០ម៉ែត្រ ប្រកបដោយជោគជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក សួន ជំនិត ប្រធានគណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម បានឱ្យដឹងថា...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តសៀមរាប។ ក្នុងក្នុងឱកាសនោះ ឯកឧត្តម ហ៊ី សោភា បានរំលេចពីសមិទ្ធផលសំខាន់ៗ និងបទបង្ហាញជុំវិញប្រធានបទ នៃការផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ឡែម ស្រីពី សមាជិកគណៈកម្មការលទ្ធកម្មឃុំប្រាសាទ ស្រុកវ៉ារិន បានឱ្យដឹងថា...

ព័ត៌មានលំអិត

ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ បានជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំដោយ លោក អុឹង គឹមលាង...

ព័ត៌មានលំអិត

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប គិតមកទល់ពេលនេះសម្រេចបានជាង ៩០ភាគរយហើយ ដែលតាមការប៉ានប្រមាណអាចស្តុកទឹកនៃទំនប់នេះមានប្រមាណ ៣លានម៉ែត្រគូប បម្រើឱ្យការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។ លោក ប៊ុន ថន ប្រធានគ្រប់គ្រងការដ្ឋានខាងលើ បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ បានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺន ត្រូវបានកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះអាចនឹងបន្តកើនឡើងថែមទៀត

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្នពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺននាក់ ត្រូវកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះមន្ត្រីជំនាញអះអាងថា អាចនឹងមានការកើនឡើងបន្ថែមទៀត។ ថ្លែងក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធជំនួយសង្គម ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីសម្រេច និងចំណូលចំណាយឆ្នាំ២០២៥

នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ខ្លួនសម្រាប់អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ដោយមានការចូលរួមឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព...

ព័ត៌មានលំអិត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សន្យាដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យបានផលប្រយោជន៍ផងនិងការពារប្រាសាទផង

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ សន្យានឹងប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងតែរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ឱ្យទទួលបានផលប្រយោជន៍ជាមួយជីវភាពប្រសើរផង និងការពារនូវប្រាសាទបុរាណនានា ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ឱ្យគង់វង្សនិងមានតម្លៃលេចធ្លោជាសកលនៅលើពិភពលោកផង។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ...

ព័ត៌មានលំអិត
Page 47 of 304 1 46 47 48 304

Recommended

សូម Like និង Follow ពួកយើង