នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច (EMR) ជាជំនួយពីអង្គររ៉ូតារីក្លឹប

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព អង្គររ៉ូតារីក្លឹប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ និងដាក់ឲ្យដំណើរការប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច សម្រាប់ប្រើប្រាស់ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្ន័យក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោក Mikio Yanagimoto ប្រធានក្លឹប Moriguchi Everning អង្គររ៉ូតារីក្លឹប បានបង្ហាញក្ដីរីករាយ ដែលអាចបង្កើតប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកនេះទៅជាគម្រោងមួយសម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យថ្នាក់មូលដ្ឋានពង្រឹងការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី

អាជ្ញាធខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរឃុំសង្កាត់ ត្រូវពង្រឹងការងារផ្តល់សេវានៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានលឿនទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី ព្រោះនេះជាការចាំបាច់ និងតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ជៀសវាងការមានកំហុសបច្ចេកទេស ឬការអាក់ខានណាមួយក្នុងការជូនផ្តល់ប្រជាពលរដ្ឋ ពីព្រោះថាសំបុត្រអត្រានុកូលដ្ឋានមានសារៈសំខាន់សម្រាប់យើងម្នាក់ៗ ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលនេះគឺជាអត្តសញ្ញាណសម្គាល់ខ្លួនម្នាក់ៗ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំសង្កាត់...

ព័ត៌មានលំអិត

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជននិងសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីខេត្តសៀមរាប

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាព លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងវត្តមានចូលរួមពី អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ២០២៤ នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប និងលោក សំកុល សុចិត្រា អភិបាលរងខេត្ត បានដឹកនាំបើកកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន "២៦ មិថុនា ២០២៤" ដោយមានការចូលរួមពីលោកលោកស្រីតំណាងមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ លោក ពិន...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្ដសៀមរាប បើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីពង្រឹងតួនាទីក្រុមការងារពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពីជំងឺគ្រុនចាញ់ លទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈមរកដំណោះស្រាយ ដើម្បីផ្ដល់អនុសាសន៍ និងលើកទិសដៅអនុវត្ដបន្ដ ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយជូនដល់អ្នកពាក់ព័ន្ធក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីការត្រៀមបម្រុងឆ្លើយតប និងការឆ្លើយតបគ្រោះមហន្តរាយ នៃគម្រោងការត្រៀមបង្កាស្ថានភាពបន្ទាន់ខេត្តសៀមរាប ក្រោមកិច្ចសហការពីសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ជូនដល់អ្នកពាក់ព័ន្ធក្នុងសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដឹកនាំដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប។ លោក ចឹក គឹមជុន បានបញ្ជាក់ថា...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងបេតុងអាមេ ១ខ្សែក្នុងភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក កាយ កុច ប្រធានគណៈកម្មការលទ្ធឃុំឃុនរាម ស្រុកបន្ទាយស្រី បានឲ្យដឹងថា...

ព័ត៌មានលំអិត

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបេីកសម្ពោធជាផ្លូវការ ខណៈអាជ្ញាខេត្តថាការិយាល័យនេះ នឹងជំរុញញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប ត្រូវបានបេីកសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ខណៈអាជ្ញាធរខេត្ត បង្ហាញក្ដីជឿជាក់ថា ការបើកទំព័រថ្មីនៃការិយាល័យកុងស៊ុលកិត្តិយ វានឹងបង្កើនទំនាក់ទំនងល្អបន្ថែមទៀតរវាងរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក យុន...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាសៀមរាប អញ្ជើញប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកបន្ទាយស្រី អាណត្ដិទី៤ ចំនួន១៥រូប

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកបន្ទាយស្រី សម្រាប់អាណត្ដិទី៤ ឆ្នាំ២០២៤ សរុប១៥រូប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។ លោក រិន ឡូត...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សា និងគណៈអភិបាលក្រុងរុនតាឯក តេជោសែន នៃខេត្ដសៀមរាប

កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សា និងសមាជិកក្រុង និងប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលក្រុងរុនតាឯក តេជោសែន ខេត្ដសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត អាជ្្ញាធរមូលដ្ឋាន និងមន្ត្រីរាជការជាច្រើនរូប។...

ព័ត៌មានលំអិត
Page 57 of 304 1 56 57 58 304

Recommended

សូម Like និង Follow ពួកយើង