នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និង លិខិតបទដ្ឋាន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារសន្តិសុខបោះឆ្នោត និងលិខិតបទដ្ឋានមួយចំនួន សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុងស្រុក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងបងប្អូនដឹកអ្នកដំណើរ ជុំវិញបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប តំណាងឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (AIAI) និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកពួក ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ“ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស ”

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកពួក បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ“ បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស ” ដោយមានកិច្ចសហការគាំទ្រពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងអង្គការដៃគូជាតិ-អន្តរជាតិ ដោយមានអ្នកចូលរួមជាច្រើនរូប។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្ត...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវប្បធម៌រុស្ស៊ី នាំយកអំណោយ និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សមានជីវភាពខ្វះខាត និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប

ដោយមើលឃើញពីការខិតខំសិក្សារបស់ក្មួយៗដែលមានជីវភាពខ្វះខាត និងទឹកចិត្តរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ក្នុងសហគមន៍នៃសង្កាត់ទឹកវិល ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បាននាំយកអំណោយសប្បុរសធម៌ ជាស្បៀងអាហារ និងសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសហគមន៍ (EECFC) ដើម្បីលើកទឹកចិត្តដល់សាលាសហគមន៍មួយនេះ បន្តបណ្ដុះបណ្ដាលកុមារតូចៗដែលខ្វះលទ្ធភាព ក៏ដូចជាចែករំលែកក្ដីស្រឡាញ់ដល់ពួកគាត់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខ។ តាមការឱ្យដឹងពី លោក...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុង២ខ្សែរ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែរ ដែលជាគម្រោងមូលនិធិឃុំ មានឃុំពង្រក្រោម និងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមលោក ជៀប សាន ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រក្រោម បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំពង្រក្រោម គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែរ ប្រវែង៨៥មែត្រ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ ជូនដល់អ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងពិភាក្សា

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ ជូនដល់អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដើមី្បធ្វើការពិភាក្សា និងពិនិត្យ អំពីវឌ្ឍនភាពនៃការអនុវត្តការងារកន្លងមក លើការផ្តល់សេវាកម្រិតឃុំ/សង្កាត់ នៃក្រុង/ស្រុកទាំង១២ ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៍ថា ការរៀបចំអង្គសិក្ខាសាលានេះ...

ព័ត៌មានលំអិត

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដំណើរការតាំងពីថ្ងៃទី២៥ ខែធ្នូម្សិលមិញនេះ នៅសាលសន្និសីទសុខាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤របស់ខ្លួននៅសណ្ឋាគារសុខាសៀមរាប ដើម្បីត្រួតពិនិត្យវាយតម្លៃអំពីសមិទ្ឋផលដែលបានអនុវត្តនិងសម្រេចបានក្នុងឆ្នាំកន្លងមករបស់អង្គភាពជំនាញ អាជ្ញាធរដែនដី និងស្វែងរកធាតុចូលក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរព្រមទាំងកំណត់បញ្ហាប្រឈមនានា និងវិធានការដំណោះស្រាយដើម្បីលើកជាទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤។ សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំបង្កើត “ក្រុងរុនតាឯក” ខេត្តសៀមរាប

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមដំណើរ ដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនិងមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភូមិសាស្ត្រ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិសាស្ត្រស្រុក ដែលពាក់ព័ន្ធ...

ព័ត៌មានលំអិត

UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ដែលហៅកាត់ថា UNESCO សហការជាមួយក្រសួងព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប បើកសិក្ខាសាលាមួយស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្ត ចំនួន៨ រួមមានខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 76 of 304 1 75 76 77 304

Recommended

សូម Like និង Follow ពួកយើង