នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

នៅសាលប្រជុំ សាលាខេត្តសៀមរាប នាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត...

ព័ត៌មានលំអិត

ក្បាលដីចំនួនជាង២ពាន់ក្បាលដី ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

នៅក្នុងបរិវេណវត្តព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣នេះ គណៈកម្មការរដ្ឋបាលខេត្តបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ចំនួន២.៤៦១ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ក្នុង ភូមិរការធំ. ភូមិព្រៃ និងភូមិចន្លោ ដែលមានរយៈពេលសរុបចំនួន១៥ថ្ងៃ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែ...

ព័ត៌មានលំអិត

ពលរដ្ឋជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែដែលគ្រោងនឹងស្ថាបនានាពេលខាងមុខ ពេលរួចរាល់នឹងជួយសម្រួលបានច្រើនក្នុងការងារប្រចាំថ្ងៃពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប បានសម្ដែងការរីករាយ ជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែទៀត មានប្រវែង ១៧០ម៉ែត្រ ដែលអាជ្ញាធរគ្រោងនឹងស្ថាបនានាពេលខាងមុខ នឹងជួយដល់ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលផ្លូវនេះបានដាក់ដេញថ្លៃរកក្រុមហ៊ុនទទួលម៉ៅការសាងសង់ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានលើកឡើងថា ផ្លូវមួយខ្សែនេះមានភាពលំបាកខ្លាំង ពិបាកក្នុងការធ្វើដំណើរពេលយប់។ មួយវិញទៀតសម្រាប់ធ្វើដំណើរ ទៅរកសេវាសាធារណៈផ្សេងៗ នៅសាលាស្រុក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធបន្តពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងប្រមូលទិន្នន័យពីចម្ការលោក ខឹម វាសនា ក្បែរជើងភ្នំគូលែន

ថ្លែងក្នុងកិច្ចប្រជុំដើមី្បពិភាក្សា និងប្រមូលទិន្នន័យព័ត៌មាន អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ស្វាយលើ ជាស្រុកមួយស្ថិតនៅតំបន់ឦសាននៃខេត្តសៀមរាប ដែលកាលពីមុន បើយើងនិយាយពីស្រុកមួយនេះ គេតែងនឹកស្រមៃថា ទីនេះជាតំបន់ដែលដាច់ស្រយាល និងជាទឹកដីនៃសមរភូមិក្តៅក្នុងអំឡុងដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិល ប៉ុន្តែមកដល់ពេលនេះ ស្រុកស្វាយលើ បានប្រែមុខមាត់ថ្មី នឹងក្លាយជាទឹកដីមាសបៃតងមួយទៀតរបស់ខេត្តសៀមរាប ។ លោក អៀង ពិសិដ្ឋ...

ព័ត៌មានលំអិត

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងត្រូវបានរដ្ឋសភាលើកមកប្រជុំពិភាក្សាអនុម័តនៅចុងសប្តាហ៍នេះ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម២ខ្សែ ឃុំតាអាន និងឃុំចន្លាស់ដៃ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ 

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិចំនួន ២ខ្សែ ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី អភិបាលរង នៃគណ:អភិបាលស្រុកក្រឡាញ់ មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណ:កម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ បើតាមប្រធានគណ:កម្មការលទ្ធកម្មឃុំតាអាន...

ព័ត៌មានលំអិត

ដើមនីតិកាលទី៧រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាព របស់ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងអធិកអធម កក់ក្តៅជាទីបំផុត ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទំាងសមាជិកគណៈប្រតិភូទំាងអស់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន...

ព័ត៌មានលំអិត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់...

ព័ត៌មានលំអិត

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម គីម ជីន ព្យូ (Kim...

ព័ត៌មានលំអិត
Page 87 of 304 1 86 87 88 304

Recommended

សូម Like និង Follow ពួកយើង