នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំសមាជិកគណបក្សខេត្តជាង ១ម៉ឹននាក់ បើកយុទ្ធនាការ និងដង្ហែក្បួនឃោសនាបោះឆ្នោត នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បេក្ខភាពតំណាងរាស្ត្រមណ្ឌលសៀមរាប និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តសៀមរាប ដែលមានសមាជិកចូលរួមជាង១ម៉ឹននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមុខសាលាខេត្តសៀមរាប។ នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបង្ហាញអំពីការរួមនៃកម្លាំងសាមគ្គី ដែលកើតចេញពីសមាជិក...

ព័ត៌មានលំអិត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោត និងឃោសនារកសំលេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៃការបោះឆ្នោត និងឃោសនារកសំលេងឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ដើម្បីឱ្យការងារដំណើរការនៃការបោះឆ្នោត និងឃោសនារកសំលេងឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារមណ្ឌលសុខភាព សៀងណាំកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង

អគារមណ្ឌលសុខភាពមួយខ្នង មានទទឹង ១៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ដែលបានបំពាក់សំភារៈបរិក្ខាដូចជា ប្រព័ន្ឋចំរោះទឹកស្អាត សំភារៈអគ្គីសនី និងបរិក្ខាពេទ្យ តសំយ៉ាប ចាក់ដីបំពេញធ្លាខាងមុខ ដែលចំណាយថវិកាសរុបជិត ៨ម៉ឺនដុល្លារ ក្នុងនោះ ៧ម៉ឺនដុល្លារ ជាថវិកាផ្ទាល់របស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្សពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។ ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា...

ព័ត៌មានលំអិត

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងសាងសង់ផ្លូវ៣ខ្សែ ក្នុងស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ១ខ្សែ និងគម្រោងជួសជុលផ្លូវដីសក្រាលគ្រោះក្រហម២ខ្សែ ស្ថិតក្នុងឃុំកំពង់ក្តី និងឃុំគោកធ្លកលើ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលអាជ្ញាធរស្រុក និងឃុំ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការងារជួសជុលផ្លូវទាំង៣ខ្សែខាងលើ ត្រូវមានទំនួលខុសត្រូវឲ្យបានខ្ពស់ ក្នុងការជួសជុលផ្លូវទាំងនេះ ធ្វើយ៉ាងណាឲ្យស្របតាមលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យា។ មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ូវ...

ព័ត៌មានលំអិត

ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ក្នុងស្រុកស្រីស្នំជាង បួនរយនាក់ ទទួលបានការបណ្តុះបណ្តាលច្បាប់ស្តីពីការបោះឆ្នោត

គណៈកម្មាធិការបក្សស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ បទបញ្ជា និងនីតិវិធី ស្តីពីការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដល់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ ចំនួន៤០២នាក់ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ចូលរួមពិនិត្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនាពែលខាងមុខ ក្នុងន័យធានាឲ្យបាននូវភាពត្រឹមត្រូវ។ បើតាមលោក ហ៊ន់ ឫទ្ធិ...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គខបជ) បានរៀបចំកិច្ចជុំប្រចាំឆមាសទី១ ឆ្នាំ២០២៣របស់ខ្លួន ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត រួមនឹងវត្តមានតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាតិ-អន្តរជាតិជាច្រើនរូប។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ និងគម្រោងជុសជួលដីសក្រាលគ្រោះក្រហម២ខ្សែ ក្នុងឃុំចំនួន២ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ និងគម្រោងជុសជួលដីសក្រាលគ្រោះក្រហមពីរខ្សែ ក្នុងឃុំចំនួន២ គឺឃុំសង្វើយ និងឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ បើតាមគណៈកម្មការលទ្ធកម្មឃុំសង្វើយ បានឲ្យដឹងថា សម្រាប់គម្រោងផ្លូវបេតុងអាមេពីរខ្សែ ដែលគណៈកម្មការលទ្ធឃុំ...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងការធ្វើពាណិជ្ជកម្ម ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា...

ព័ត៌មានលំអិត

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅតំបន់រុនតាឯក

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ទាង អេង ទៀ សីហា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារក្រីក្រចំនួន ១០០គ្រួសារ ដែលបានស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានពីតំបន់អង្គរមករស់នៅតំបន់ធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកជំទាវ ទាង អេង ទៀ...

ព័ត៌មានលំអិត
Page 93 of 304 1 92 93 94 304

Recommended

សូម Like និង Follow ពួកយើង