Wednesday, January 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ផ្ដល់​អនុសាសន៍​ល្អៗ​ដល់​យុវជន​កម្ពុជា​៣២​រូប មុន​ចូលរួម​ព្រឹត្តិការណ៍​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៦

ដោយ Pothe Thun
12/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាប ផ្ដល់​អនុសាសន៍​ល្អៗ​ដល់​យុវជន​កម្ពុជា​៣២​រូប មុន​ចូលរួម​ព្រឹត្តិការណ៍​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៦
12
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០១៩ ប្រតិភូ​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​៣២​រូប បានទទួល​ការអនុញ្ញាត​ចូលជួប​ស្នើសុំ​ផ្តល់​អនុសាសន៍​លើ​ចំណុច​សំខាន់ៗ​ពាក់​ព័​ន្ឋ ទៅនឹង​ដំណើរការ​អភិវឌ្ឍន៍​ពី ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​សាលា​ខេត្តសៀមរាប ដើម្បី​ប្រមូល​ជា​គំនិត​យោបល់​សម្រាប់​បង្ហាញ​ដល់​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​លើក​ទី​៤៦ នាពេល​ខាងមុខនេះ​។​

​ក្នុង​ដំណើរការ​អភិវឌ្ឃន៍ ទីក្រុង​ប្រវត្តិសាស្ត្រ និង​សំបូរ​ទៅដោយ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​របស់​កម្ពុ​ជាមួយ​នេះ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ដើម្បី​អភិវឌ្ឍន៍​ទីក្រុង និង​ការរស់នៅ​ប្រកបដោយ​ចីរភាព អាជ្ញាធរខេត្ត​បាន​នឹង​កំពុង​អនុវត្ត លើ​ការអភិវឌ្ឍន៍ និង​កែលម្អ នូវ​បណ្តា​ប្រ​ព័​ន្ឋ​ហេ​ដ្ឋ​រចនា​ស​ម្ព័​ន្ឋ​នានា​នៅ​ទូទាំង​ខេត្ត ជាពិសេស​ក្នុង​ក្រុង​សៀមរាប​។​

​ជាមួយ​នោះ រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​ឈាន​ជើង​ចូលទៅក្នុង​ការរៀបចំ​ក្រុង​សៀមរាប ឲ្យ​ក្លាយទៅជា​ទីក្រុង​វៃឆ្លាត និង​មាន​បរិស្ថាន​ល្អ​ផងដែរ តាមរយៈ​ការដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ស្លាក​សញ្ញា​ចរាចរណ៍​មួយចំនួន ក្នុង​ក្រុង​ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ រួម​និង​ការថែរក្សា​សួន​សាធារណ និង​ដើមឈើ នៅតាម​ដងផ្លូវ​ប្រកប​ដោយ​ភាពស្រស់​បំព្រង​។​

ព័ត៌មានជាតិ ថ្មីៗ

អ្នកតម្បាញសូត្រ និងហូលពិតានខ្មែរ ក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រ និងហូលពិតានខ្មែរ ក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

20/01/2021
ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

ឥណ្ឌាបង្ហាញគម្រោងជំនួយនិងវិនិយោគជាច្រើននៅកម្ពុជា

20/01/2021

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ ចំពោះ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដែល​បាន​ចូលរួម​ជម្រុញ​ឲ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រួម​និង​ប្រជាជន​ជប៉ុន កាន់តែ​ល្អប្រសើរ​។ ក្នុងនោះដែរ​ឯកឧត្តម ទៀ សីហា ក៏បាន​ផ្តាំផ្ញើ​ដល់​សមាគម​នាវា​យុវជន​កម្ពុជា ពេល​ស្នាក់នៅ និង​ចូលរួម​ក្នុង​វេទិកា​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ត្រូវ​បង្ហាញ​ដល់​ពួកគេ​នូវ អរិយធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ សាសនា ប្រពៃណី​ទំនៀម​ទំលាប់ និង ការរស់នៅ​របស់​ប្រជាជន​កម្ពុជា ព្រមជាមួយ​ស្នាមញញឹម​រាក់ទាក់​រួស​រាយ​ផងដែរ ។​

​អត្ថបទ និង រូបភាព ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ព្រឹត្តិការណ៍​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​លើក​ទី​៤៦អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​លក់​គ្រឿងចក្រ​បម្រើ​ដល់​វិស័យ​កសិកម្មនិង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំៗ មួយ​បាន​បើកសម្ពោធ​នៅ​ស្រុក​ប្រាសាទបាគង

សាខា​លក់​គ្រឿងចក្រ​បម្រើ​ដល់​វិស័យ​កសិកម្មនិង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំៗ មួយ​បាន​បើកសម្ពោធ​នៅ​ស្រុក​ប្រាសាទបាគង

ជប៉ុន​នឹងធ្វើ​ការហោះហើរ ត្រង់​មក​ខេត្តសៀមរាប​នៅ​ចុងឆ្នាំ​២០១៩​នេះ​

ជប៉ុន​នឹងធ្វើ​ការហោះហើរ ត្រង់​មក​ខេត្តសៀមរាប​នៅ​ចុងឆ្នាំ​២០១៩​នេះ​

ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ បើក​សិក្ខាសាលា​ស្ដីពីការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​វិស័យ​ប្រៃ​ណី​យ៍​

ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ បើក​សិក្ខាសាលា​ស្ដីពីការផ្សព្វផ្សាយលិខិតបទដ្ឋាន​គតិយុត្តិ​នានា​ក្នុង​វិស័យ​ប្រៃ​ណី​យ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,122)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,853)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (330)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (114)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.