Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាកលវិទ្យាល័យ​មកពី​ប្រទេស​ចំនួន​៥ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីអំពី​ការអភិរក្ស និង​និរន្តរភាព​នៃ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ទាំងមូល​

ដោយ Pothe Thun
12/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាកលវិទ្យាល័យ​មកពី​ប្រទេស​ចំនួន​៥ ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីអំពី​ការអភិរក្ស និង​និរន្តរភាព​នៃ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ទាំងមូល​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃ​ពីថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប មាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការអភិរក្ស​ជីវចម្រុះ និង​និរន្តរភាព​នៃ​ការប្រើប្រាស់​សេវាកម្ម​ប្រ​ព័​ន្ឋ​អេកូឡូស៊ី និង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ សម្រាប់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​ក្របខ័ណ្ឌ​គម្រោង​សហភាព​អឺរ៉ុប Consea ដែលមាន​ប្រទេស​ចំនួន​៦ រួមទាំង​កម្ពុជា និង​មានការ​សម្របសម្រួល​ដោយ​សាកលវិទ្យាល័យ​បាត់ដំបង​។​

​តាម​ការលើកឡើង​រប​ស់ លោក​បណ្ឌិត ជា រដ្ឋា នាយក​សាលា​ក្រោយ​បរិញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង សន្និសីទ​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​មកពី​ប្រទេស​បារាំង បែ​ល​ហ្សិ​ក អូទ្រីស អូស្ត្រាលី វៀតណាម និង​កម្ពុជា ដែល​ប្រារព្ធ​ឡើង ដើម្បី​បង្ហាញ​ពីស​មិ​ទ្ឋ​ផល នៃ​ការអនុវត្ត​គម្រោង​រយៈពេល​៣​ឆ្នាំកន្លងមក ដែល​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការកសាង​សមត្ថភាព​រៀន និង​បង្រៀន​របស់​បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​តំបន់​អាង​ទន្លេមេគង្គ​ទៅលើ​ការស្រាវជ្រាវ លើ​ការអភិរក្ស​ជីវចម្រុះ​ដែល​ធានាបាន​នូវ​និរន្តរភាព​សេវាកម្ម​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ទាំងមូល ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មាន​វត្តមាន​ជា​អធិបតី​ក្នុង​សន្និសីទ​នោះ ឯកឧត្តម យ៉​ក់ ង៉ុ​យ រដ្ឋលេខាធិការ និង​ជា​តំណាង ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា មានប្រសាសន៍ថា តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ក្នុង​អាណត្តិ​ទី​៦ រាជរដ្ឋាភិបាល​កម្ពុជា របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី វិស័យ​អប់រំ​នៅតែ​ជា​វិស័យ​អាទិភាព និង​ជា​ឆ្អឺ​ង​ខ្នង​សេដ្ឋកិច្ចសង្គម វប្បធម៌ ដែល​ធានា​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ​ក្នុង​គោលបំណង​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ពី​ប្រទេស​ដែលមាន​ប្រាក់​ចំ​ណុល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​។ ជាមួយគ្នានេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡាក៍​បានដាក់​ចេញ​នូវ​គោលនយោបាយ​ឧ​ត្ត​ម​សិក្សា​ឆ្នាំ​២០៣០​ក្នុង​ការកសាង​គុណភាព​ប្រ​ព័​ន្ឋ​អប់រំ អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​ល្អ ជំនាញ​និង​សិ​ល​ធម៌​ក្នុង​ការងារ​និង​ការរស់នៅ​ស្របតាម​បរិបទ​សាកលភាវូបនីយកម្ម និង សង្គម​ចំណេះដឹង​ជា​មូលដ្ឋាន ។​

​ឯកឧត្តម យ៉​ក់ ង៉ុ​យ មោទនភាព ចំពោះ​សន្និសីទ​នាពេលនេះ ដែល​វា​ជា​សកម្មភាព​រួមចំណែក ក្នុងការ​លើកកម្ពស់​វិទ្យាសាស្ត្រ និង​ការអប់រំ​ផ្នែក​អភិរក្ស​ជីវចម្រុះ​និង​ការគ្រប់គ្រង​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ឆ្លើយតបបាន​ទៅនឹង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​បរិស្ថាន​។​

​សូមជម្រាបថា សន្និសីទ​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប មាន​សមាសភាព​ចូលរួម​ចំនួន​ជាង​៤០​រូប ក្នុងនោះ​កម្ពុជា​២០​រូប កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនា​ន់ទី​១ ជំនា​ន់ទី​២​ជំនា​ន់ទី​៣ និស្សិត​ជា​អនុបណ្ឌិត វៀតណាម​មាន​២០​រូប ផ្សេង​ពីនេះ ជា​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ដៃគូ​ចំនួន​៤​នៅ​អាស៊ី ដូចជា​សាកលវិទ្យាល័យ​ក័ន​ធឺ និង អាន​យ៉ាង​ប្រទេស​វៀតណាម សាកលវិទ្យាល័យ​បាត់ដំបង​និង​ភូមិន្ទ​ភ្នំពេញ ប្រទេស​កម្ពុជា និង​៤​ទៀត​នៅ​សហគមន៍​អឺរ៉ុប ដូ​ជា​សាកលវិទ្យាល័យ​ទូ​លូ បី ប៉ូល​សា​បាត់​ចេ ប្រទេស​បារាំង សាកលវិទ្យាល័យ ហ្គិ​ន ប្រទេស​ប៊ែ​ល​ហ្សិ​ក សាកល​វិទ្យា​ល័​ជី​រ៉ូ​ណា ប្រទេស​អេ​ស្ប៉ា​ញ សាកលវិទ្យាល័យ​ប៉ូ​គុ ប្រទេស​អូទ្រីស​។​

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: តំបន់​អាង​ទន្លេមេគង្សន្និសីទ​អន្តរជាតិ​ស្តីអំពី​ការអភិរក្ស និង​និរន្តរភាព​នៃ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ក្នុង​តំបន់​អាង​ទន្លេមេគង្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ រំពឹងថា​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ រំពឹងថា​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០

សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

​ចិន បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីចំនួន​៣​គ្រឿងទៅកាន់​ដង​តារាវិថី​

​ចិន បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីចំនួន​៣​គ្រឿងទៅកាន់​ដង​តារាវិថី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.