Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​សមាជិក​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា​ទាំង​៦ នាពេលខាងមុខ​

ដោយ Pothe Thun
20/09/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
https://www.facebook.com/tvsiemreap/videos/1132689530454137/?epa=SEARCH_BOX
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រៅពី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អ៊ឺរ៉ុប ហៅ​កាត់​ថា EBA កម្ពុជា​នឹង​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​ធំ​មួយ របស់​ពិភពលោក ដែល​នេះ​ជា​ការបង្ហាញ​ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ ទោះបី​គ្មាន EBA បើ​តាម​ការលើកឡើងរ​បស់ ឯកឧត្តម ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី ”​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​វឌ្ឍនភាព​ពាណិជ្ជកម្មរ​បស់​កម្ពុជា ក្នុង​ក្របខណ្ឌ​តំបន់ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​”​។​

​ឯកឧត្តម ប៊ុន ច​ន្ធី បានបញ្ជាក់​ថា នាពេល​ខាងមុខ​នេះ កម្ពុជា នឹង​ក្លាយ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​ធំ​មួយ ហៅ​កាត់​ថា RCEP ដែល​ក្នុងនោះ​សុទ្ធសឹង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា ដូចជា ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី ញូ​ស៍​ឡែន និង​កូរ៉េខាងត្បូង ហើយ​ប្រទេស​ទាំង​៦​នេះ មាន​ប្រជាជន​ប្រមាណ​៣​ពាន់​៥​រយ​លាន​នាក់ ស្នើ​នឹង​ពាក់កណ្ដាល​នៃ ប្រជាជន​សរុប​របស់​ពិភពលោក​។​

​ឯកឧត្តម ប៊ុន ច​ន្ធី បាន​បញ្ជាក់​ផង​ដែរ​ថា ចង់​ឬ​មិន​ចង់ EBA នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ដោយ​ចៀស​មិន​រួច ដោយសារ​ការអភិវឌ្ឍ​ចាកចេញ​ពី​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច ឈាន​ទៅរក​ការអភិវឌ្ឍ​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់ ដែល​នេះ​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាម​ការលើកឡើង​របស់ វាគ្មិន មកពី​ក្រសួង​ពាណិជ្ជកម្ម ក្នុង​សិក្ខាសាលា​នោះ បានបញ្ជាក់​ថា ការលុបចោល EBA ពី​កម្ពុជា មិនមែន​បានន័យថា​កម្ពុជា​ឈប់​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ឡើយ យើង​នៅ​ធ្វើ​ពាណិជ្ជកម្ម​បាន​ដដែល​។​

​សូមជម្រាបថា កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី​១៤៨ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ថ្ងៃ​ទី​១៣ ខែតុលា​ឆ្នាំ ២០០៤ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​សរុប ១៦៤ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​នោះ​ប្រទេស​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ នៃ​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច ដែល​មាន​កំណើន​វិនិយោគ​ខ្ពស់​ជាងគេ​។​


​អត្ថបទ និង​រូបភាព​៖ លោក សេង ផល្លី​

Tags: ​សេដ្ឋកិច្ច​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​

ក្រសួង​ពាណិជ្ជកម្មបង្ហាញ​ពី​ការរីកចម្រើន​របស់​កម្ពុជា ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ពិភពលោក ក្នុង​ខេត្ត​សៀមរាប​

ក្រសួង​ពាណិជ្ជកម្មបង្ហាញ​ពី​ការរីកចម្រើន​របស់​កម្ពុជា ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ពិភពលោក ក្នុង​ខេត្ត​សៀមរាប​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ជំរុញ​យុវជន​ធ្វើ​កសិកម្ម និង​ដាំ​ដំណាំ​រួមផ្សំ កាត់បន្ថយ​ចំណាកស្រុក​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ជំរុញ​យុវជន​ធ្វើ​កសិកម្ម និង​ដាំ​ដំណាំ​រួមផ្សំ កាត់បន្ថយ​ចំណាកស្រុក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.