Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​

ដោយ Pothe Thun
20/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​កិច្ចប្រជុំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន​និង​សមាជិក នៃ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប , ប្រធាន អនុប្រធាន​និង​សមាជិក​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក , ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប , អភិបាល​និង​អភិបាលរង​ខេត្តសៀមរាប , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង អភិបាលក្រុង ស្រុក​ក្នុង​ទូទាំង​ខេត្ត ។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ផ្តោត​ទៅលើ​ការងារ​សំខាន់ៗ​មួយចំនួន ក្នុងការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ សម្រេច​ឲ្យបាន​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ប្រកប​ដោយ​ចក្ខុវិស័យ សំខាន់​ដើម្បី​បន្ត​ពង្រឹង​នូវ​យន្តការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានាបាន​នូវ​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​ពិតប្រាកដ​នៅ​កម្ពុជា ។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា តាម​លទ្ធផល​នៃ​សេចក្តីរាយការណ៍​ស្តី​ពី​សមិទ្ធផល​រដ្ឋបាល​ខេត្ត និង សកម្មភាព​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​យោង​តាម​លទ្ធផល​ពី​បណ្តា​ក្រុង​ស្រុក​ទាំងអស់ បានបញ្ជាក់​ថា នៅតាម​បណ្ដា​ភូមិ ឃុំ ស្រុក កាន់តែ​មាន​ការអភិវឌ្ឍ និង មាន​សមទ្ធិ​ផល​នានា​បាន​កើត​ថ្មីៗ​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បាន​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាពប្រសើរ​ទ្វេ​ឡើង ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​បន្ទាប់​ពី​មតិយោបល់​របស់​ឯកឧត្តម លោកជំទាវ ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​តាម​មូលដ្ឋាន​ក្រុង ស្រុក ដែល​បាន​លើកឡើង​ពី​លទ្ធផល​ដែល​អនុវត្ត​បាន និង បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​រួចមក កិច្ចប្រជុំ​ទាំងមូល​បាន​ធ្វើ​ការពិភាក្សា និង ផ្លាប់​ប្តូរ​នូវ​មតិយោបល់​គ្នា ដោយ​បាន​ទទួល​នូវ​ចំណុច​ល្អៗ សម្រាប់​ក្រុមការងារ​យកទៅអនុវត្ត​ន៍​បន្ត​នៅតាម​មូលដ្ឋាន ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩​នេះ នូវ​បញ្ហា​មួយចំនួន ដែល​មាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន , សុខភាព​សាធារណៈ , បរិស្ថាន អនាម័យ , បញ្ហាដីធ្លី និង ផ្លូវថ្នល់​១​ខ្សែ​ពី​ស្រុក​អង្គរធំ ទៅ​ស្រុក​វ៉ារិន​រង​ការខូចខាត និង បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តសៀមរាប និង ខេត្ត​ឧត្តរមានជ័យ ។​

​មានប្រសាសន៍​បូកសរុប​បិទ​កិច្ចប្រជុំ ក្នុងនាម​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​លើកឡើង​ថា បញ្ហា​ប្រឈម​កន្លងមក​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តសៀមរាប ជា​ចំណោទ​យ៉ាងខ្លាំង បាន​ធ្វើឲ្យ​បាត់​នូវ​ប្រជាប្រិយភាព ក្នុង​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់​អស់​នូវ​ទំនុកចិត្ត ក្នុង​ការដឹកនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​ដូច្នេះ ការងារ​បន្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ចុះ​មូលដ្ឋាន​ក្រុង​ស្រុក គឺ​ត្រូវ​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​លើ​វិស័យ​មួយចំនួន តាមរយៈ​វេទិកា​សាធារណៈ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុ​ជា , ការធ្វើកំណែទម្រង់ និង អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ឲ្យមាន​ប្រសិទ្ធ ភាព ខ្ពស់​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ ដោយ​ផ្តោត​ទៅលើ​បញ្ហា​បរិស្ថាន អនាម័យ , គ្រោះធម្មជាតិ , បញ្ហា​គ្រឿងញៀន , សុខភាព​សាធារណៈ , បញ្ហាដីធ្លី និង ផ្លូវថ្នល់ និង បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តសៀមរាប និង ឧត្តរមានជ័យ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ឈៀង យ៉ាណា​រ៉ា បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត​បន្ត​ធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ករណី​ដែល​សេសសល់​ក្នុង​ត្រីមាស​ទី​៣​នេះ តាមរយៈ​ក្នុងការ​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ទៅតាម​ស្ថានភាព​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ដោះស្រាយ នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ និង ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ត្រូវ​ប្រកាន់​ឲ្យបាន​ខ្ជាប់ខ្ជួន​ពី​តួនាទី ភារកិច្ច​របស់​ខ្លួន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​យក​អនុវត្តឲ្យ​ទទួលបាន​ជោគជ័យ និង មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​រាល់ សមទ្ធិ​ផល​ទាំងអស់ ដែល​ក្រុមការងារ និង សប្បុរសជន បាន​កសាង​ស្ថាបនា​ឡើង នៅតាម​បណ្តា​ក្រុង ស្រុក គឺ​ត្រូវ​ធ្វើ​ការបែងចែក​ឲ្យបាន​ច្បាស់លាស់ អំពី​សមទ្ធិផលរ​បស់​រាជរដ្ឋាភិបាល និង សមទ្ធិផលរ​បស់​សប្បុរសជន​ដែល​បាន​ចូលរួម ៕

​អត្ថបទ ៖ លោក ម៉ី សុខា​រិទ្ធ​
​រូបថត ៖ រដ្ឋបាល​ខេត្ត​សៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​ពាណិជ្ជកម្មបង្ហាញ​ពី​ការរីកចម្រើន​របស់​កម្ពុជា ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ពិភពលោក ក្នុង​ខេត្ត​សៀមរាប​

ក្រសួង​ពាណិជ្ជកម្មបង្ហាញ​ពី​ការរីកចម្រើន​របស់​កម្ពុជា ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ទីផ្សារ​ពិភពលោក ក្នុង​ខេត្ត​សៀមរាប​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ជំរុញ​យុវជន​ធ្វើ​កសិកម្ម និង​ដាំ​ដំណាំ​រួមផ្សំ កាត់បន្ថយ​ចំណាកស្រុក​

ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ជំរុញ​យុវជន​ធ្វើ​កសិកម្ម និង​ដាំ​ដំណាំ​រួមផ្សំ កាត់បន្ថយ​ចំណាកស្រុក​

សិស្ស​និទ្ទេសAនិងB ចំនួន២២៨​រូប​ក្នុ​ខេត្តសៀមរាបទទួល​រង្វាន់​លើកទឹកចិត្តពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​

សិស្ស​និទ្ទេសAនិងB ចំនួន២២៨​រូប​ក្នុ​ខេត្តសៀមរាបទទួល​រង្វាន់​លើកទឹកចិត្តពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1378 shares
    Share 551 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    426 shares
    Share 170 Tweet 107

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.