Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​និទ្ទេសAនិងB ចំនួន២២៨​រូប​ក្នុ​ខេត្តសៀមរាបទទួល​រង្វាន់​លើកទឹកចិត្តពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​

ដោយ Pothe Thun
20/09/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/403742433619383/
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​ខេត្ត​សៀមរាប មាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​ទទួលបាន​និទ្ទេស​ល្អ A និង B ក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ ក្នុង​ខេត្ត​សៀមរាប សរុប​២២៨​រូប​។​

​រង្វាន់​លើកទឹកចិត្ត សម្រាប់​សិស្ស​និទ្ទេស A សរុប ៣៨​នាក់ ក្នុងនោះ​ស្រី ១៥​នាក់ ទទួលបាន ម៉ូតូ​ហុងដា​វ៉េវ ម្នាក់​មួយ​គ្រឿង មួកសុវត្ថិភាព ប្រេងសាំង​៣០​លីត្រ ថវិកា​២០​ម៉ឺន​រៀល និង​លិខិត​សរសើរ​មួយ​សន្លឺក​។​

​ដោយឡែក សិស្ស​និទ្ទេស​B សរុប ១៩០​នាក់ ក្នុងនោះ​ស្រី ១០៥​នាក់ ទទួលបាន​ថវិកា ឧបត្ថម្ភ​លើកទឹកចិត្ត​ក្នុង​ម្នាក់ៗ ថវិកា ចំនួន ២០០​ដុល្លារ និង​លិខិត​សរសើរ​មួយ​សន្លឺក​។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​ម៉ូតូ និង​ថវិកា​ទាំងអស់នេះ គឺជា​ការឧបត្ថម្ភ របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​សៀមរាប រួម​ទាំង​បងប្អូន សប្បុរសជន​ក្នុង​ខេត្តសៀមរាប ។​

​អញ្ជើញ​ជា​អធិបតីភាព តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា លទ្ធផល​ដែល​ទទួលបាន​នៅពេលនេះ ដោយសារ​មាន​កត្តា ២​សំខាន់​មិនអាច​ខ្វះ​បាន គឺ​៖​ទី​១-​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ផ្ទាល់​របស់​សិស្ស ការខិតខំ​បង្រៀន លោកគ្រូ អ្នកគ្រូ និង​លើកទឹកចិត្ត​ពី​អាណាព្យាបាល ទី​២-​ដោយសារ​ការខិតខំរ​បស់​រាជរដ្ឋាភិបាល ដែល​បាន​ស្វែងរក និង​ការពារ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ស្ថេរភាព​នយោបាយ និង​ការកសាង​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និង​គ្រូ​បង្រៀន​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា កុមារ យុវជន និង​មនុស្សពេញវ័យ ត្រូវ​ទទួល​បាន​ការសិក្សា និង​ការអប់រំ​ពេញ​មួយជីវិត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ ប្រកបដោយ​គុណភាព​ខ្ពស់ ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ​។​

​សូម​រំលឹក​ថា ក្នុង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨-២០១៩​នេះ ខេត្តសៀមរាប មាន​សិស្ស​ប្រឡង​និទ្ទេស A ច្រើន​ជាង​គេ​លំដាប់​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ​។​

​សូម​ជម្រាប​ដែរ​ថា បន្ទាប់​ពី​ជំនួប​សំណេះសំណាល ថ្នាក់​ខេត្ត ជាមួយ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ​អង្គភាព​មន្ទីរ​នាពេលនេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​នឹង​ផ្ដល់​កិត្តិយស ដល់​សិស្ស​និទ្ទេស​A ទូទាំង​ប្រទេស ចូល​ជួប​សំណេះសំណាល​ផងដែរ​។​

​អត្ថបទ និង​រូបភាព​៖ លោក យូ វង្ស
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ពិធី​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​ទទួលបាន​និទ្ទេស​ល្អ A និង B ក្នុង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ ក្នុង​ខេត្ត​សៀមរាបសិស្ស​និទ្ទេសAនិងB​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ពិនិត្យ​សុ​វត្តិភាព​ចំណីអាហារ​នៅតាម​ទីផ្សារ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្រុម​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ពិនិត្យ​សុ​វត្តិភាព​ចំណីអាហារ​នៅតាម​ទីផ្សារ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​

ចិនជំរុញ​ឲ្យ​អាមេរិក កុំ​លូកដៃ​ចូល​ជ្រៀតជ្រែកចំពោះ​បញ្ហា​កើតឡើងនៅ​ក្រុង​ហុងកុង​ជាបន្ទាន់​

ចិនជំរុញ​ឲ្យ​អាមេរិក កុំ​លូកដៃ​ចូល​ជ្រៀតជ្រែកចំពោះ​បញ្ហា​កើតឡើងនៅ​ក្រុង​ហុងកុង​ជាបន្ទាន់​

យន្តហោះ​ចម្បាំង F-16 ធ្លាក់​នៅ​បារាំង ពី​ឡុត​២​នាក់​ចុច បំផ្ទុះ​កៅអី​គេចផុត​គ្រោះថ្នាក់​ ​

យន្តហោះ​ចម្បាំង F-16 ធ្លាក់​នៅ​បារាំង ពី​ឡុត​២​នាក់​ចុច បំផ្ទុះ​កៅអី​គេចផុត​គ្រោះថ្នាក់​ ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1380 shares
    Share 552 Tweet 345
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    492 shares
    Share 197 Tweet 123

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.