Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​

ដោយ Pothe Thun
24/09/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រាសាទ​តា​នៃ កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​។ ឆ្លងកាត់​អាយុកាល​និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយឆ្នាំ បានធ្វើឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការខូចខាត និង​ដួលរលំ ដែល​ត្រូវ​ការជួសជុល​ដើម្បី​សង្គ្រោះ​ឱ្យ​ផុតពី​ហានិភ័យ​។

​លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យដឹងថា បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​ដែល​តម្រូវឱ្យមាន​ការជួស​ជុល​មុន​ទីតាំង​ផ្សេង គឺ​បណ្តាលមកពី​រចនា​សម្ព​ន្ធ​របស់​ខ្លោងទ្វារ​បាន​រំកិល​ចេញពី​ទីតាំង​ដើម ថ្ម​ជញ្ជាំង​គ្រប់​ជ្រុង​ប្រេះ ក្រៀក​ចេញពី​គ្នា ដែល​ប្រឈម​នឹង​ការបាក់​រលំ ថ្ម​ដំបូល​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង ចំណែក​ថ្ម​ដំបូល​ដែល​នៅសល់​ពុំមាន​ស្ថេរភាព ឫស និង​ដើមឈើ​ចាក់​ចូល​បំផ្លាញ​រចនា​សម្ពន្ធ​ថ្ម រួម​នឹង​គុណភាព​ថ្ម​ចុះខ្សោយ​ផង បាន​បំផ្លាញ​រចនា​សម្ពន្ធ​គ្រឹះ មិនអាច​ទ្រ​លំនឹង​តួ​ប្រាសាទ​បាន​រឹងមាំ​ដូច​មុន​។

​លោក សុភា​រុន បាន​បន្តថា ប្រាសាទ​តា​នៃ​ពុំ​ធ្លាប់មាន​ការជួសជុល​ម​ក​ពីមុន​ទេ ដោយ​គ្រាន់តែ​មានការ​អភិរក្ស​ទល់​ទ្រ​នៅ​ផ្នែក​ខ្លះ​តែប៉ុណ្ណោះ​។ ដូច្នេះហើយ គោលបំណង​សំខាន់​នៃ​ការជួសជុល​ខ្លោងទ្វារ​ខាងកើត​នេះ គឺ​ដើម្បី​អភិរក្ស​និង​លើក​តម្លៃ​ប្រវត្តិ​ស្ថាបត្យកម្ម​សំណង់​បុរាណ ឱ្យមាន​ភាព​មាំទាំ គង់វង្ស យូរអង្វែង រួច​ចាក​ផុតពី​ភាព​ខ្ទេចខ្ទាំ ដើម្បី​បន្ត​រក្សា​ទុកជា​កេរ​មរតក​ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​។

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ទាក់ទង​នឹ​ការជួសជុល​ឡើងវិញ បុរាណ​វិទូ​រូបនេះ​ក៏​ឱ្យដឹងថា យោងតាម​អនុសាសន៍​ក្រុម​អ្នកជំនាញ​អាដហុក​របស់​អង្គការ​យូណេស្កូ ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី​៣២ កាលពី​ថ្ងៃទី​១១ ១២ ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ ត្រង់ចំណុច​ទី​១១ គឺ​តម្រូវឱ្យធ្វើ​ការជួសជុល​លើ​ខ្លោងទ្វារ​ខាងកើត ដោយ​រុះរើ​ទាំងស្រុង ធ្វើ​កំណាយ​មើល​គ្រឹះ និង​រៀប​ផ្គុំ​ឡើងវិញ​។ ចំពោះ​គម្រោង​ជួសជុល​នេះដែរ គឺ​អនុវត្ត​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​មរតក​វប្បធម៌​នៃ​ទីក្រុង​តូ​ក្បូ​ប្រទេស​ជប៉ុន (​ផ្តល់​ដំបូន្មាន​បច្ចេកទេស​) និង​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ (២០១៩-២០២០) មាន​ពីរ​ដំណាក់កាល​។

ដំណាក់កាល​ទី​១ នៅ​ឆ្នាំ​២០១៩ ក្រុមការងារ​សិក្សា​ប្រមូល​រាល់​ឯកសារ​ពាក់ព័ន្ធ កំណាយ​ស្រាវជ្រាវ​ស្វែងរក​ថ្ម សម្រង់​ប្លង់ ចុះបញ្ជី​សារពើ​ភណ្ឌ​ថ្ម ថត​រូបថត​ស្រ៊ី​ឌី​ទុកជា​ឯកសារ សិក្សា​ជួសជុល​ថ្ម និង​ចាប់ផ្តើម​រើ​ទាំងស្រុង ដោយ​រើ​ពីលើ​មកក្រោម ឈប់​ត្រឹម​រួត​កម្រាល​។
​ដំណាក់កាល​ទី​២ គឺ​នៅ​ឆ្នាំ​២០២០ ក្រុមការងារ​នឹងធ្វើ​ការ​កំណាយ​សិក្សា​ពង្រឹង​គ្រឹះ និង​ធ្វើការ​ផ្គុំ​ឡើងវិញ​។​

​ទាក់ទង​នឹង​ការពិនិត្យ​គុណភាព​ថ្ម​វិញ លោក អាត សុខ​ចាន់ មន្ត្រី​បច្ចេកទេស មកពី​ក្រុម​អភិរក្ស​ជួសជុល​ចម្លាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ក្រុមការងារ​បាន​សិក្សា​អំពី​ក្បាច់ចម្លាក់​ថ្ម​ផ្នែក​ខាងក្រៅ និង​ផ្តោត​សំខាន់​លើ​ការខូចខាត​នៃ​ថ្ម បាន​រកឃើញ​បញ្ហា​ប្រឈម​ចំពោះ​ថ្ម​ដូចជា ភាព​ពុកផុយ ការ​របក​ផ្ទៃ​ខាងក្រៅ ការ​ប្រេះ​ជា​ស្នាម​តូចៗ និង​ការខូចខាត​ដោយ​ស្លែ​។ ពេលនេះ​ក្រុមការងារ​ក៏​កំពុង​រក​មូលហេតុ​បន្ថែមទៀត​លើ​បញ្ហា​ថ្ម ដើម្បី​ឈានដល់​ការជួសជុល ដោយ​ការសម្អាត និង​ការព្យាបាល មុននឹង​យក​ថ្ម​នេះ​ទៅ​ផ្គុំ​ឡើងវិញ ដើម្បី​ធានាបាន​ថា ថ្ម​នឹងមាន​សុខភាព​ល្អ ធ្វើឱ្យ​សំណង់​ប្រាសាទ​រឹងមាំ​បានយូរ​អង្វែង​តទៅទៀត​៕​

 

ប្រភព៖អាជ្ញាធរ​ជាតិ​អប្សរា

Tags: ខ្លោងទ្វារ​ប្រាសាទ​តា​នៃ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រនិងអាជ្ញាធរ​ខេត្តសៀមរាបចុះ​ជួប​សំណេះសំណាល​ជាមួយ​លោក​គ្រូ​អ្នកគ្រូនិងសិស្សានុសិស្ស​សាលា​កំពង់​ឃ្លាំងក្នុងស្រុក​សូទ្រនិគម​

តំណាងរាស្ត្រនិងអាជ្ញាធរ​ខេត្តសៀមរាបចុះ​ជួប​សំណេះសំណាល​ជាមួយ​លោក​គ្រូ​អ្នកគ្រូនិងសិស្សានុសិស្ស​សាលា​កំពង់​ឃ្លាំងក្នុងស្រុក​សូទ្រនិគម​

អភិបាលស្រុក​ប្រាសាទបាគងសុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ដោយសារ​ការកើនឡើង​នូវ​ចំនួន​ទឹកភ្លៀង​

អភិបាលស្រុក​ប្រាសាទបាគងសុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ដោយសារ​ការកើនឡើង​នូវ​ចំនួន​ទឹកភ្លៀង​

ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចខណៈ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ាសៀង ណាំបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​

ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចខណៈ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ាសៀង ណាំបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.