Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចខណៈ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ាសៀង ណាំបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​

ដោយ Pothe Thun
25/09/2019
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​អមដំណើរ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ក្រឡាញ់ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​តំបន់​មួយចំនួន​ក្នុងស្រុក​ក្រឡាញ់ កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា មាន​ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច ដែល​បណ្ដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ និង ខូចខាត​ផ្លូវលំ​មួយចំនួន ក្នុងនោះ ៖ នៅ​ឃុំ​ក្រូច​គរ បាន​ដាច់​ស្ពាន​ចំនួន​១​កន្លែង មាន​ប្រវែង ២០​ម៉ែត្រ , ទឹក​ហូរ​កាត់​ផ្លូវលំ​ប្រវែង​៣០០​ម៉ែត្រ និង លិច​ស្រូវវស្សា​ចំនួន​៤០០​ហិកតា , ២. ឃុំ​ស្នួល លិច​ស្រូវវស្សា​ប្រហែល​ចំនួន​៥៥០​ហិកតា និង​ទឹក​ហូរ​កាត់​ផ្លូវ​ប្រវែង ១.៣០០ ម៉ែត្រ និង នៅ​ឃុំ​ច​ន្លា​ស់​ដៃ ទឹកជំនន់​បាន​ស្រក​ខ្លះ​វិញ​ហើយ​។​

​លោកស្រី ម៉ន​នី រង្សី បាន​មានប្រសាសន៍ថា ក្នុងខណៈ​ពេលដែល​ស្រុក​ក្រឡាញ់​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ បច្ចុប្បន្ននេះ រដ្ឋបាល​ស្រុក បាន​នឹង​កំពុង​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍​គ្រោះមហន្តរាយ​នានា​ក្នុងស្រុក ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត បាន​ចុះ​ដល់ទី​តាំង ដែល​ជន់​លិច​ផ្ទាល់​ភ្លាមៗ នៅ​ភូមិ​ព្រៃ​ខ្យង និង​ភូមិ​រើ​ល ក្នុង​ឃុំ​ក្រូច​គរ និង បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ភូមិ​ព្រៃ​ល្ងៀង ក្នុង​ឃុំ​ស្នួល ដើម្បី​ពិភាក្សាគ្នា និង រិះរក​វិធានការ​នានា​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​ចាំបាច់ ។​

​គួររំលឹកថា ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នេះ​នៅក្នុង​ស្រុក​អង្គរជុំ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​បង្កឱ្យមាន​ទឹកជំនន់​កើតឡើង​ចាប់តាំងពី​ម៉ោង​៨​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០១៩ ដោយបាន​ធ្វើឱ្យ​លិច សាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ ពិសេស​បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤២០​ខ្នង​នៅក្នុង​ឃុំ​ដូន​ពេ​ង ទទួលរង​គ្រោះ​លិច​ទឹក​នេះ ក្នុងនោះ​មានផ្ទះ​ប្រមាណ​៣០០​ខ្នង នៅក្នុង​ភូមិ​បេង និង​ភូមិ​ខ្ចាស់ មានការ​លិច​ខ្លាំងជាងគេ ខណៈ​អ្នកជំងឺ​ចំនួន​៤២​នាក់​ដែល​ស្នាក់នៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​អង្គរជុំ ត្រូវបាន​បញ្ជូន​ចេញទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ពួក ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កម្លាំងចម្រុះ​មាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត គណៈ​អភិបាលស្រុក កងរាជអាវុធហត្ថ​ស្រុក ប្រធាន​មន្ទីរ​បង្អែក​អង្គរជុំ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់​នៅ​តំបន់​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ភ្លាមៗ​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក លីវ សុខុន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឃុំក្រូចគរឃុំ​ច​ន្លា​ស់​ដៃឃុំ​ដូន​ពេ​ងឃុំ​ស្នួលទឹកជំនន់ភូមិ​ព្រៃ​ល្ងៀងស្រុកក្រឡាញ់ស្រុក​អង្គរជុំ​អភិបាលខេត្ត​សៀមរាបអភិបាលស្រុក​ក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចាប់ពី​ថ្ងៃស្អែក​ទៅពលរដ្ឋ​អាច​ជិះ​រថយន្តក្រុង​របស់រ​ដ្ឋ​ទៅមក​ដោយ​ឥតគិតថ្លៃក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​

ចាប់ពី​ថ្ងៃស្អែក​ទៅពលរដ្ឋ​អាច​ជិះ​រថយន្តក្រុង​របស់រ​ដ្ឋ​ទៅមក​ដោយ​ឥតគិតថ្លៃក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​

ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

ស្រុក​ចំនួន​៧ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​

ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

យ៉ាងហោចណាស់ ផ្ទះ​៤២០​ខ្នង​ក្នុងស្រុក​អង្គរជុំ​ត្រូវបាន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.