Wednesday, July 16, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ស្រុក​ចំនួន​៧ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​

ដោយ Pothe Thun
25/09/2019
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចខណៈ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ាសៀង ណាំបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​
ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចខណៈ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ាសៀង ណាំបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​
អភិបាលស្រុក​ប្រាសាទបាគងសុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ដោយសារ​ការកើនឡើង​នូវ​ចំនួន​ទឹកភ្លៀង​
ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

753
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ស្រុក​ចំនួន​៧ ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​១២ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ត្រូវបាន​រង​ការខូចខាត និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច ត្រូវបាន​ជម្លៀស​ចេញពី​គេហដ្ឋាន នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប កាលពី​ម៉ោង​៧ ល្ងាច​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩​។​

​តាម​របាយការណ៍​ដដែល​នេះ បញ្ជាក់ថា ពុំមាន​អ្នករងគ្រោះ​ដោយសារ​គ្រោះ​ទឹក​ជំ​ន់ន​នេះឡើយ​។ ក្នុងនោះ ស្រុក​ដែល​លិចលង់​ចំនួន ៤ រួមមាន ស្រុក​វ៉ារិន អង្គរធំ បាគង និង​ជីក្រែង ទឹកបាន​ស្រក​ជា​បណ្ដើរៗ​ហើយ​។ ដោយឡែក​ស្រុក​ក្រឡាញ់ ជំនន់​ទឹកភ្លៀង បាន​បង្ក​ឲ្យ​ដាច់​ផ្លូវ និង​បាក់​ស្ពាន​មួយកន្លែង​នៅ​ចំណុចកណ្តាល​លើ​ដងផ្លូវ​ពី​ភូមិ​រើ​ល ទីប្រជុំជន​ឃុំ​ក្រូច​គរ ទៅកាន់​ភូមិ​ព្រៃ​ខ្យង​។ ក្រៅពីនោះ ស្រុក​ចំនួន​២​ទៀត​មានស្រុក​ពួក និង​ស្រុក​អង្គរជុំ ប្រសិនបើ ពុំមាន​ភ្លៀង​ធំ ធ្លាក់​ក្នុង​រយៈពេល​២ ទៅ​៣​ថ្ងៃ​ទៀត​ទេ ស្ថានភាព​និង​ត្រឡប់មក​ជាធម្មតា​វិញ​។​

​ក្នុង​របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ អំពី​កម្ពស់​ទឹកស្ទឹង និង​អាង​ស្តុក​ទឹក នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​កម្រិត​ទឹក​ក្នុង​ស្ទឺ​ង​ជីក្រែង បាន​ឡើងដល់​កម្ពស់ ៨.៤៦​ម៉ែត្រ ដែល​លើស កម្រិត​ប្រុងប្រយ័ត្ន ០.៤៦​ម៉ែត្រ និង​កម្ពស់​ទឹកស្ទឹង​ក្រឡាញ់ ស្ថិតនៅក្នុង​កម្រិត​គួរ​ប្រុងប្រយ័ត្ន​ផងដែរ គឺ​៧.៩៨​ម៉ែត្រ ដែល​កម្រិត​ប្រុងប្រយ័ត្ន ៨​ម៉ែត្រ​។ ដោយឡែក កម្រិត​ទឹកទន្លេ​សាប នៅមាន​សភាព​ធម្មតា មិន​មានការ​ព្រួយ​បារ​ម្មណ៍​ឡើយ​។ ទន្ទឹម​នោះ​កម្ពស់​ទឹក ក្នុង​អាង​ទំនប់ទឹក​ស្ទឹង​ស្រែង​១ ស្ថិតនៅ​ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ឡើង​លើស​កម្រិត​ប្រុងប្រយ័ត្ន ០.៩០​ម៉ែត្រ ដែល​កម្រិត​ប្រុងប្រយ័ត្ន​នៅត្រឹម​កម្រិត​២៦​ម៉ែត្រ និង​អាង​ទំនប់ទឹក​ស្ពាន​ស្រែង ស្ថិត​ក្នុងស្រុក​ស្រីស្នំ ក្នុង​ខេត្តសៀមរាប​ដូចគ្នា បាន​ឡើងដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន ក្រៅពីនោះ អាង​ទំនប់ទឹក​ខ្សាក និង​ម្កាក់ ពុំ​មានការ​ព្រួយ​បារ​ម្មណ៍​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

15/07/2025
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

15/07/2025

​សូមជម្រាបថា ការព្យាករណ៍​អំពី​របាយ​ទឹកភ្លៀង នៅតាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្តសៀមរាប នៅ​មិនទាន់បាន​ចេញផ្សាយ​មុន ដោយ​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្តសៀមរាប ក្នុងអំឡុងពេល​បី​ថ្ងៃ​ទៅមុខ​ទៀតឡើយ ពោលគឺ​ថ្ងៃទី​២៥ ដល់​២៦ ខែកញ្ញា ឆ្នាំ​២០១៩​។​

​អត្ថបទ​៖ សេង ផល្លី​
​រូបភាព​៖ សហការី​

Tags: គ្រោះមហន្តរាយជីក្រែងបាគងស្រុក​ចំនួន​៧ នៃ​ខេត្តសៀមរាបស្រុក​វ៉ារិនអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

យ៉ាងហោចណាស់ ផ្ទះ​៤២០​ខ្នង​ក្នុងស្រុក​អង្គរជុំ​ត្រូវបាន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​

អភិបាលខេត្ត​សៀមរាប ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​សាលាខេត្ត​

លោកTrumpមានប្រសាសន៍ថាប្រទេស​កូរ៉េខាងជើង​ត្រូវតែលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទាញយក​សក្តានុពល​

លោកTrumpមានប្រសាសន៍ថាប្រទេស​កូរ៉េខាងជើង​ត្រូវតែលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទាញយក​សក្តានុពល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    29 shares
    Share 12 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    24 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (733)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,929)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,292)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,087)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.