Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ត្រ​មណ្ឌល​សៀមរាបចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​ក្រឡាញ់ហើយ​សន្យា​ធ្វើ​ស្ពានបេតុងជំនួស​ស្ពានឈើ​ដែល​បាន​បាក់​ដោយ​ទឹកជំនន់​នេះ​

ដោយ Pothe Thun
26/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកជំទាវ ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ បាន​នាំយក​អង្ករ​ចំនួន​៤​តោន​កន្លះ , ត្រីខ​៤៥០​យួរ , មី​២៧​កេះ​ធំ , ទឹក​សុទ្ធ​៤៥០​យួរ , សារុង​៤៥០ និង​ថវិកា​៨​លាន​រៀល ចែកជូន​ប្រជាពលរដ្ឋ​ជួប​ផលប៉ះពាល់ និង​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​ជួប​ការខ្វះខាត ធ្វើដំណើរ​ទៅណា​មិន​រួច​ចំនួន​៣​ភូមិ ស្មើនឹង​៤៥០​គ្រួសារ​ក្នុង​ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ។​

​បើតាម​សេចក្ដីរាយការណ៍​របស់ លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​១៩ ខែកញ្ញា​មក ទឹកជំនន់​ដោយ​ទឹកភ្លៀង និង​ទឹក​មកពី​ប៉ែក​ខាងលើ បាន​ហូរ​ធ្លាក់​មក​ក្នុង​បណ្តា​ឃុំ​មួយចំនួន​ក្នុងស្រុក​ក្រឡាញ់ ក្នុងនោះ​ឃុំ​ច​ន្លា​ស់​ដៃ , ឃុំ​ក្រូច​គរ និង ឃុំ​ស្នូល ធ្វើ​ឲ្យ​ទឹក​កើនឡើង​ខ្លាំង បណ្តាលឱ្យ​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដូចជា​ដាច់​ស្ពាន​មួយកន្លែង​ប្រវែង​២០​ម៉ែត្រ លិច​ស្រូវ​អស់​៤០០​ហិកតា ទឹក​ហូរ​កាត់​ផ្លូវ​ប្រវែង​៣០០​ម៉ែត្រ ក្នុង​ឃុំ​ក្រូច​គរ , ឃុំ​ស្នូល​លិច​ស្រូវ​ជាង​១​ពាន់​ហិកតា ទឹក​ហូរ​កាត់​ផ្លូវ​៦​ខ្សែ ប្រវែង​៨.២១២​ម៉ែត្រ , លិច​បរិវេណ​សាលាបឋមសិក្សា​តា​សែង ហើយ​ស្ថិតក្នុង​ស្ថានភាព​នេះ អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ត្រី​គ្រប់ផ្នែក​របស់​ស្រុក ពិភាក្សា​បន្ទាន់​ជាមួយ​គណកម្មការ​ដោះស្រាយ​គ្រោះមហន្តរាយ​ថ្នាក់ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​មាន​ដំណោះស្រាយ​ដើម្បី ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​បញ្ជាក់ថា ប់​ពិនិត្យ​ជារួម​អំពី​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នេះ និង យោងទៅលើ​ភូមិសាស្ត្រ​នៃ​បណ្តា​ឃុំ ចាប់ពី​ព្រំប្រទល់​ស្រុក​អង្គ​ជុំ រហូតដល់​ផ្លូវជាតិ​លេ​៦ រួមមាន​ឃុំ​ក្រូច​គរ ឃុំ​ស្នួល ឃុំ​រោង​គោ ឃុំ​ស្រ​ណា​ល និង​ឃុំ​ក្រឡាញ់ ជា​ឃុំ​ធ្លាប់​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​កាលពីដើម​រដូវវស្សា​ក​ន្ល​ង​មក ហើយ​តាមរយៈ​ជំនន់​នេះ គឺ​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់​បន្ថែមថា ៖ ស្ពានឈើ​ដែល​ត្រូវ​ទឹកជំនន់​បំផ្លាញ​នេះ នឹងត្រូវ​កសាង​ស្ពានបេតុង​ជំនួស​វិញ ហើយ​ផ្លូវ​ដីក្រហម​ចម្ងាយ​២៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ក្រូច​គរ ក្នុងស្រុក​ក្រឡាញ់ ទៅកាន់​ស្រុក​អង្គរជុំ នឹងត្រូវ​កសាង​បន្ថែម នៅក្នុង​រដូវប្រាំង​ខាងមុខ ដែល​នេះ​គឺជា​ការសម្រេចចិត្ត​ផ្តល់​អំណោយ​ភ្លាមៗ នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប៉ុន្តែ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ប្រកបការងារ​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​និង​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន សុខភាព​គ្រួសារ​និង ប្រ​យ​ត្ន័​ចំពោះ​កុមារ​តូចៗ​កុំឱ្យ​ទៅលេង​ទឹក​ថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លា​ក់នៅ​ប៉ែក​ខាងលើ​ខ្លាំង​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​បង្កឱ្យមាន​ទឹកជំនន់​បាន​ជន់​លិច​មន្ទីរពេទ្យ សាលារៀន ផ្សារ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន នៅតាម​បណ្ដា​ឃុំ​ខ្លះៗ ក្នុងស្រុក​ចំនួន​០៥ របស់​ខេត្តសៀមរាប រួមមាន ៖ ស្រុក​អង្គរជុំ , ក្រឡាញ់ , ពួក , ប្រាសាទបាគង និង ស្រុក​ជីក្រែង ប៉ុន្តែ​មិន​បណ្ដាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: តំណាងរាស្ត្រ​មណ្ឌល​សៀមរាបទឹកជំនន់សៀង ណាំស្រុកក្រឡាញ់អភិបាលស្រុក​ក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្រីស្នំ ចាប់​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្រីស្នំ ចាប់​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន​

ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បានមក​ទស្សនា​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បានមក​ទស្សនា​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.