Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

ដោយ Pothe Thun
26/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ដែល​អមដំណើរ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ​ស៊ា​ង អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​អភិបាលស្រុក​អង្គរជុំ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយ​នាំយកទៅ​ជាមួយ​ឱសថ​និង​បរិក្ខា​ពេទ្យ ឱសថ​ប្រឆាំង​ពិសពស់ (​ទាំង​២​មុខ​) ឱសថ​គ្ល​រ៉ា​មីន កញ្ចប់​អនាម័យ​គ្រួសារ ដែល​សរុប​ទាំងអស់​មាន​ចំនួន​៣៣​មុខ សម្រាប់​ព្យាបាល​ជំងឺ និង​មុង​ជ្រលក់​ថ្នាំ​សម្រាប់​ចែកជូន​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ប្រមាណ ជាង ៣០០​គ្រួសារ និង សម្រាប់​មន្ទីរ​សុខាភិបាល​ប្រើប្រាស់​ក្នុង​ការផ្តល់សេវា​សុខភាព​ជូន​ពួកគាត់​ផងដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ទ្វេ​តែងតែមាន​ការគិតគូរ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាជន​ទូទៅ ជាពិសេស​កំឡុងពេល​មាន​ទឹកជំនន់​នេះ និង​ការ​ផ្តាំផ្ញើ​លើ​ការរក្សា​សុខភាព​ព្រមទាំង​ការ​ជូនពរ​សុខភាព​ល្អ​ពី​សំណាក់​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំង​ឱ្យ​ចេះ​ប្រុងប្រយ័ត្ន​មុនពេល ក្នុងកំឡុងពេល ក្រោយពេល​ទឹកជំនន់​ដូចជា ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​ចៀសវាង​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​រាករូស ជំងឺរាក​មួល ផ្តាសាយ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ពុល​ចំណីអាហារ ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រួចស្រាវ និង​ជំងឺ​ដទៃ​ផ្សេង ទៀត ដោយ​ត្រូវ​សំរាន្ត​ក្នុង​មុង​គ្រប់ពេល​ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​នូវ​គ្រោះថ្នាក់​លង់ទឹក ពស់​ចឹក ខ្សែភ្លើង​ឆក់ ដែល​បណ្តាលឱ្យ​បាត់បង់​ដល់​អាយុជីវិត ហើយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន​និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការកំណត់​របស់​ម​ណ្ឌ​ល​សុខភាព ឬ​មន្ទីរពេទ្យ ហើយ​ត្រូវយក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ឱ្យបាន​ទៀងទាត់​ទាំង​មុនពេល ក្នុងពេល និង​ក្រោយពេល​ទឹកជំនន់ ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​សុខភាព​សូម​ស្វែងរក ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោក អ្នក​បំផុត​។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​សូមបញ្ជាក់ថា ទឹកជំនន់​នៅក្នុង​ស្រុក​អង្គរជុំ​នេះ គឺ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​បង្កឱ្យមាន​ទឹកជំនន់​កើតឡើង​ចាប់តាំងពី​ម៉ោង​៨​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០១៩ ដោយបាន​ធ្វើឱ្យ​លិច សាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ ពិសេស​បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤២០​ខ្នង​នៅក្នុង​ឃុំ​ដូន​ពេ​ង ទទួលរង​គ្រោះ​លិច​ទឹក​នេះ ក្នុងនោះ​មាន ផ្ទះ​ប្រមាណ​៣០០​ខ្នង នៅក្នុង​ភូមិ​បេង និង​ភូមិ​ខ្ចាស់ មានការ​លិច​ខ្លាំងជាងគេ ខណៈ​អ្នកជំងឺ​ចំនួន​៤២​នាក់​ដែល​ស្នាក់នៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​អង្គរជុំ ត្រូវបាន​បញ្ជូន​ចេញទៅ​កាន់​មន្ទីរពេទ្យ​ស្រុក​ពួក ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កម្លាំងចម្រុះ​មាន​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត គណៈ​អភិបាលស្រុក កងរាជអាវុធហត្ថ​ស្រុក ប្រធាន​មន្ទីរ​បង្អែក​អង្គរជុំ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ផ្ទាល់​នៅ​តំបន់​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​សុខាភិបាលប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបស្រុក​អង្គរជុំ​អភិបាលស្រុក​អង្គរជុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្រីស្នំ ចាប់​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្រីស្នំ ចាប់​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​សម្លាប់​ឪពុក​បង្កើត​របស់ខ្លួន​

ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បានមក​ទស្សនា​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ បានមក​ទស្សនា​ខេត្តសៀមរាប អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ លួច​រថយន្តនៅ​កណ្ដាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ លួច​រថយន្តនៅ​កណ្ដាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.