Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ លួច​រថយន្តនៅ​កណ្ដាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​

ដោយ Pothe Thun
30/09/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ លួច​រថយន្តនៅ​កណ្ដាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​
647
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ជនសង្ស័យ​២​នាក់ លួច​រថយន្ត​មួយគ្រឿង នៅក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់​បាន នៅ​ព្រឹក​វេលា​ម៉ោង ១:៣០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​បើករថយន្ត​រត់ ហើយ​ទៅបុក​មនុស្ស​ម្នាក់​ស្លាប់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។​

​តាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប នៅវេលា​ម៉ោង ៧​ល្ងាច ម្ចាស់​រថយន្ត បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា ព្រៀ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AY-៨១៩៥ មក​ចត​នៅ​ចំណុច​មាត់​ស្ទឹង​ខាងកើត​ផ្សារ អាត​ស៊ីន​ធ័​រ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដើម្បី​មកលេង​នៅ​តំបន់​ផាប់​ស្ទ្រី​ត ប៉ុន្តែ​បាន​ភ្លេច និង​ទុក​កូនសោរ​នៅជាប់​នៅ​នឹង​រថយន្ត​។ លុះ​រហូតដល់​ម៉ោង​១ រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ត្រលប់​មកវិញ ដើម្បី​ធ្វើដំណើរ​ទៅផ្ទះ​សំណាក់ ប៉ុន្តែ​ពុំ​ឃើញ​រថយន្ត​នៅនឹងកន្លែង​ឡើយ​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​នៅ​ថ្ងៃ​ដដែល​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ពួក ធ្វើ​ការឃាត់​រថយន្ត​មួយគ្រឿង ដែលមាន​ម៉ាក និង​ភិនភាគ​ដូចខាងលើ នៅវេលា​ម៉ោង ១:៣០​នាទី​អា​ធ្រា​ត្រ​។ ដោយឡែក មុន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ពួកគេ​បាន បើករថយន្ត​រត់គេច​ខ្លួន បណ្ដាល​ឲ្យ​បុក​មនុស្ស​ម្នាក់​ស្លាប់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ក្នុងភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ចំណែក​សាកសព សមត្ថកិច្ច​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជនសង្ស័យ​ចំនួន ០២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មាន​ទី​១ ឈ្មោះ ហួត រស្មី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ស្រុកកំណើត ភូមិ​ផ្សារ​ក្រោម ឃុំ​ផ្សារ​ក្រោម ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទី​២ ឈ្មោះ លុន ឡៃហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ រីឯ​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត មានឈ្មោះ មាន ម៉ី​ម៉ី ភេទ​ស្រី អាយុ ២២​ឆ្នាំ រស់នៅ​សង្កាត់​បឹងកក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​អត្ថបទ និង​រូបភាព​៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គ្រោះថ្នាក់​ចរាចរណ៍ខេត្តសៀមរាបលួច​រថយន្តខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ចិន​ត្រៀម​ធ្វើ​ព្យុហយាត្រា ដ៏​ធំ​បំផុតមិន​ធ្លាប់មាននៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​

​ចិន​ត្រៀម​ធ្វើ​ព្យុហយាត្រា ដ៏​ធំ​បំផុតមិន​ធ្លាប់មាននៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​

​អាមេរិក​នឹង ដាក់ពង្រាយ​យោធា២០០​នាក់និង​ឧបករណ៍ការពារ​មី​ស៊ី​ល​នៅអា​រ៉ា​ប៊ី​សា​អូឌីត​

​អាមេរិក​នឹង ដាក់ពង្រាយ​យោធា២០០​នាក់និង​ឧបករណ៍ការពារ​មី​ស៊ី​ល​នៅអា​រ៉ា​ប៊ី​សា​អូឌីត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.