Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ដោយ Pothe Thun
30/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ព្រះសង្ឃ​និង​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង សាសន​ធ​រោ ព្រះគ្រូ​អនុ​ក្រុង​សៀមរាប និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស ហៅ​វត្ត​ថ្មី​រួម ជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​មួយចំនួន និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប បាន​ប្រមូល​និង​នាំយក​ម្ហូបអាហារ នំអន្សម គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ថវិកា​មួយចំនួន​ទៅជូន​ដល់​អង្គភាព​ទ័ព​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​អន្លុងវែង និង​ស្រុក​ត្រពាំង​ប្រាសាទ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ថវិកា​ដែល​ទទួលបាន​ពី​ការចូលរួម​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ ត្រូវបាន​ឧបត្ថម្ភ​ជូន​ទីបញ្ជាការ​កងការពា​រ​ព្រំដែន​គោក​លេខ​៤០៣ ចំនួន​២​លាន​រៀល , ជូនទៅ​កងអនុសេនាធំ​លេខ​២ ប្រចាំ​ស្រុក​ត្រពាំង​ប្រាសាទ​ថវិកា​១​លាន​រៀល , ជូនទៅ​កងទ័ព​ឈរជើង​នៅ​ចំណុច​ភូមិ​ផ្ទោល ស្ថិតក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប ថវិកា ៣០០​ដុល្លារ​អាមេរិក ហើយ​អង្គភាព​ទ័ព​ទាំងបី​នេះ ក៏បាន​ទទួល​បន្ថែម​នូវ​គ្រឿង​បរិភោគ​ជាច្រើន​ទៀត រួមមាន នំអន្សម ទឹកត្រី ទឹក​ស៊ី​អី​វ ត្រីខកំប៉ុង ទឹកក្រូច ទឹក​សុ​ទ្ឋ និង​បានការ​ចែកជូន​ដោយផ្ទាល់​នូវ​ថវិកា​ផ្ទាល់ខ្លួន​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​រួម​ដំណើរ​ដល់​យោធិន​ម្នាក់ៗ​ថែមទៀត​ផងដែរ ។​

​ព្រះ​តេជគុណ ឡា​ច លាង បាន​មាន​សង្ឃដីកា​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប សហការ​មូលមតិ​គ្នា​នាំយក​គ្រឿងឧបភោគ បរិភោគ​យកទៅ​ជូន​ដល់​កងទ័ព និង​អង្គភាព​ទ័ព​កំពុង​បំពេញភារកិច្ច​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា ថៃ ដែល​សកម្មភាព​នេះ សម្តែង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​ដល់​កងទ័ព ពី​សំណាក់​ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជួរ​ក្រោយ និង​មិនដែល​ភ្លេច​សោះឡើយ​ពី​ការលំបាក និង​ការលះបង់​កម្លាំងកាយ​ចិត្ត​របស់​វីរៈ​កងទ័ព​ខ្មែរ ដែល​កំពុង​បំពេញភារកិច្ច​ក្នុង​បុព្វហេតុ​ការពារ និង​កសាង​មាតុប្រទេស​កម្ពុជា​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ព្រះ​តេជគុណ ឡា​ច លាង បាន​មាន​សង្ឃដីកា​បន្ថែមថា គ្រឿងឧបភោគ​បរិភោគ និង​នំ​ទាំងនេះ គែ​បានមកពី​ការ​កៀរគរ​ចូលរួម​ពី​តាម​បណ្តា​វត្ត​នានា​ក្នុង​ក្រុង​សៀមរាប ដែល​ទទួលបាន​ពី​ការ​ប្រគេន​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំ​បិ​ណ្យ ដោយ​វត្ត​ខ្លះ​បាន​បែងចែក​យកទៅ​ជូន​ដល់​អ្នកទោស​នៅក្នុង​ព​ន្ឋ​នាគារ​ខេត្ត នៅ​មន្ទីរពេទ្យ និង​ខ្លះទៀត ចែករំលែក​ទៅ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ការពារ​ក្នុង​មូលដ្ឋាន​ក្បែរ​វត្ត ដែល​ពួកគាត់​បាន​ជួយ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព ជូន​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទាហានព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាបអង្គភាព​ទ័ព​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ចិន​ត្រៀម​ធ្វើ​ព្យុហយាត្រា ដ៏​ធំ​បំផុតមិន​ធ្លាប់មាននៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​

​ចិន​ត្រៀម​ធ្វើ​ព្យុហយាត្រា ដ៏​ធំ​បំផុតមិន​ធ្លាប់មាននៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​

​អាមេរិក​នឹង ដាក់ពង្រាយ​យោធា២០០​នាក់និង​ឧបករណ៍ការពារ​មី​ស៊ី​ល​នៅអា​រ៉ា​ប៊ី​សា​អូឌីត​

​អាមេរិក​នឹង ដាក់ពង្រាយ​យោធា២០០​នាក់និង​ឧបករណ៍ការពារ​មី​ស៊ី​ល​នៅអា​រ៉ា​ប៊ី​សា​អូឌីត​

រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ វ៉ា​ជែង​មិន​ផុតបណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវនិង​រងរបួស​មនុស្ស​១៤​នាក់​

រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ វ៉ា​ជែង​មិន​ផុតបណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវនិង​រងរបួស​មនុស្ស​១៤​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.