Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​សៀមរាប​ឃាត់ខ្លួន ជាប់​សង្ស័យ​ករណី​អំពើ​លួច​មាន​ស្ថាន​ទំងន់ទោស​

ដោយ Pothe Thun
02/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​សៀមរាប​ឃាត់ខ្លួន ជាប់​សង្ស័យ​ករណី​អំពើ​លួច​មាន​ស្ថាន​ទំងន់ទោស​
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា : កាលពី​វេលា​ម៉ោង ០៩​ព្រឹក នា​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ កម្លាំង​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​សង្កាត់​ស្លក្រាម សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សាលា​កំរើក និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់ ជ្រាវ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ហួ ខួច អាយុ ៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ល​ក់​ភេសជ្ជៈ​ខា​រ៉ា​បាវ មាន​ទីលំនៅ​ជួល​បន្ទប់​ស្នាក់នៅ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស គឺ ឆក់​កាបូប បន្ទាប់ ពី​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត បានបញ្ជាក់​បន្ថែមថា កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ សុខ ជី​លី​ញ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​កាឡាក់ស៊ី បាន​ចេញពី​ធ្វើការ​មក​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បិទ​តែម​ពណ៌​មាស ជិះ​តាម​ពីក្រោយ​មកដល់​ចំណុច​មុខផ្ទះ​ឈ្មោះ ប៉ា​អា​ដូង ស្ថិតនៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ឈប់​ម៉ូតូ​លើផ្លូវ ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ជនរងគ្រោះ តែ​ត្រូវ​ជនរងគ្រោះ​បាន​ទាញយក​កាបូប​ពី​ជនសង្ស័យ​បាន​វិញ ហើយ​ស្រែក​ឲ្យ​អ្នកជិតខាង​មកជួយ ពេលនោះ​ឈ្មោះ ប៉ា​អា​ដូង បាន មកជួយ​ចាប់​តែ​ត្រូវបាន​ជនសង្ស័យ​រើ​បម្រាស់​រត់គេចខ្លួន​បាត់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត បានបញ្ជាក់​បន្ថែមទៀត​ថា លុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​ក្រុមហ៊ុន​ខា​រ៉ា​បាវ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​រូប​ពិតជា​បានធ្វើ​សកម្មភាព​ឆក់យក កាបូប ជនរងគ្រោះ​ពិតប្រាកដ​មែន និង ក្រោយពី​ការសាកសួរ សមត្ថកិច្ច​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តតាម​នីតិវិធី ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឆក់​កាបូបលួច​មាន​ស្ថាន​ទំងន់ទោស​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​

ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​

ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.