Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ចែក​ខិតប័ណ្ណ ពិការភាព ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​សង្កាត់​ទឹក​វិល​

ដោយ Pothe Thun
05/10/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ចែក​ខិតប័ណ្ណ ពិការភាព ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​សង្កាត់​ទឹក​វិល​
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៨​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹក​វិល បាន​បើក​យុទ្ធនាការ​សម្រួល​សុវត្ថិភាព​ចរាចរណ៍ និង​ចែក​ខិតប័ណ្ណ ដល់​បងប្អូន​សាធារណៈជន​ដែល​កំពុង​ធ្វើដំណើរ​តាម​ដង​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​បារាយណ៍​ទឹកថ្លា ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រដូវ​បុណ្យ​ភ្ជំបិណ្ឌ និង​បាន​ពន្យល់​ណែនាំ​និង​សំណូមពរ​ដល់​អ្នកធ្វើដំណើ​រ ឱ្យ​ពួកគាត់​បាន​យល់​អំពី​វិធី​ពាក់មួក​សុវត្ថិភាព និង​ជម្រុញ​ដល់​ពួកគាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យ​បាន​ជាប់​ជាប្រចាំ បើកបរ​ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ ជាដើម​។​ល​។​

​លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្ននេះ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា វា​បាន​ធ្វើឱ្យ​បាត់បង់​ធនធាន​មនុស្ស ហើយ​បន្សល់​ទុក​នៅ​កុមារកំព្រា ស្ត្រី​មេម៉ាយ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​សង្គម​ជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ​។​

​លោក ស៊ុ សំអន មានប្រសាសន៍​ទៀត​ថា តាមរយៈ​នេះ សំណូមពរ​ដល់​អ្នក​បើក​បរ​យាន្ត​យន្ត​គ្រប់​ប្រភេទ សូមមេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា សូម​កុំ​បើក​វ៉ា​ជែង សូម​កុំ​បើកបរ​នៅ​ពេល​ស្រវឹង កុំ​បើកបរ​ពេល​ងងុយដេក ត្រូវ​ចេះ​អធ្យាស្រ័យ​និង​យោគយល់​រាល់​ពេល​បើកបរ ទើប​យើង​ទទួល​បាន​សុខ​សុវត្ថិភាព​ទាំងអស់គ្នា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បើ​តាម​របាយការណ៍រ​បស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានបង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៥៨​ករណី បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៧១​នាក់ ស្រី​១៥​នាក់ , រងរបួស​ធ្ងន់​៤៣​នាក់ , របួសស្រាល​៥១​នាក់ , ខូចខាត​ម៉ូតូ​ស្រាល​និង​ធ្ងន់​ចំនួន​៤០​គ្រឿង , ខូច​រថយន្ត​ទាំង​ធុន​ធំ​និង​ធុន​តូច ស្រាល​ធ្ងន់​ចំនួន​ជាង​៤០​គ្រឿង ដែល​គ្រោះថ្នាក់​នេះ បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​កំណត់ , ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង , ការបើកបរ​វ៉ា​ជែង​និង​មិន​ប្រកាន់​ស្តាំ និង ការបើកបរ​ក្នុងស្ថានភាព​ងងុយដេក ជាដើម ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ក្រុង​សៀមរាប បង្ហាញ​ពី​ផែនការ​ដាក់​កម្លាំង​ការពារ​តាម​វត្ត​អារាម និង​ទី​សក្ការៈបូជា​

អាជ្ញាធរ​ក្រុង​សៀមរាប បង្ហាញ​ពី​ផែនការ​ដាក់​កម្លាំង​ការពារ​តាម​វត្ត​អារាម និង​ទី​សក្ការៈបូជា​

មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ស្រីស្នំ កាល​ពី​យប់មិញ​នេះ រវាង​គោយន្ត​កន្ត្រៃ​យ៍ និង​ម៉ូតូ​ធំ​របស់​ជនជាតិ​ថៃ​

មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ស្រីស្នំ កាល​ពី​យប់មិញ​នេះ រវាង​គោយន្ត​កន្ត្រៃ​យ៍ និង​ម៉ូតូ​ធំ​របស់​ជនជាតិ​ថៃ​

មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដោយសា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឃុំ​ខ្នាត ស្រុក​ពួក កាលពី​ព្រឹក​មិញ​នេះ​

មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ដោយសា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឃុំ​ខ្នាត ស្រុក​ពួក កាលពី​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.