Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​វ៉ារិន​ថ្មី​

ដោយ Pothe Thun
04/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​វ៉ារិន​ថ្មី​
1.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ តុលា ឆ្នាំ​២០១៩​នេះ លោក ធិ​ន​នី វិ​ធូរ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ថ្មី ជា​អភិបាលស្រុក​វ៉ារិន ជំនួស​លោក ភូ សំអាត អតីត​អភិបាលស្រុក​ចាស់​ដែល​ត្រូវបាន​ចូលនិវត្តន៍ នៅ​សាលាស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​មាន​ប្រសា​ស​ន័​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ការប្រកាស​តែងតាំង និង ប្រគល់​ភារកិច្ច​នេះ មានការ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ។​

​ឯកឧត្តម អភិបាលខេត្ត បាន​លើកឡើងថា ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច្នេះ គឺ​ដោយ​ការច្នៃប្រឌិត និង​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ទន្ទឹម​នោះ ជាមួយនឹង​តួនាទី​ថ្មី ជា​អភិបាលស្រុក​វ៉ារិន សូម​ឲ្យ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុង​មូលដ្ឋាន​នេះ រក្សា​នូវ​ចំណង​ស្មារតី​សាមគ្គី និង ឯកភាព​ផ្ទៃក្នុង​ក្នុង​ជួរ​គណៈ​អភិបាលស្រុក ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។ ជាពិសេស ត្រូវ​គិតគូ និង ពិចារណា នូវ​ការបង្កើត​ភូមិ​មួយ​ផលិតផល​មួយ ការបង្កើត​រមណីយដ្ឋាន​ថ្មីៗ​បន្ថែម ជាមួយនឹង​រមណីយដ្ឋាន​ដែលមាន​ស្រាប់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ មកកាន់​ខេត្តសៀមរាប​ឲ្យ​បាន​កាន់តែច្រើន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងនោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​លោក​អភិបាលស្រុក​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​ដឹកនាំ​មន្ត្រី អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។ មួយវិញទៀត អាជ្ញាធរ​ស្រុក ឃុំ និង ភូមិ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង ការទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​។​

​ក្នុងឱកាស​នោះ អភិបាលស្រុក​វ៉ារិន​ដែល​បាន​ចូលកាន់​តំណែង​ថ្មី បានធ្វើការ​ប្ដេជ្ញាចិត្ត គោរព​តាម ការដឹកនាំ​ចង្អុលបង្ហាញ របស់​ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត និង ប្ដេជ្ញា​ខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​វ៉ារិន​ផងដែរ ៕


​អត្ថបទ និង រូបថត ៖ លោក ខេង ឧ​ត្ត​ម និង​លោក អ៊ុន ណា​រាជ្យ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: លោក ធិ​ន​នី វិ​ធូរអភិបាលស្រុក​វ៉ារិន​ថ្មី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​២ បង្ហាញ​ពី​ការបត់បែន​តាម​ទីផ្សារ​ទេសចរណ៍​

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​២ បង្ហាញ​ពី​ការបត់បែន​តាម​ទីផ្សារ​ទេសចរណ៍​

លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី​

លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ប្រកាស ទទួល​មុខតំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​ថ្មី​

ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មនុស្សធម៌​ជិត​៥០​នាក់ ចាប់អារម្មណ៍​ពិធី​ឡើងផ្ទះ​បែប​អ​រូបិយ​ក្នុងស្រុក​បន្ទាយស្រី​

ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មនុស្សធម៌​ជិត​៥០​នាក់ ចាប់អារម្មណ៍​ពិធី​ឡើងផ្ទះ​បែប​អ​រូបិយ​ក្នុងស្រុក​បន្ទាយស្រី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.