Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ជនសង្ស័យ​ចំនួន ០៣​នាក់​ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ករណី​លួច​

ដោយ Pothe Thun
11/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ជនសង្ស័យ​ចំនួន ០៣​នាក់​ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ករណី​លួច​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១៤ និង​១០​នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩​នេះ កម្លាំង​នគរបាល​រដ្ឋបាល​ស្វាយដង្គុំ បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ០៣ នាក់ ជាប់​ពាក់ព័ន្ធ​ករណី លួច​ទ្វាររបង​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ចំនុច​ដី​ឡូ​តិ៍​មួយកន្លែង ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ឯក បានបញ្ជាក់​បន្ថែមថា ជនសង្ស័យ​ទាំង ០៣​នាក់​រួមមាន​៖ ទី​១. ឈ្មោះ វុ​ធ វ៉ាន់ ភេទ​ប្រុស អាយុ 30 ឆ្នាំ មុខរបរ​ដាំ​បន្លែ​លក់​, ទី​0២. ឈ្មោះ​វ៉ុ​ន សារ៉ាត់ ហៅ​វ៉ា​ត់ ភេទ​ប្រុស អាយុ 20 ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​0៣. ឈ្មោះ បូ សំណាង ភេទ​ប្រុស អាយុ 11 ឆ្នាំ មុខរបរ​សិស្ស ជនសង្ស័យ​ទាំង ០៣​នាក់​រស់នៅក្នុង​មូល​ដ្លា​ន​ជាមួយគ្នា ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។​

​បើតាម​ការសារភាពរ​បស់​ជនសង្ស័យ​ទាំង ០៣​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ពួកគេ​ទាំង ០៣​នាក់ បាននាំគ្នា​បើក​រ៉ឺម៉ក​ម៉ូតូ មួយគ្រឿង មក​ធ្វើ​សកម្មភាព​លួច​ទ្វាររបង​ធ្វើ​អំពី​ដែក​ចំនួន​ពីរ​ផ្ទាំង មាន​ប្រវែង​ប្រហែល​ជាង​៣​ម៉ែត្រ ជា​ទ្វារ​របស់​ម្ចាស់ ដី​ឈ្មោះ ទូច រាសី ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ដី​ឡូ​តិ៍ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប ។ ពេលមកដល់​កន្លែងកើតហេតុ ពួកគេ​ទាំង ៣​នាក់ បានធ្វើ​សកម្មភាព​លួច​ទ្វារ​ដែក​ខាងលើ​បាន​ហើយ​បាន ហើយ​ដាក់​លើ​រឺ​ម៉ក​បើក​ចេញ បន្ទាប់មក​បើក​ម៉ូតូ​ចេញ​នោះ ក៏មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ បានឃើញ​សកម្មភាព​របស់គេ ប្រាប់​ទៅ​ម្ចាស់ ដី​ឡូ​តិ៍ ហើយ​ម្ចាស់​ដី​ឡ​តិ៍​ក៏បាន​រាយការណ៍​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ រួមទាំង​ប្រជា​ការពារ​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់ រួមទាំង​រ៉ឺម៉ក​ដែល​ដឹក​ទ្វារ​ដែក​ខាងលើ យកមក​ធ្វើការ​សាកសួរ​តែម្ដង ។ ហើយ​ក្នុងនោះដែរ ជនសង្ស័យ​ទាំងបី​នាក់ ក៏បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច ទ្វាររបង​ខាងលើ​ពិតប្រាកដ​មែន ដោយ​ក្នុង​គោលបំណង​យកទៅលក់ ។ ហើយ​ក្នុងនោះដែរ ជនសង្ស័យ​ឈ្មោះ វុ​ធ វ៉ាន់ ក៏បាន​ឆ្លើយ​សារភាព​ដែរ​ថា កន្លងមក​កាលពី​ដើមខែ កញ្ញា ឆ្នាំ​២០១៩​កន្លងមក រូបគេ​ក៏​ធ្លាប់​បានធ្វើ​សកម្មភាព លួច​ទ្វារ​ដែក​នៅ​ចំណុច​ខាងលើ តែម្នាក់ឯង​រួចមកហើយ ដោយ​ក្នុងនោះ​លួចបាន​ចំនួន ទ្វា​ចំនួន ០៥​ផ្ទាំង​នៅ​កន្លែង​ដដែល ហើយ​រូបគេ​បាន​យកទៅលក់ នៅ​កន្លែង​ទិញ​-​លក់ អេតចាយ​បាន​ចំនួន ៥​ម៉ឺន​រៀល ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្រោយ​ធ្វើការ​សួរនាំ​រួចរាល់ សមត្ថកិច្ច​ក៏បាន​រៀបចំ​ណុំ​រឿង​បញ្ជូន​ខ្លូន​ជនសង្ស័យ​ចំនួន ពីរ​នាក់​ទៅកាន់​តុលាការ ដើម្បី​ដោះស្រាយ​ទោ​តាមផ្លូវ​ច្បាប់​បន្ត រីឯ​ជនសង្ស័យ​ម្នាក់ទៀត ដែលមាន​ឈ្មោះ បូ សំណាង ដែលមាន​អាយុ ១១​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​សុំ​គោលការណ៍​បន្ត ដើម្បី​ឲ្យ​អាណាព្យាបាល​មក​ធ្វើការ​ធានា​ខ្លួន​រូបគេ​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ ខេង ឧ​ត្ត​ម​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ករណី​លួចក្នុខេត្តសៀមរាបលួច​ទ្វាររបង​ផ្ទះ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩ គ្រោង​នឹង​រៀបចំ​នៅក្នុង​ខែធ្នូ​ខាងមុខនេះ​

លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩ គ្រោង​នឹង​រៀបចំ​នៅក្នុង​ខែធ្នូ​ខាងមុខនេះ​

សិក្ខាកាម​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ខេត្តសៀមរាប ចំនួន​១២៧​នាក់ បញ្ចប់​វគ្គ​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៣ លើក​ទី​៣

សិក្ខាកាម​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ខេត្តសៀមរាប ចំនួន​១២៧​នាក់ បញ្ចប់​វគ្គ​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៣ លើក​ទី​៣

អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ភារៈកិច្ច​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ​

អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ភារៈកិច្ច​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.