Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩ គ្រោង​នឹង​រៀបចំ​នៅក្នុង​ខែធ្នូ​ខាងមុខនេះ​

ដោយ Pothe Thun
11/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩ គ្រោង​នឹង​រៀបចំ​នៅក្នុង​ខែធ្នូ​ខាងមុខនេះ​
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩ លើ​ប្រធានបទ គ្រោះថ្នាក់​យន្តហោះ ធ្លាក់​ក្នុង​បរិវេណ អាកាសយានដ្ឋាន គ្រោង​នឹង​រៀបចំ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខ នេះ​បើតាម ការ​ឲ្យ​ដឹង​ពី ឯកឧត្តម ខាន់ វណ្ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្នុង​កិច្ចប្រជុំ សម្របសម្រួល និង​ត្រៀម​រៀបចំ​ការធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​។​

​ឯកឧត្តម ខាន់ វណ្ណា បាន​ឲ្យ​ដឹងថា ការរៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​តាម​សារាចរ​ណែនាំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​រៀបចំ​ក្នុងអំឡុងពេល ២​ឆ្នាំ​ម្ដង ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​និង​ត្រៀមលក្ខណ​:​ជួយសង្គ្រោះ​បន្ទាន់​ចំពោះ​គ្រោះអាសន្ន ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នៅក្នុង និង​ក្បែរ​អាកាសយានដ្ឋាន​។​

​ឯកឧត្តម​អគ្គនាយក បាន​បញ្ជាក់ថា លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះដែរ នឹង​វាយតម្លៃ លើ​សមត្ថភាព​ក្នុងការ​អនុវត្ត​នៃ​ប្រព័ន្ធ​ដឹកនាំ​បញ្ជា​គ្រោះអាសន្ន ក្នុងការ​ឆ្លើយតប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​យន្តហោះ និង​ប្រសិទ្ធភាព នៃ​ការ​សហការគ្នា ដើម្បី​ដឹកនាំ​បញ្ជា​អនុវត្ត​លើ​ការសម្របសម្រួល និង​ការរួមបញ្ចូល​គ្នា​រវាង​ប្រព​ន្ធ័​ដឹកនាំ​បញ្ហា​គ្រោះអាសន្ន នៃ​ស្ថាប័ន​អន្តរាគមន៍​ទាំងអស់​។ ពិនិត្យ​វាយតម្លៃ​លើ​សមត្ថភាព នៃ​ការបែងចែក​ជនរងគ្រោះ ការសង្គ្រោះ​បឋម​លើ​ជនរងគ្រោះ នៅ​កន្លែងកើតហេតុ មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង ការដឹកជញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​។ វាយតម្លៃ​ផែនការ នៃ​ការបញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ បញ្ហា​ប្រឈម និង ការប្រើប្រាស់​សម្រាប់​ធន​ធាន​សារព័ត៌មាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរខេត្ត សូម​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការរៀបចំ​សមយុទ្ធ​នេះ ដើម្បី​ជា​ផលប្រយោជន៍​សន្តិសុខ សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​ទេសចរណ៍ ប្រជាពលរដ្ឋ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។​

​លោក​អភិបាលរង​ខេត្ត បន្តថា ទោះបី​បច្ចុប្បន្ននេះ នៅលើ​ពិភពលោក គ្រោះមហន្ដរាយ នៅតាម​អាកាសយានដ្ឋាន នៅ មាន​កម្រិត​ទាប ក៏ដោយ ក៏​ឧបទ្ទវហេតុ ដែល​បាន​កើតមាន នាពេល​កន្លងមក ជាពិសេស​អំពើ​ភេរវកម្ម ដ៏​គ្រោះថ្នាក់ គឺ កំពុង​គំរាមកំហែង និង ក្លាយជា​ក្ដីកង្វល់ របស់​មនុស្សជាតិ​ទាំងមូល ព្រមទាំង​ទាមទារ ឱ្យមាន​ការយក​ចិ​ត្ដ​ទុកដាក់ និង ការប្ដេជ្ញា​ចិ​ត្ដ​ខ្ពស់ ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់ និង ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា ។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​ដល់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល សូម​រៀបចំ​សមយុទ្ធ​ឱ្យបាន​ជាប់​ជាប្រចាំ​គឺ​៦​ខែម្ដង ឬ ១​ឆ្នាំ​ម្ដង និង​២​ឆ្នាំ​ម្ដង ចំពោះ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ សូម​គិតគូរ​អំពី​គ្រឿង​សម្ភារ​:​បរិក្ខារ និង​ឧបករណ៍​សម្រាប់​ប្រតិបត្តិការ ជួយសង្គ្រោះ​នៅពេល​មាន​ហានិភ័យ​កើតឡើង ព្រមទាំង​ស្នើឱ្យ​អង្គភាព​ស៊ីម៉ាក់ ធ្វើការ​ពិនិត្យ និង​ដោះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ផងដែរ ៕

​អត្ថបទ និង​រូបភាព​៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: គ្រោះថ្នាក់​យន្តហោះ ធ្លាក់​ក្នុង​បរិវេណ អាកាសយានដ្ឋានលំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​អន្តរជាតិ​សៀមរាប​ឆ្នាំ​២០១៩អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាម​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ខេត្តសៀមរាប ចំនួន​១២៧​នាក់ បញ្ចប់​វគ្គ​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៣ លើក​ទី​៣

សិក្ខាកាម​សាលា​នគរបាល​ជាតិភូមិ​ភាគ​៤ខេត្តសៀមរាប ចំនួន​១២៧​នាក់ បញ្ចប់​វគ្គ​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៣ លើក​ទី​៣

អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ភារៈកិច្ច​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ​

អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ភារៈកិច្ច​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ​

ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុក ទទួលបាន​អំណោយ​ពី​សប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​

ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុក ទទួលបាន​អំណោយ​ពី​សប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.