Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ភារៈកិច្ច​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ​

ដោយ Pothe Thun
12/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ភារៈកិច្ច​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ​(Tablet) ដល់​មន្ត្រី​អនុវត្ត​កម្ម​និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ នៃ​គម្រោង​ASPIRE នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ព្រមទាំង​មន្ត្រី​ក្នុង​គម្រោង​ផ្សេងៗ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ក្នុងការ​អនុវត្ត និង​បំពេញការងារ​តាម​តួនាទី ភារកិច្ច​ទៅតាម​ជំនាញ​របស់ខ្លួន ដោយ​ឈរលើ​ជំហរ​ទទួលខុសត្រូវ​លើ​ការងារ រក្សា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ដាស់តឿន​ក្រើនរំលឹក​គ្នា​ទៅវិញទៅមក ព្រោះថា​ក្នុងនាម​ជា​មន្ត្រីរាជការ ត្រូវ​ប្រកាន់​ឱ្យបាន​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់ខ្លួន និង​ត្រូវ​ផ្លាស់ប្តូរ​ចេញ​នូវ​ឥរិយាបទ​និង​អាកប្បកិរិយា​មិន​សមរម្យ និង​ជម្រុះ​ចោល​នូវ​គំនិត​ទស្សនៈ​អស់សង្ឃឹម ដោយសារ​មិនបាន​តំឡើង​តួនាទី​មុខដំណែង​ដូច​គេ​អ្នកមាន​លុយ និង​មាន​បក្សពួក ព្រោះ​គំនិត​និង​ទស្សនៈ​នេះ ជា​ទស្សនៈ​មិន​ជឿនលឿន នាំឱ្យ​យើង​ខ្វះ​ភាព​តស៊ូ និង​អត់ធ្មត់​ក្នុង​ការងារ សំខាន់​ឱ្យ​តែមាន​សមត្ថភាព និង​តស៊ូ​ប្រឹងប្រែង យើង​នឹង​ទទួលបាន​ល​ទ្ឋ​ផល​ល្អ​នៅ​ថ្ងៃ​ណាមួយ​មិន​ឡើយ ។​

​ក្នុងឱកាស​នោះដែរ លោក ង៉ាន់ ភិ​រុណ បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ស​កម្ម​ភាព​ការងារ​របស់​មន្ទីរ​ក​សិ​កម្ម​រុក្ខាប្រមាញ់​ខេត្ត លើស​កម្ម​ក្នុង​ការងារ​ជំនាញ​របស់ខ្លួន ដោយបាន​សហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​នានា​ក្នុង​ទូទាំង​ខេត្ត ពាក់​ព័​ន្ឋ​ទៅនឹង​វិស័យ​កសិកម្ម ពិសេស​ជា​សសរស្តម្ភ​ក្នុងការ​ជំរុញ និង​គាំទ្រ​សកម្មភាព​ទីផ្សារ​កសិកម្ម​យើង ដល់​បងប្អូន​ប្រជាកសិករ​ក្នុង​ខេត្តសៀមរាប ដើម្បី​ស្វែង និង​ផ្សារភ្ជាប់​កសិផល​របស់​ពួកគាត់​ឆ្ពោះទៅកាន់​ទីផ្សារ​ប្រកបដោយ​និរន្តរភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ។​

​លោក ង៉ាន់ ភិ​រុណ ក៏បាន​សំណូមពរ​ដល់​លោក​លោកស្រី​ទាំងអស់ សូម​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ម៉ូតូ និង​កុំព្យូទ័រ​បន្ទះ ដែល​បានប្រគល់​ឲ្យ​នាពេលនេះ​ឲ្យ​បានល្អ និង​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលបំណង​របស់​កម្មវិធី ដែល​បាន​គ្រោងទុក និង​សូម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោ​ក្នុងពេល​បើកបរ​យាន្ត​យន្ត​របស់ខ្លួន​ឱ្យបាន​គ្រប់ៗ​គ្នា​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​បើតាម​របាយការណ៍រ​ប​ស់លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា​៖​ម៉ូតូ​ចំនួន​៧៦​គ្រឿង ត្រូវបាន​ប្រគល់​ជូនទៅ​មន្ត្រីខេត្ត​ចំនួន​៨​រូប ស្មើ​៨​គ្រឿង , មន្ត្រី​ស្រុក​ចំនួន​៤៤​រូប ស្មើនឹង​៤៤​គ្រឿង និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ​នៃ​កម្មវិធី CEW ចំនួន​២៤​រូប ស្មើនឹង​២៤​គ្រឿង និង​កុំព្យូទ័រ​បន្ទះ (Tablet) ចំនួន​៣៧​គ្រឿង សម្រាប់​ចែកជូន​ដល់​ថ្នាក់ដឹកនាំ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​ហៅ​កាត់ កម្មវិធី ASPIRE ក្នុងនោះ​ផ្តល់​ដល់​មន្ត្រី​ថ្នាក់ស្រុក​ចំនួន​១៣​គ្រឿង និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ CEW ចំនួន​២៤​នាក់​ស្មើនឹង​២៤​គ្រឿង ខណៈដែល​ម៉ូតូ និង​កុំព្យូទ័រ ដែល​បានប្រគល់​ឲ្យ​នាពេលនេះ គឺជា​កម្ម​សិទ្ធ​របស់​ក​ម្ម​វិធី ASPIRE សម្រាប់​បម្រើ​ឲ្យ​ការអនុវត្ត​តាម​គោលបំណង​របស់​កម្មវិធី ៕

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ASPIREមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុក ទទួលបាន​អំណោយ​ពី​សប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​

ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុក ទទួលបាន​អំណោយ​ពី​សប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ចូល​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ចូល​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.