Monday, April 12, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ចូល​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ដោយ Pothe Thun
12/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ចូល​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ទៅកាន់​ខេត្ត សៀមរាប ឯកឧត្តម W.Patrick Murply ឯកអគ្គរដ្ឋទូត​តែងតាំង​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សក​កិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដោយ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ និង​ជួប​សម្តែង​ការគួរសម ពី​សំណាក់​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។​

​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នាពេលនេះ គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ផ្សេងៗ​ទៀត ដែល​ឯកឧត្តម​អគ្គរដ្ឋទូត​អាមេរិក ត្រូវបាន​បំពេញ​ទស្សនកិច្ច និង​បំពេញ ការងារ ព្រោះថា​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ ជា​ជំនួយ​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មានលទ្ធភាព​ប្រមូល​ឈាម​កើនឡើង​៣​ដង បើ​ធៀប​ទៅ​និង​លទ្ធផល​ប្រមូល​ឈាម​មុន​មាន​វត្តមាន​មជ្ឈមណ្ឌល​នេះ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ស្តុក​ឈាម​បច្ចុប្បន្ន​មាន​ភាពរឹងមាំ មិនមាន​បញ្ហា​ដាច់​ស្តុក​នោះទេ បើទោះជា​មាន​ចំនួន​អ្នក​ជម្ងឺ ដែលមាន​តម្រូវការ​ឈាម​កើនឡើង​ក៏ដោយ ។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ គឺជា​ជំនួយ​របស់​រដ្ឋាភិបាល​អាមេរិក បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៦ ហើយ​លទ្ធផល​ដែល​សម្រេចបាន ក្រោយ​មាន​វត្តមាន​អាគារ និង​សម្ភារៈ​ឧបករណ៍​ទំនើបៗ មាន​លក្ខណៈ​ស្តង់ដារ​ងាយស្រួល​ប្រើប្រាស់ មានការ​កើនឡើង​យ៉ាងខ្លាំង​ទាំង​កំ​រឹត​សមត្ថភាព គុណភាព​មន្ទីរពិសោធន៍ និង​បរិមាណ​ឈាម​ដែល​ប្រមូលបាន ខណៈដែល​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះ ទើបបាន​បញ្ចប់​ថ្មីៗ​ក្នុង​ខែ​កន្លងទៅ នូវ​ការវាយតម្លៃ​គុណភាព​ដើម្បី​ទទួលបាន Accreditation level 1 ដែល​គាំទ្រ​ដោយ CDC អាមេរិកាំង ។​

ព័ត៌មានជាតិ ថ្មីៗ

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

12/04/2021
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

12/04/2021

​សូមបញ្ជាក់ថា សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​មានការ​កើនឡើង​រហូត​ដល់​ទៅ​៣​ដង បើ​ធៀប​នឹង​បរិមាណ​ឈាម​ដែល​ប្រមូលបាន​មុន​មាន​ដំណើរការ​មជ្ឈមណ្ឌល​នេះ ដោយ​ឆ្នាំ​២០១៥ មុន​ដំណើរការ​មជ្ឈមណ្ឌល ប្រមូល​ឈាម​បានត្រឹមតែ ១.៣៩៨​ប្លោក ហើយ​ឆ្នាំ​២០១៨ ប្រមូលបាន ៣.១៤៦​ប្លោក និង ៩​ខែ​ដើមឆ្នាំ​២០១៩ ប្រមូលបាន ៣.៣១២​ប្លោក ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ស្តុក​ឈាម​បច្ចុប្បន្ន​មាន​ភាពរឹងមាំ មិនមាន​បញ្ហា​ដាច់​ស្តុក​នោះទេ បើទោះជា​មាន​ចំនួន​អ្នក​ជម្ងឺ ដែលមាន​តម្រូវការ​ឈាម​កើនឡើង​ក៏ដោយ ។​

​នៅក្នុង​កម្មវិធី​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នេះដែរ ឯកឧត្តម W.Patrick Murply បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ផងដែរ ហើយ​ឯកឧត្តម មានប្រសាសន៍ថា នេះ​គឺជា​ការចូលរួម ថ្ងៃនេះ​ដែរ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក មានការ​បរិច្ចាគ​ឈាម​ដោយ​បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំងអស់គ្នា ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាមេរិក គឺមាន​បំណង​គិត​រួចហើយ​ថា​ត្រូវ​បរិច្ចាគ​ឈាម ដើម្បី​លើកទឹកចិត្ត និង​អំពាវនាវ​ដល់​សាធារណជន​គ្រប់គ្នា​ចូលរួម​ជួយផ្តល់​ឈាម និង​បន្ត​ផ្តល់​ឈាម ដែលជា​ចលនា​មនុស្សធម៌ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស ហើយ​ការផ្តល់​ឈាម វា​ងាយស្រួល​បំផុត មិន​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​សុខភាព​នៃ​អ្នក​បរិច្ចាគ​នោះទេ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល “​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១” ដោយ​ជោគជ័យ​

ម​ន្រី្ត​អាជ្ញាធរ​ជាតិ​អប្សរា​និង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល "​គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១" ដោយ​ជោគជ័យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021
នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

នូវែលសេឡង់ ហាមអ្នកដំណើរទាំងអស់មកពីឥណ្ឌា ចូលក្នុងប្រទេសរបស់ខ្លួនរយៈពេល ២សប្ដាហ៍

08/04/2021
ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

ឥណ្ឌាបំបែកកំណត់ត្រាថ្មីដំបូង ដោយរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១០០,០០០នាក់ក្នុង១ថ្ងៃ

05/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4804 shares
    Share 1922 Tweet 1201
  • សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

    4697 shares
    Share 1879 Tweet 1174
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3054 shares
    Share 1222 Tweet 764
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2277 shares
    Share 911 Tweet 569
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (59)
  • ​គ្រោះធម្មជាតិ (62)
  • ចំណេះដឹង និង ការអប់រំ (288)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,237)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,037)
  • ព័ត៌មានជាតិទូទៅ (79)
  • ព័ត៌មានអន្តរជាតិ (502)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (370)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (639)
  • សាសនា និង មនុស្សធម៌ (470)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.