Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុក ទទួលបាន​អំណោយ​ពី​សប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​

ដោយ Pothe Thun
12/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុក ទទួលបាន​អំណោយ​ពី​សប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ឃូ ស៊ុយ​ផេង , លោក គង់ ចាំង​ភើ​ង , លោក តែ គុយ​ហួរ , លោក ឡាវ ម៉ាន់​ចុង , លោក យាំ យ៉ា​ត់​កង និង ក្រុមគ្រួសារ ជា​សប្បុរសជន​អណិកជន​រស់នៅ​សហរដ្ឋអាមេរិក បានផ្តល់​អំណោយ​ដ៏​សប្បុរសធម៌ តាមរយៈ​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប នូវ​គ្រឿងឧបភោគ បរិភោគ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រ​១ និង ក្រ​២ ចំនួន ៧៤​គ្រួសារ ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ត្រូវបាន​នាំយកទៅ​ចែកជូន​ពួកគាត់ កាលពី​រសៀល​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១៩ នៅ​បរិវេណ​វត្ត​កំពង់​ភ្លុក ។​

​លោក នឹង នី មេឃុំ​កំពង់​ភ្លុក បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ក្រៅពី​ការនេសាទ មួយចំនួន​ទៅធ្វើ​កម្មករសំណង់​នៅក្នុង​ក្រុង​សៀមរាប នៅ​រដូវ​ទឹកសម្រក់​បានធ្វើ​ការដាំដុះ​បន្លែ បង្កា​រួមផ្សំ គឺ​ពុំមាន​ស្រែ​ធ្វើ​នឹង​គេ​ទេ ។​

​ក្នុងឱកាស​នោះដែរ លោក ឃូ ស៊ុយ​ផេង និង គង់ ចាំង​ភើ​ង តំណាង​សប្បុរសជន បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​បងប្អូន​ជា​សប្បុរសជន​អណិកជន​រស់នៅ​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​មក​ទស្ស​នា​កម្សាន្ត​រមណី​ដ្ឋា​ន​ធម្មជាតិ​កំពង់​ភ្លុក​នេះ បានឃើញ​នូវ​ជីវភាព​របស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ហើយក៏​មាន​ក្ដី​អាណិតអាសូរ​ចំពោះ​បងប្អូន​មួយចំនួន​ដែលមាន​មុខរបរ​ជា​ប្រជា​នេសាទ​មាន​ជីវភាព​ខ្វះខាត ដោយ​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​ប្រចាំថ្ងៃ​ជួប​ការលំបាក ដូច្នេះហើយ​ទើប​ក្រុម​របស់លោក​រួម​ថវិកា ដើម្បី​ទិញ​ជា​ស្បៀងអាហារ ក្នុង​គោលបំណង ក្នុងការ​ធ្វើអំណោយទាន​នេះ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ទីទ័ល គឺ​ដើម្បី​ជួយ​សម្រាល់​នូវ​ទុក្ខលំបាក​របស់​បងប្អូន ដែល​បាន​កំពុង​ជួប​ការខ្វះខាត​ស្បៀងអាហារ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ហើយក៏​ជាការ​ផ្គត់ផ្គង់​ដល់​បងប្អូន​បាន​មួយរយៈ​ខ្លី ទំរាំ​ដល់​រដូវ​បើក​នេសាទ​នៅពេល​ខាងមុខ ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​មានប្រសាសន៍​នាឱកាស​នោះ លោក សុខ ថុល បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់លោក​ពូ អ្នក​មីង បងប្រុស បងស្រី ដែល​បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​មាតុប្រទេស​ខ្លួន​ក៏ពិតមែន តែ​ដួងចិត្ត​របស់​អស់លោក គឺមាន​មនសិកា​ចំពោះ​ជាតិ​មាតុភូមិ ហើយ​តាមរយៈ​អំណោយ​សប្បុរសធម៌​ទាំងនេះ ក៏​ជាការ​ចូលរួម​ចែករំលែក​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ភ្លុក​នេះ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា គឺជា​ឃុំ​មួយ​ដែលមាន​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​បន្ទាត់​ក្រីក្រ​ខ្ពស់ នៅ​ទូទាំង​ខេត្តសៀមរាប ។​

​លោក សុខ ថុល បានបញ្ជាក់​ទៀតថា ឃុំ​កំពង់​ភ្លុក​នេះ ក៏​ជា​គោលដៅ​របស់​គម្រោង លាប ទោះបី​តំបន់​នេះ​ជា​រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ​ក៏ពិតមែន តែ​ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ដូច្នេះ​ក្នុងឱកាស​នេះ សូម​សំណូមពរ​ដល់​ម្ចាស់​អំណោយ សូម​ឲ្យ​បន្ត​នូវ​សិល្បៈ​ចែករំលែក​នេះ ទៅតាម​បណ្តា​ភូមិ​ឃុំ​ផ្សេងៗ​ទៀត និង សូម​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សុខភាព អនាម័យ ដោយ​ត្រូវ​ចេះ​ធ្វើ​អនាម័យ បរិស្ថាន​នៅក្នុង​តំបន់​កំពង់​ភ្លុក ក្នុង​ការទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដើម្បី​ជា​អត្ថប្រយោជន៍​ដល់​បងប្អូន​នៅក្នុង​ឃុំ​កំពង់​ភ្លុក​ទាំងមូល សម្រាប់​ទៅ​ពេលអនាគត ។​

​គួររំលឹកថា អំណោយ​ដែល​ផ្តល់ជូន​បងប្អូន ក្រ​១ និង ក្រ​២​ទាំង​៧៤​គ្រួសារ​នាឱកាស​នោះ គឺ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥​គីឡូក្រាម , មី​១​កេស , ទឹកត្រី ១​យូរ , ទឹកស៊ីអ៊ីវ ១​យូរ , អំបិល ៥​គ​ក្រ និង ថវិកា ២​ម៉ឺន​រៀល ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ប្រជាពលរដ្ឋ​ក្រ​១ និង ក្រ​២ នៅក្នុង​ឃុំ​កំពង់​ភ្លុកសប្បុរសជនជា​អណិកជន​នៅ​សហរដ្ឋអាមេរិក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ចូល​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា អ​ញ្ចើ​ញ​ចូល​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

ខេត្ដ​សៀមរាប នឹង​រៀបចំ​ពិធី​ទទួលទាន​អំបុក​ខ្មែរ​ការពារជាតិ​ចំនួន​០១​ថ្ងៃ និង​អុំទូក​រយៈពេល​០៣​ថ្ងៃ នៅ​ខែ​ក្រោយនេះ​

រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់​ស្រូវពូជ​ចំនួន​៤០​តោន ជូន​ប្រជាកសិករ​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត នៅក្នុង​ស្រុក​ជីក្រែង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.