Tuesday, April 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ស​មិ​ទ្ឋ​ផល​ជា​គរុ​ភ័​ណ្ឌ​វត្ត​ហៅថា​ទី​សំណាក់​សង្ឃ​រស្មី​ប្រាសាទសង្កែ​សឹង្ហ ក្នុងស្រុក​ស្វាយ​លើ ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូរ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ 

ដោយ Pothe Thun
22/10/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ស​មិ​ទ្ឋ​ផល​ជា​គរុ​ភ័​ណ្ឌ​វត្ត​ហៅថា​ទី​សំណាក់​សង្ឃ​រស្មី​ប្រាសាទសង្កែ​សឹង្ហ ក្នុងស្រុក​ស្វាយ​លើ ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ខ្សែបូរ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ 
124
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ស​មិ​ទ្ឋ​ផល​ជា​គរុ​ភ័​ណ្ឌ​វត្ត ឬ​ហៅថា​ទី​សំណាក់​សង្ឃ​រស្មី​ប្រាសាទសង្កែ​សឹង្ហ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ រួមមាន ៖ សាលា​បុណ្យ ឬ​សាលាឆាន់ ១​ខ្នង , សា​ឡុ​ម ឬ​បោ​ត ១​ខ្នង , កុដិ​តូចៗ​សរុប​ចំនួន​១០​ខ្នង ប៉ុន្តែ​បាន​សាងសង់​រួច​ជា​ស្ថាពរ​ចំនួន​៦​ខ្នង ដោយ​ក្នុង​១​ខ្នង មានតម្លៃ ៨០០​ដុល្លារ និង កុដិ​បាយ ឬ​ផ្ទះបាយ ១​ខ្នង​ដែល​ស​មិ​ទ្ឋ​ផល​ទាំងនេះ បានមក​ពីស​ទ្ឋា​ជ្រះថ្លា​ជួយឧបត្ថម្ភ របស់​ពុទ្ធបរិស័ទ ជិត​ឆ្ងាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ក្នុងនោះ​មាន​អ៊ំ​ប្រុស ម៉ន បឿន និង​អ៊ំស្រី លឹម គាត់ ព្រមទាំង​បងប្អូន​កូនចៅ ដែល​រស់នៅ​ឯនាយសមុទ្រ និង​ខេត្ត​ព្រះសីហនុ បាន​កសាង​កុដិ​ថ្ម​ថ្មី​១​ខ្នង ទុកជា​សម្បត្តិ​សង្ឃ ព្រមទាំង​ចំណាយ​ថ្លៃ​សម្ភារ​និង​ថវិកា សរុប​ចំនួន​២៥.១១២,៤៩ ដុល្លារ​អាមេរិក ត្រូវបាន​រៀបចំ​ពិធី​កាត់​ខ្សែបូរ​ឆ្លង និង សម្ពោធ​ស​មិ​ទ្ឋ​ផល​មួយចំនួនទៀត កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នេះ​ក្រោម​ព្រះអធិបតីភាព ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ អាភាក​រោ ព្រះ​មេគណ​ខេត្ត និង វត្តមាន​លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ ព្រមទាំង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត និង​សប្បុរសជន​ជិត​ឆ្ងាយ​ជាច្រើនរូប​ផងដែរ​។​

​ព្រះ​តេជគុណ ឆន្ទៈរ​ក្ខិ​ត្តោ សំ ង៉ែត ចៅអធិការ​ស្តីទី​វត្ត​រស្មី​ប្រាសាទសង្កែ​សឹង្ហ មាន​សង្ឃដីកា​ថា វត្ត​នេះ ត្រូវបាន​រៀបចំ​កសាង​ឡើង នៅ​ដើមឆ្នាំ​២០១៨ តាម​សំណើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ដែល​កាលពីមុន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ មាន​ចំនួន​ជិត ៨០០​គ្រួសារ ក្នុងពេល​មានបុណ្យ​ទាន​ម្តងៗ ពួកគាត់​ត្រូវធ្វើ​ដំណើរ​ទៅកាន់​វត្ត​ផ្សេងៗ​មាន​ចម្ងាយ​ឆ្ងាយ​ប្រមាណ​ជា​៨​ទៅ ១២​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​មនុស្ស​ចាស់​គាត់​ខ្វះ​ល​ទ្ឋ​ភាព និង​ពិបាក​ក្នុងការ​ធ្វើដំណើរ​ដើម្បី​ទៅ​សមាទាន​សិ​ល និង​បុណ្យទាន​ផ្សេងៗ​ផងដែរ ខណៈ​បច្ចុប្បន្ន វត្ត​អារាម​នេះ មិនទាន់​ក្លាយជា​វត្ត​ពេញ​សិទ្ឋិ​នៅឡើយ​ទេ ប៉ុន្តែ​បានរៀបចំ​សំណុំ​ឯកសារ​សុំ​បង្កើត​វត្ត​បញ្ជូនទៅ​ថ្នាក់លើ​បន្តបន្ទាប់​រួចរាល់​ហើយ​ដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ បាន​សាទរ​នូវ​ស​មិ​ទ្ឋ​ផល​ដែល​វត្ត​ទទួលបាន​នាពេលនេះ ដែល​បង្ហាញឱ្យឃើញ​ពី​ការគោរព​ស្រឡាញ់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ដែលជា​សា​នា​របស់​រដ្ឋ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចូល​រួម​អភិវឌ្ឍ​សង្គម របស់​បងប្អូន​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ទាំង​ផ្នែក​ពុ​ទ្ឋ​ចក្រ និង​អាណាចក្រ ខណៈ​វិស័យ​ទាំងពីរ​នេះ គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតរ​មួ​ត ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ជា​សត្យានុម័ត​ឲ្យ​ឃើញ​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន​នៃ​សង្គមជាតិ ដូច្នេះ​តាមរយៈ​នេះ សូមឱ្យ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត បន្ត​កៀរគរ​រក​ជំនួយ​ដើម្បី​កសាង​ស​មិ​ទ្ឋ​ផល​ថ្មីៗ​បន្ថែមទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

20/04/2021
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

20/04/2021

​ព្រះ​តេជគុណ ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង ព្រះ​មេគណ​ខេត្តសៀមរាប មាន​ថេរ​ដីកា​ថា​៖ ស​មិ​ទ្ឋ​ផល​ទាំងនេះ​កើតឡើង​ដោយសារ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់គ្រាន់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​នាំឱ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ស្ថេរភាព និង​ភាព​រីកចម្រើន​សម្បូរ​ស​ប្បាយ​លើ​គ្រប់​វិស័យ ខណៈដែល​ព្រះ​ពុ​ទ្ឋ​សាសនា ត្រូវ​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ជា​សាសនា​របស់​រដ្ឋ ហើយ​វត្ត​អារាម​ដែលមាន​ការរីកចម្រើន គឺជា​កត្តា​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ជីវភាព​ប្រសើរឡើង​នៃ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​តំបន់​ចំណុះជើងវត្ត​នោះ ។​

​ព្រះ​ធម្ម​សេរី ជុំ គឹម​ឡេង មាន​ថេរ​ដីកា​បន្ថែមថា យើង​មានឱកាស​ធ្វើ​បុណ្យទាន​ផ្សេងៗ រួមគ្នា​កសាង​ស​មិ​ទ្ឋ​ផល​នានា​ទោះ​នៅ​ទីជនបទ​ដាច់ស្រយាល​ក្តី បាន​ដោយ​គ្មាន​ក្តីបារម្ភ ក៏​អាស្រ័យ​ដោយ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ ហេតុនេះ​សូម​ប្រជា​ពុ​ទ្ឋ​បរិស័ទ ត្រូវ​រួមគ្នា​រក្សាសុខ​សន្តិភាព​នេះ​ឱ្យ​ស្ថិតនៅ​ជា​និរន្ត កុំឱ្យ​បាត់បង់​ដោយ​ប្រការ​ដទៃ​ឡើយ ទុក​សម្រាប់​កូនចៅ​របស់​យើង​ជំនាន់​ក្រោយៗ ទៀត ពីព្រោះ​ប្រទេស​យើង​ធ្លាប់​ទទួលរង​នូវ​ភាព​ល្វីង​ជូរចត់ កំសត់​អត់ឃ្លាន ទុក្ខសោក​វេទនា​រាប់សិប​ឆ្នាំ​រក​អ្វី​មក​រៀបរាប់​ពុំបាន​អស់​ទេ ជាពិសេស​អនុស្សាវរីយ៍​ដ៍​សែន​ជូរចត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ពិធី​កាត់​ខ្សែបូរ​ស​មិ​ទ្ឋ​ផល​ជា​គរុ​ភ័​ណ្ឌ​វត្តស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​ពួកនិង​អ្នកស្ម័គ្រចិត្ត បាន​ផ្សព្វផ្សាយស្ដីពី​ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍​

ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​ពួកនិង​អ្នកស្ម័គ្រចិត្ត បាន​ផ្សព្វផ្សាយស្ដីពី​ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍​

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

មូលនិធិពិភពលោក​ដ៏​ស្រស់ត្រកាលនៃ​ប្រទេស​កូរ៉េខាងត្បូង នាំយក​កង់​ចំនួន ៣០០​គ្រឿង ចែក​ដល់​សិស្សានុសិស្ស​ក្រីក្រ និង កុមារកំព្រា ក្នុង​ខេត្តសៀមរាប​

មូលនិធិពិភពលោក​ដ៏​ស្រស់ត្រកាលនៃ​ប្រទេស​កូរ៉េខាងត្បូង នាំយក​កង់​ចំនួន ៣០០​គ្រឿង ចែក​ដល់​សិស្សានុសិស្ស​ក្រីក្រ និង កុមារកំព្រា ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

20/04/2021
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

20/04/2021
ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4822 shares
    Share 1929 Tweet 1206
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3060 shares
    Share 1224 Tweet 765
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2280 shares
    Share 912 Tweet 570
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263
  • ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

    980 shares
    Share 392 Tweet 245

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (68)
  • ​គ្រោះធម្មជាតិ (63)
  • ចំណេះដឹង និង ការអប់រំ (290)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,244)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,044)
  • ព័ត៌មានជាតិទូទៅ (80)
  • ព័ត៌មានអន្តរជាតិ (504)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (371)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (643)
  • សាសនា និង មនុស្សធម៌ (475)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.