Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

ដោយ Pothe Thun
31/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ​មីន​កម្ពុជា បានរៀបចំ​ពិធី​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​មីន​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ តាមរយ​:​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន ប្រឈម​ដែល​បាន​ជួបប្រទះ ក្នុង​រយៈពេល​១០​ឆ្នាំកន្លងមក ដើម្បី​រិះរក​ដំណោះស្រាយ​រួមគ្នា និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​។​

​ថ្លែង​បើក​ពិធី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍ថា​៖​វិបស្សនា​គឺជា ការប្រជុំ​ការងារ​មួយ​មាន​លក្ខណៈ​មិន​ផ្លូវការ ខុសពី​ការប្រជុំ​នៅ​កន្លែងធ្វើការ ហើយ​ការប្រជុំ​នេះ​ត្រូវ​ហ៊ាន​ផ្តល់ និង​ទទួល​យោបល់​ក្នុងន័យ​ស្ថាបនា​ត្រង់​ទៅ​ត្រង់​មក យកមក​ត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​នឹង​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត ចំណុចខ្លាំង និង​ចំណុចខ្សោយ លើ​ការងារ​ជា​បុគ្គល និង​តាម​នាយកដ្ឋាន​នីមួយៗ​។ មួយវិញទៀត ការប្រជុំ​នាពេលនេះ គឺជា​ការពិភាក្សា​ការងារ​ស្ថាប័ន​ទាំងមូល និង​ការងារ​គម្រោង​នានា ដែល​បាន​អនុវត្ត​កន្លងមក ដើម្បី​រិះរក​ដំណោះស្រាយ និង​វិធានការណ៍​កែលម្អ ឲ្យ​កាន់តែ​ប្រសើរឡើង​។ ក្នុងនោះ ការប្រជុំ​នេះ នឹង​ផ្ដល់នូវ​ចំណេះដឹង និង​ការណែនាំ​បន្ថែម ដែល​អាចជា​ទុន សំរាប់​អនុវត្តន៍​ការងារ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​សម្រេច​ការងារ​តាម​ផែនការ​ប្រចាំឆ្នាំ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ស្របតាម​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា និង​ក្នុងនាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​សម្រេចបាន​សមិទ្ធផល​ជាច្រើន​នាពេល​កន្លងមក ពិសេស​បានធ្វើ​ឲ្យ​អត្រា​ជនរងគ្រោះ​ថ្នាក់​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា អាជ្ញាធរ​មីន ក្រៅ​អំពី​កិច្ចការ ដែល​យើង​កំពុង​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា អាជ្ញាធរ​មីន​នៅមាន​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​លើ​វិស័យ​មីន ជា​លក្ខណៈ​អន្តរជាតិ​បន្ថែមទៀត​បាន​នឹង​កំពុង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការជួយ​សម្រួល​ទុក្ខលំបាក​របស់​បណ្តា​ប្រទេស ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន តាមរយៈ​ការបញ្ជូន​កង​នោះ​មិន​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្នុង​ក្របខណ្ឌ អង្គការសហប្រជាជាតិ រួមមានៈ នៅ​សាធារណរដ្ឋ ស៊ូដង់ ស៊ូដង់​ខាងត្បូង​, លី​បង់​, សាយ​ប្រឹស​, ម៉ាលី អាហ្វ្រិក​កណ្តាល និង​កំពុង​ត្រៀម​បញ្ជូនទៅ​ប្រទេស​មួយចំនួនទៀត​តាម​សំណើ​របស់ អង្គការសហប្រជាជាតិ ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​បន្ត​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ដូចជា ៖១) បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ដើម្បី​សម្រេចបាន​គោលដៅ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។ ២) បន្ត​ស្វែងរក​ការគាំទ្រ និង​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​មាន​លក្ខណៈ​ពេញលេញ​។ ៣) បន្តក​ជំរុញ និង​លើកកម្ពស់​នូវ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​សកម្មភាព​មីន​។ ៤) បន្ត​អនុវត្ត​សារាចរ​លេខ​០៥ ស្តីពី​ការពង្រឹង​ការងារ​គ្រប់គ្រង​វិស័យ​សកម្មភាព​មីន និង​សារា​ចរណ៍​លេខ​០៤ ស្តីពី​ការពង្រឹង​បន្ថែម​លើ​ការងារ​គ្រប់គ្រង​វិស័យ​សកម្មភាព​មីន​។ ៥) ត្រៀម​អនុវត្ត​គម្រោង​ថវិកា​កម្មវិធី ដែល​បាន​កំណត់ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ៦) រៀបចំ​ឯកសារ​ណែនាំ​ពី​របៀបរបប​ការងារ របស់​អគ្គលេខា​ធិ​ដ្ឋា​ន​អាជ្ញាធរ​មីន​។ ៧) រៀបចំ​បណ្ណាល័យ ដើម្បី​គ្រប់គ្រង​ឯកសារ​។ ៨) រៀបចំ​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​មន្ត្រី បុគ្គលិក​។ ៩) ត្រូវ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អាជ្ញាធរ​មីន​អោយ​ល្អ​។​

​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ពិធី​អង្គ​វិបស្សនា​ការងារ​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​​អាជ្ញាធរ​មីន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ស្នើ​អ្នកវិនិយោគ​ចិន បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ស្នើ​អ្នកវិនិយោគ​ចិន បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​

គម្រោង​លាភ​៖មិន​ផ្ដល់​ត្រី​ឲ្យ​ហូប តែ​ជួយ​ជនក្រីក្រ​ធ្វើ​ឧបករណ៍​ចាប់​ត្រី​ដោយ​ខ្លួនឯង​

គម្រោង​លាភ​៖មិន​ផ្ដល់​ត្រី​ឲ្យ​ហូប តែ​ជួយ​ជនក្រីក្រ​ធ្វើ​ឧបករណ៍​ចាប់​ត្រី​ដោយ​ខ្លួនឯង​

សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​

សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.