Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​ក្រុង​ពាលី​និង​ប្រោះព្រំ​ទូក​-​ង ឈ្មោះ​ពិជ័យ​សេនា ខេមរា​មានជ័យ បារមី​អង្គរ ដើម្បី​ទៅ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​

ដោយ Pothe Thun
06/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​ក្រុង​ពាលី​និង​ប្រោះព្រំ​ទូក​-​ង ឈ្មោះ​ពិជ័យ​សេនា ខេមរា​មានជ័យ បារមី​អង្គរ ដើម្បី​ទៅ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សាលាខេត្ត​សៀមរាប បានរៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី និង ប្រោះព្រំ​ទូក​-​ង ឈ្មោះ​ពិជ័យ​សេនា ខេមរា​មានជ័យ បារមី​អង្គរ ដើម្បី​ទៅ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ និង ទូក​-​ង ឈ្មោះ ហនុមាន សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង មន្ត្រី​អ្នកមុខអ្នកការ​នៃ​សាលា​ខេត្តសៀមរាប​ជាច្រើនរូប​ទៀត ។​

​ការធ្វើ​ពិធី​ក្រុង​ពាលី និង ប្រោះព្រំ​ទូក​-​ង​នេះ គឺ​ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ពី​បុ​រម​បុរាណ​មក ដើម្បី​បួងសួង សូម​នូវ​ព្រះ​បារមី​ដ៏​ស័​ក្ត​សិទ្ធិ ព្រមទាំង​បារមី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម លោកយាយ​ទេព តា​ដំបង​ដែក លោកតា​រាជ ព្រះអង្គ​តូច ព្រះអង្គ​ធំ គង់នៅ​ខ្នងភ្នំ​គូលែន និង បារមី​អ​រុក្ខ​អរ​ក្ស​អ្នកតា​គ្រប់ទិសទី និង ទេវតា​គង់​ថែរក្សា​នៅតាម​ប្រាង្គ​ប្រាសាទ​នានា ដែល​គង់ប្រថាប់​ថែរក្សា​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​ដ៏​បវរ​នៃ​យើង តាម​ជួយ​ថែរក្សា​នូវ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប រួមទាំង​ក្រុមកីឡា​ចំណុះ​ទូក​ទាំងអស់​ផង សូម​ឲ្យ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​សប្បាយ និង សេចក្ដីចម្រើន ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ ទាំង​នៅ​រាជធានី​ភ្នំពេញ និង នៅ​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៩ ដល់ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ។​

​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​៖ ការរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ នឹង​ប្រព្រឹត្តទៅ​នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប ដោយមាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ផ្សេងៗ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដែល​បាន​ចូលរួម​ទស្សនា​កម្សាន្ត អំពី​វប្បធម៌ ប្រពៃណី របស់​ប្រជាពលរដ្ឋ​ខែ្មរ​យើង ព្រមទាំង​ពិធី​ពិសារ​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​ទៀតថា​៖ ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​នេះ គឺធ្វើឡើង​ដើម្បី​រំលឹក និង គោរព​ដល់​វីរៈភាព​នៃ​បុព្វបុរស​ទាហាន​ជើង ទឹក​ជំនាន់​ដើម ដែល​បាន​ពលី ជីវិត​ក្នុងការ​ធ្វើសឹក​សង្គ្រាម​តាមផ្លូវ​ទឹក ក្នុងការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ហើយ​ទទួលបាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង ហើយក៏​ជា​មធ្យោបាយ​មួយ ក្នុងការ​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត និង ស្វែងយល់​ពី​ប្រវត្តិ នៃ​ការធ្វើ​សឹកសង្គ្រាម​តាមផ្លូវ​ទឹក ដែល​បុព្វបុរស​ខ្មែរ​យើង​បាន​ចារឹក​ទុក នៅតាម​ថ្ម​ជញ្ជាំង​ប្រាង្គ​ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មា​ផងដែរ ។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្ថែមទៀត​ថា ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​លើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ហើយក៏​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ និង​ការបង្ហាញ​នៅ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ អំពី​ភាព​សម្បូរបែប​ខាង​វិស័យ វប្បធម៌ អ​រី​យ​ធម៌​របស់​ខ្មែរ និង ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កម្ពុជា កំពុងស្ថិត​ក្នុង​សុខសន្តិភាព សុខដុមរមនា ពេញលេញ​ទូទាំងប្រទេស ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន បាន​សំណូមពរ​ដល់​បងប្អូន​ជា​កីឡាករ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងនាម​ជា​អ្នក​កីឡាករ ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រមទាំង​ថែរក្សា​សុខភាព​ទៀតផង និង​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អបអរ​សារ​ទរ​ការ​ប្រណាំងទូក និង​កម្មវិធី​សំខាន់​ក្នុងឆ្នាំនេះ រួមទាំង​កម្មវិធី​ពិសារ​អំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ៩​វិច្ឆិកា ពិសេស​សូម​បង​ប្អូ​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ត្រូវ​មានការ​អធ្យាស្រ័យ​គ្នា និង រក្សា​នូវ​សណ្តាប់ធ្នាប់​ក្នុងឱកាស​បុណ្យអុំទូក ចូលរួម​រក្សា​បរិស្ថាន អនាម័យ ដើម្បី​បរិស្ថាន​ល្អ ទីក្រុង​ស្អាត សម្រាប់​សុខភាព​ដល់​យើង​គ្រប់ៗ​គ្នា ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ទូក​ខេត្តសៀមរាបពិធី​ក្រុង​ពាលី​និង​ប្រោះព្រំ​ទូក​-​ងព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា

​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​បង្ហាញថា ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​គ្រប់គ្រង​សិស្ស​អាហារូបករណ៍ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា

សិស្ស​និង​ពលរដ្ឋ​ប្រមាណ​៥០០​នាក់នៅ​ស្រុក​បន្ទាយស្រី បាន​ទទួលការព្យាបាល​ដោយ​មិន​គិតថ្លៃ​ពី​អង្គការ​មិ​ត្ដ​កម្ពុជា 

សិស្ស​និង​ពលរដ្ឋ​ប្រមាណ​៥០០​នាក់នៅ​ស្រុក​បន្ទាយស្រី បាន​ទទួលការព្យាបាល​ដោយ​មិន​គិតថ្លៃ​ពី​អង្គការ​មិ​ត្ដ​កម្ពុជា 

កិច្ចប្រជុំ លំ​ហាត់​លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ ណ៍​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​២០១៩ REPEX19 ក្រោម​ប្រធានបទ «​គ្រោះថ្នាក់​យន្តហោះ ធ្លាក់ នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​»

កិច្ចប្រជុំ លំ​ហាត់​លើតុ ស្ដីពី ផែនការ ប្រតិបត្តិការ ណ៍​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឆ្នាំ​២០១៩ REPEX19 ក្រោម​ប្រធានបទ «​គ្រោះថ្នាក់​យន្តហោះ ធ្លាក់ នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.