Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង ថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ​

ដោយ Pothe Thun
09/11/2019
នៅក្នុង ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/608255713269208/
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខួប​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​រំលឹកស្មារតី​សាមគ្គី​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដើម្បី​រក្សា​ស្នា​ព្រះ​ហត្ថ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ពង្រឹង​ឆន្ទៈ​ការពារជាតិ សាសនា ព្រះមហាក្សត្រ បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ក្រោម​ម្លប់​នៃ​គោលនយោបាយ ឈ្នះ ឈ្នះ ( រូបមន្ត​នៃ​សន្តិភាព ) របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

ថ្ងៃទី ០៩ វិច្ឆិកា គឺជា​ថ្ងៃ​ប្រ​វ​តិ្ត​សាស្ត្រ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​ឯករាជ្យ ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ពី​ពួក​អាណានិគម​បារាំង​សេស និង​ជា​ថ្ងៃ​បង្កើត​កងយោធពល​ខេ​មរ​ភូ​មិ្ទ ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ប្រារព្ធ​ពិធី អបអរសាទរ រំលឹក​ការដឹងគុណ និង​ចងចាំ​ស្មារតី ទិវា​៩​វិច្ឆិកា ក្នុង​សុ​ឆន្ទៈ​ដែល​មិនអាច​បំភ្លេចបាន ។​
នៅ​ខេត្តសៀមរាប ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង ថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ (០៩​វិច្ឆិកា​១៩៥៣- ០៩ វិច្ឆិកា​២០១៩ ) ក្រោម​ការរៀបចំ​ឡើង​ដោយ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤ សហការ​ជាមួយ​អាជ្ញាធរខេត្ត និង​មានការ​ចូលរួម​ដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលជា​ពិសេស​នោះ​គឺ​វត្តមាន​របស់​កងកម្លាំង​ប្រដាប់អាវុធ មកពី​បណ្តា​អង្គភាព​នានា មួយចំនួន​ក្នុង​ខេត្ត ។​

​ថ្ងៃ​៩ វិច្ឆិកា បាន​ចារឹក​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា ស្តីពី​ស្នា​ព្រះហស្ត ក្រោម​ព្រះរាជ​បូ​ជ​និ​យ​កិច្ច​របស់​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល ប្រកបដោយ​ព្រះ​បញ្ញាញាណ តស៊ូ ទាមទារ ឯករាជ្យ​ជូន​មាតុភូមិ​កម្ពុជា ឲ្យ​បាន​រួច​ចាក​ផុតពី​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង និង បានប្រកាស​ឯករាជ្យ​ជាតិ នា​ថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ ដែល​ព្រះ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ គឺជា​ព្រះរាជ​គំរូ​ដ៏​ល្អ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ចងចាំ​និង​បន្តវេន បំពេញ​កាតព្វកិច្ច កសាង ការពារ​បូរណភាព​ទឹកដី​សុវណ្ណ​ភូមិ​នៃ​កម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​ផ្តើមចេញពី​ព្រះមហា​វីរភាព​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ ប្រ​យុ​ទ្ឋ​ប្រឆាំង និង​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ប្រសូត្រ​ឡើងវិញ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ កសាង​សន្តិភាព ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរឡើង ក្រោម​ដំបូល​នៃ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្ងៃ​៩​វិច្ឆិកា ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ក៏​ជា​ទិវា​គោរព​ដឹងគុណ​យ៉ាង​ធំធេង ចំពោះ​មហា​ពលី​កម្ម ក្នុង​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​វរៈជន​ស្នេហា​គ្រប់​ជំនាន់ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ក្នុង​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ។ ពិធី​គោរព​វិញ្ញាណ​ខ​ន្ឋ័ ដុត​ភ្លើង​ជ័យ និង​បូជា​ធូប​ទៀន បានធ្វើ​ឡើង​នៅ​វិមាន​រំលឹក​គុណ​អតីត​វិ​រៈ​យុ​ទ្ឋ​ជន​ខេត្តសៀមរាប ដែល​ក្នុងនោះ​រួមមាន​វត្តមាន របស់​ក្រុមប្រឹក្សា​ខេត្ត គណ​អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ នាយទាហាន នាយ​នគរបាល នាយ​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត ៕

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ និង ថ្ងៃកំណើតកងយោធពលខេមរៈភូមិន្ទ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, November 9, 2019

​អត្ថបទ និង​រូបភាព​៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិថ្ងៃកំណើត​កងយោធពល​ខេមរៈភូមិន្ទ​​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​បុណ្យ​ឯករាជ្យ​ជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចំនួន​ទូកប្រណាំង​កើនឡើង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុង​ខេត្តសៀមរាប ឆ្នាំ​២០១៩

ចំនួន​ទូកប្រណាំង​កើនឡើង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុង​ខេត្តសៀមរាប ឆ្នាំ​២០១៩

ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ពាក់​ស្នែង និង​ស្រុក​អង្គរធំ ខេត្តសៀមរាប ដង្ហែរ​កឋិន​សាមគ្គី​ចូល​វត្ត​ខ្នាច់​ត្រាច​

ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ពាក់​ស្នែង និង​ស្រុក​អង្គរធំ ខេត្តសៀមរាប ដង្ហែរ​កឋិន​សាមគ្គី​ចូល​វត្ត​ខ្នាច់​ត្រាច​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍ ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តសៀមរាប​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍ ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តសៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.