Friday, March 5, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ចំនួន​ទូកប្រណាំង​កើនឡើង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុង​ខេត្តសៀមរាប ឆ្នាំ​២០១៩

ដោយ Pothe Thun
09/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
https://www.facebook.com/tvsiemreap/videos/445025972824850/
292
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​ប្រណាំងទូក នៅតាម​បណ្ដោយ​ស្ទឹង​ក្នុង​ក្រុង​សៀមរាប នឹង​រៀបចំ​ប្រកួត​ជា​ផ្លូវការ​ហើយ ក្នុងនោះ​ទូក​ចំនួន ៣៤​គ្រឿង បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ដើម្បី​អបអរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ មាន​រយៈពេល​បួន​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៩ ដល់​១២ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប​។

​ចំនួន​ទូក​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​២០១៩​នេះ មានការ​កើនឡើង​ចំនួន​០១​ទូក បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​តែ ៣៣​ទូក​ប៉ុណ្ណោះ​។ ក្នុងចំណោម​ទូក​ទាំង ៣៤​នោះ ២៩​ជា​ទូក​អុំ​បុរស និង ០៥​ទូក​ជា​ទូក​អុំ​នារី​។​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ គណ​:​កម្ម​ការ​បច្ចេកទេស ទូក ង របស់​រដ្ឋបាល​ខេត្តសៀមរាប បានធ្វើ​ការបែងចែក ទូក​បុរស ជា​បួន​ប៉ូល ដោយឡែក​ទូក​អុំ​នារី​ចំនួន ០៥​ទូក ស្ថិតនៅក្នុង​ប៉ូល​តែមួយ​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចក្រាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចក្រាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

04/03/2021
អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

04/03/2021

​ពូ​ល​ចំនួន ៤​នោះ រួមមាន​៖
– ពូ​ល A
១/ មហា​កោសា​មានជ័យ ប៉ះ​ជាមួយ ឥន្ទ្រី​សែន​ជ័យ​បារមី​សាលាដំបូង ២/ ព្រះ​នរាយណ៍​សែន​ជ័យ​បារមី​ភ្នំ​គូលែន ប៉ះ​ជាមួយ ហនុមាន​សែន​ជ័យ​បារមី​ស្រី​គ្រប់លក្ខណ៍ ៣/ អង្គរ​សែន​ជ័យ ប៉ះ​ជាមួយ រំដួល​សែន​ជ័យ​បារមី​អង្គរ ៤/ អេ​យូ​រះ​តេ​ជៈ​បារមី​រស្មី​អង្គរ ប៉ះ​ជាមួយ មិត្តភាព​ខ្មែរ​និង​ចិន​

– ពូ​ល B
១/ ពាម​សាមគ្គី​សែន​ជ័យ ប៉ះ​ជាមួយ ហនុមាន ២/ គោ​ចារ​មានជ័យ​រស្មី​សាមគ្គី ប៉ះ​ជាមួយ​បារមី​នាគរាជ​តេ​ជោ​សែន​ជ័យ ៣/ សណ្ឋាគារ​បាត់​ធឺ​ផ្លា​យ​ភី ប៉ះ​ជាមួយ ហង្ស​មាស​មាន​ឬ​ទ្ធិ ៤/ តា​រាជ​មានជ័យ​បារមី​ដំបង​ដែក ប៉ះ​ជាមួយ សៀមរាប​មានជ័យ​បារមី​អង្គរ​

– ពូ​ល C
១/ គ្រុឌ​មាស​តេ​ជោ​សែន​ជ័យ ប៉ះ​ជាមួយ ពល​ខ័​ណ្ឌ​អូ​បី​ទី​មុនី​រង្សី​មាន​រិ​ទ្ធិ ២/ រុក្ខា​សែន​ជ័យ បារមី​ម្ជុល​ពេជ្រ ប៉ះ​ជាមួយ មហាសាល ៣/​ចា​យ៉ា​ហៅ​ស៏​មានជ័យ បារមី​មហា​រំអិល ប៉ះ​ជាមួយ ប៊ី​អេ​ហ្វ​ធី​អង្គរជ័យ ៤/​អេ​ខេ​ស៊ី​ធី​វី ប៉ះ​ជាមួយ គូលែន​សែន​ជ័យ​ទឹកដី​អច្ឆរិយៈ​

– ពូ​ល D
១/ សូទ្រនិគម​សែន​ជ័យ​បារមី​តា​ពេជ្រ ប៉ះ​ជាមួយ នាគ​អង្គរ​មានជ័យ ២/ សៀមរាប​ក្រុង​មរតក​អង្គរ ប៉ះ​ជាមួយ ហនុមាន​សែន​ជ័យ​។ សូមបញ្ជាក់ថា សម្រាប់ ទូក​គូ​ទី​២ ក្នុង​ពូ​ល D ឈ្មោះ សៀមរាប​ក្រុង​មរតក​អង្គរ និង​ហនុមាន​សែន​ជ័យ អ្នក​ដែល​ឈ្នះ នឹង​ទៅ​ជួប​ជាមួយ ចន្ទី​មនោ​ជ័យស្រី​ម្ជុល​ពេជ្រ ដែលជា​គូ​រង់ចាំ​។​

– រីឯ​ពូ​ល E ដែលជា​ទូក​អុំ​នារី គណ​:​កម្ម​ការ​បច្ចេកទេស ទូក ង ខេត្ត ពុំទាន់​បានបង្ហាញ​ពី​ការ​ផ្គូរ​ផ្គង​ឡើយ ដោយ​គ្រាន់តែ​ដឹងថា​មាន ទូក​ទី​១/ ឈ្មោះ អង្គរជុំ​សែន​ជ័យ ២/ យាយ​ទេព​សំដែង​រិ​ទ្ធិ ៣/ គង់​ជ័យ​បារមី​ស្រិ​ខ្ទុ​ម ៤/ កំហែង​ពល​វិបុល​រាជ ៥/ ហង្ស​ច​ន្ច័​មានជ័យ​បារមី​មហានគរ​។​

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៩​នេះ ចំណុះ​ទូក​បុរស​បាន​កើនឡើង ពី​២៨​នាក់ ទាំង​បម្រុង រហូតដល់​៣២​នាក់​ទាំង​បម្រុង​។ ដើម្បី​ចៀស​ការបន្លំ​ចំណុះ​ទូក ដែល​មិនបាន​ចុះឈ្មោះ​យកមក​អុំ​ខុស​លក្ខខណ្ឌ រដ្ឋបាល​ខេត្តសៀមរាប តម្រូវ​ឲ្យ​ចំណុះ​ទូក​ទាំងអស់​ពាក់​កាត​សម្គាល់​ខ្លួន​មុន​ឡើង​ទូក​អុំ​។​

ចំនួនទូកប្រណាំងកើនឡើង ក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប ឆ្នាំ២០១៩

ចំនួនទូកប្រណាំងកើនឡើង ក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងខេត្តសៀមរាប ឆ្នាំ២០១៩#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Saturday, November 9, 2019

​​

​អត្ថបទ និង​រូបភាព​៖ លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក្នុង​ខេត្តសៀមរាប ឆ្នាំ​២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ពាក់​ស្នែង និង​ស្រុក​អង្គរធំ ខេត្តសៀមរាប ដង្ហែរ​កឋិន​សាមគ្គី​ចូល​វត្ត​ខ្នាច់​ត្រាច​

ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ពាក់​ស្នែង និង​ស្រុក​អង្គរធំ ខេត្តសៀមរាប ដង្ហែរ​កឋិន​សាមគ្គី​ចូល​វត្ត​ខ្នាច់​ត្រាច​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍ ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តសៀមរាប​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា ផ្សព្វផ្សាយ​អំពី​មេរោគ​អេដស៍ ក្នុង​ពិធីបុណ្យ​អុំទូក​ខេត្តសៀមរាប​

អភិបាលខេត្ត​សៀមរាប នឹង​អញ្ជើញ​ចុះ​អុំទូក​ហនុមាន​ដោយផ្ទាល់​នៅ​ថ្ងៃទី​៣ នៃ​ពិធី​ប្រណាំងទូក ក្នុង​ខេត្តសៀមរាប

អភិបាលខេត្ត​សៀមរាប នឹង​អញ្ជើញ​ចុះ​អុំទូក​ហនុមាន​ដោយផ្ទាល់​នៅ​ថ្ងៃទី​៣ នៃ​ពិធី​ប្រណាំងទូក ក្នុង​ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021
ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

03/03/2021
ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

02/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (269)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,192)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,946)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (475)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (357)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (611)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.