Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

យ៉ាងតិច​ប្រជាពលរដ្ឋ​ខេត្តសៀមរាប៣៧​នាក់ បាន​ស្លាប់ក្នុង​ឆមាស​ទី​៣ ឆ្នាំ​២០១៩

ដោយ Pothe Thun
19/11/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
https://www.facebook.com/tvsiemreap/videos/2453933441539753/
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រៀបធៀប​នឹង​ឆមាស​ទី​៣ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង​ចំនួន ៣២​ភាគរយ ហើយ ៨០​ភាគរយ គឺជា​អ្នកបើកបរ​ម៉ូតូ ក្នុងនោះ នៅក្នុង​ខេត្តសៀមរាប​មាន​ចំនួន​អ្នកស្លាប់ ៣៧​នាក់ នេះ​បើតាម​របាយការណ៍​រប​ស់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​មានប្រសាសន៍ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការបើកបរ​ទោចក្រយានយន្ដ​ប្រកបដោយ​សុវត្ថិភាព ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ស្ថិតក្នុង​បរិវេណ វិទ្យាល័យ ១០​មករា​១៩៧៩ ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​លើក​ឡើ​ថា សិស្សានុសិស្ស យុវជន​មួយចំនួន បច្ចុប្បន្ន​តែងតែ​និយម បើកបរ​យានយន្ត​លឿន​លើស​ការកំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រ​វឺ​ង លើសពីនោះ ពួកគេ​មិន​ពាក់មួក​សុវត្ថិភាព ឬ​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ដែល​នាំ​ឲ្យ​ពួកគេ​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​សភាព​ធ្ងន់ធ្ងរ ដូចជា​បាត់បង់​អាយុជីវិត​មនុស្ស ឬ​របួស ពិការ​ជាដើម​។ ទាំងអស់នេះ ជា​សោកនាដកម្ម ចំពោះ​ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើកឡើងថា ការផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​នេះ គែ​ជាការ​ឆ្លើយតប​នឹង​កាលៈទេសៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពុះពារ​យ៉ាងសកម្ម ទប់ស្កាត់ និង​លុបបំបាត់​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​បច្ចុប្បន្ន​នៅតែ​បន្ត​កើនឡើង ។​

​សូមជម្រាបថា តាម​របាយការណ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្ហាញថា នៅក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៩៨៨​លើក​នៅលើ​ដងផ្លូវ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន​៤៨៨​នាក់ និង​របួស​ចំនួន​១,៤៩៤​នាក់​។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​នៅតែ​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់ ៣៣​ភាគរយ​, ការមិន​គោរព​សិទ្ធ​អទិភាព ២៧​ភាគរយ​, ការមិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, ការ​វ៉ា​ជែង ១០​ភាគរយ​, ការបត់ ៩​ភាគរយ​, ស្រវឹង ៤​ភាគរយ​, កត្តា​យាន្ត ៣​ភាគរយ និង​ងងុយ​១​ភាគរយ​។​

យ៉ាងតិចប្រជាពលរដ្ឋខេត្តសៀមរាប ៣៧នាក់ បានស្លាប់ ក្នុងឆមាសទី៣ ឆ្នាំ២០១៩

យ៉ាងតិចប្រជាពលរដ្ឋខេត្តសៀមរាប ៣៧នាក់ បានស្លាប់ ក្នុងឆមាសទី៣ ឆ្នាំ២០១៩#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, November 19, 2019

​អត្ថបទ និង រូបថត ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គ្រោះថ្នាក់​ចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប សម្រេច​បន្ត​ផ្ដល់​ទីតាំង​ដល់ សាលា ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប​

អភិបាលខេត្ត​សៀមរាប សម្រេច​បន្ត​ផ្ដល់​ទីតាំង​ដល់ សាលា ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ផ្ទះ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ នៅក្នុង​ឃុំ​រើ​ល ស្រុក​ពួក​

អភិបាលរង​ខេត្តសៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​សាងសង់​ផ្ទះ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ នៅក្នុង​ឃុំ​រើ​ល ស្រុក​ពួក​

​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ពង្រឹង​ទំនាក់ទំនង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​

​រដ្ឋសភា​កម្ពុជា​និង​បង់​ក្លា​ដេ​ស​ពង្រឹង​ទំនាក់ទំនង​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.