នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានដឹកនាំឯកឧត្ដមជាសមាជិកក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និង ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ឯកឧត្ដមឧត្តមសេនីយ៍ឯក ព្រហ្ម ពុធ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតម្កល់ទុកធ្វើទក្ខិណានុប្បទាន ទៅតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ៕
អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប
#គោរពវិញ្ញាណក្ខន្ធ