Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គ្រូបង្រៀន និង​មាតាបិតា​សិស្ស​នៃ​សាលាបឋមសិក្សា​វត្ដ​បូព៌ ស្នើ​សុំ​ដំឡើង​បន្ថែម​ពី​សាលា​បឋមសិក្សា ទៅ​ជា​អនុវិទ្យាល័យ​

ដោយ Pothe Thun
02/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
573
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​វេទិកា​ថ្ងៃ​បើក​បវេសនកាល​ពី​ឆ្នាំ​សិក្សា​ថ្មី​២០១៨ និង​២០១៩ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ពឹង គឹម​ឆេន នាយក​សាលា​បឋមសិក្សា​វត្ដ​បូ​ព៌ សិ្ថត​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​លើកឡើង​ថា លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល មាតាបិតា​សិស្ស នៃ​សាលាបឋមសិក្សា​វត្ដ​បូ​ព៌ បាន​ស្នើ​សុំ​ដំឡើង​សាលាបឋមសិក្សា​មួយ​នេះ ទៅ​ជា​អនុវិទ្យាល័យ ។

ដើម្បី​ងាយស្រួល​ដល់​សិស្សានុសិស្ស​បន្ដ​ការសិក្សា​នៅ​កន្លែង​ដដែល​ទៀត ស្របពេល​ដែល​នៅ​រយៈពេល​ពីរ​ឆ្នាំ​ទៀត លោក​មាន​គម្រោង​បង្កើតឲ្យមាន​អនុវិទ្យា​ល័យនៅ​ក្នុង​សាលា​បឋម​សិក្សា​នេះ ដើម្បី​ប្រែក្លាយ​សាលា​នេះ ឲ្យទៅ​ជា​សាលា​កម្រិត​មូលដ្ឋាន មានន័យ​ថា ពី​ថ្នាក់​ម​តេ្ដ​យ្យ​ទៅ​ដល់​ថ្នាក់​ទី​៩ ដោយ​លោក និង អាណាព្យាបាល​សិស្ស បាន​អំពាវនាវ និង​បាន​ស្នើ​ទៅ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​យ៉ាង​ជួយ​ជ្រោមជ្រែង​ឲ្យ​សាលារៀន​នេះ មាន​ថ្នាក់​ទី​៧​ដល់​ទី​៩​ថែម​ទៀត ដើម្បី​ជា​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ពួកគេ ទៅ​តាម​ទស្សនៈវិស័យ នៃ​វិស័យ​អប់រំ ខណៈ​ដែល​លោក​ជិត​ចូលនិវត្ដន៍ ។​

​លោក ពឹង គឹម​ឆេន បាន​បញ្ជាក់ទៀតថា ជាមួយគ្នា​នោះ​ដែរ សាលារៀន​នេះ នឹង​រៀបចំ​អាគារ​សមាធិ ដើម្បី​តាំងចិត្ដ​ឲ្យ​ស្ងប់​នៅពេល​មុន​សិក្សា និង​ក្រោយពេល​សិក្សា រួម​នឹង​គម្រោង​រៀបចំ​បន្ទប់​វីដេអូ​ខន​ហ្វ្រិ​ន សម្រាប់​ទស្សនា​ពី​សាលារៀន​សម្ព័ន្ធមេត្រី​នៅ​ប្រទេស​ជប៉ុន ថៃ អូស្ដ្រាលី និង​កូរ៉េ ដែល​គេ​បង្រៀន​ពី​ប្រទេស​ទាំងនោះ និង បង្កើត​កន្លែង​លក់​ចំណីអាហារ​ឲ្យ​ដូចផ្សា​រ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ថែរក្សា​សុខភាព​សិស្សានុសិស្ស ហើយ​សាលា​សម្ព័ន្ធមេត្រី​ទាំង​បួន​នោះ​គេ​អាច​មក​ទស្សនា​នៅ​សាលារៀន​វត្ដ​បូព៌​បាន ខណៈ​គម្រោង​នេះ នឹង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៩ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​នេះ ឯកឧត្ដម ហ៊ែ​ល ចំរើន អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​ចូលរួម​បើកប​វេស​នាកាល​នៅ​សាលារៀន​វត្ដ​បូព៌​នេះ បាន​មានប្រសាសន៍ថា លោក​នឹង​យក​សំណើ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មាតាបិតា​សិស្ស ដាក់​ជូន​ថ្នាក់ដឹកនាំ ដើម្បី​សម្រេច​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​លោក​បាន​រំពឹងថា សាលាបឋមសិក្សា​វត្ដ​បូព៌ នឹង​មាន​បន្ថែម​ថ្នាក់​អនុវិទ្យាល័យ​ទៀត ប៉ុន្តែ សុំ​ឲ្យ​លោកគ្រូ​អ្នកគ្រូ បន្ត​ការយកចិត្ដទុកដាក់​បង្រៀន​ដល់​សិស្សានុសិស្ស​បន្ថែមទៀត ដើម្បី​ឲ្យ​ការសិក្សា​មាន​ស្ដង់​ខ្ពស់ និង​មាន​គុណភាព​៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាប​សាលាបឋមសិក្សា​វត្ដ​បូព៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុណ្យ​កឋិនទាន​សម្រាប់​វត្ត​ប្រាសាទ​គោកចក ដែល​ផ្តួចផ្តើម​ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត ប្រមូល​បច្ច័យ​បាន​ជិត​៣២​លាន​រៀល​និង​ប្រាក់​ដុល្លារ​ជិត​៤​ពាន់​ដុល្លារ​អាម៉េរិក​

បុណ្យ​កឋិនទាន​សម្រាប់​វត្ត​ប្រាសាទ​គោកចក ដែល​ផ្តួចផ្តើម​ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត ប្រមូល​បច្ច័យ​បាន​ជិត​៣២​លាន​រៀល​និង​ប្រាក់​ដុល្លារ​ជិត​៤​ពាន់​ដុល្លារ​អាម៉េរិក​

បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដង្ហែ​ទៅកាន់​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ប្រមូល​បច្ច័យ​បាន​ជាង​១២០​លាន​រៀល​

បុណ្យ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដង្ហែ​ទៅកាន់​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ប្រមូល​បច្ច័យ​បាន​ជាង​១២០​លាន​រៀល​

ប្រមុខ​ដឹកនាំ​កម្ពុជា សម្រេច​យល់ព្រម​តាម​សំណូមពរ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា​

ប្រមុខ​ដឹកនាំ​កម្ពុជា សម្រេច​យល់ព្រម​តាម​សំណូមពរ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ មិត្តភាព​ខ្មែរ​-​ជប៉ុន ព្រះឥន្ទ​កោសា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.