Tuesday, September 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែរប្រវែងជាង៦០០ម៉ែត នៅក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
17/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែរប្រវែងជាង៦០០ម៉ែត នៅក្នុងស្រុកក្រឡាញ់
901
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីទទួលបានថវិកាពីអង្គកឋិនទានកាលពីពេលថ្មីៗកន្លងទៅ ដោយមានការផ្តួចផ្តើមដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ និង លោកជំទាវ ព្រមទាំងសមាជិក សមាជិកា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ទាំងមូលផងនោះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្លូវគ្រួសក្រហមមួយ ០១ខ្សែ ប្រវែង ៦១៥ ម៉ែត ទទឹង ៥,១ ម៉ែត្រ ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ដែលចំណាយថវិកាចំនួន៦៥៥០០ដុល្លារ ក្នុងនោះ ជាង៤ម៉ឹនដុល្លារសម្រាប់ថ្លៃបេតុង ជាថវិកាបានមកពីអង្គកឋិន ដោយឡែកថ្លៃដែក ថ្ម ថ្លៃពលកម្ម ចាក់ដីបង្ហាប់គ្រឺះ និងសេវាផ្សេងៗទៀតជាការបរិច្ចាកថវិកាផ្ទាល់របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និងលោកជំទាវត្រូវបានបើកការដ្ឋានសាងសង់ចាក់បេតុងអាមេ ។

តំណាងប្រជាពលរដ្ឋ និងមេភូមិទាំង៣ភូមិ បានសម្តែងក្តីត្រេកអរ និងដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែគិតគូអភិវឌ្ឍក្នុងមូលដ្ឋានរបស់ពួកគាត់ និងចាត់ទុកសមិទ្ឋិផលផ្សេងៗ និងផ្លូវបេតុងមួយខ្មែនៅពេលនេះថាពិតជាបានបំពេញតាមសេចក្តីត្រូវការ និងសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន ។

ព័ត៌មានជាតិ ថ្មីៗ

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023
ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

25/09/2023

បើតាមលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា បច្ចុប្បន្នឃុំក្រឡាញ់មានផ្លូវបេតុងចំនួន ២ខ្សែរួចមកហើយ ដោយមួយខ្សែប្រវែង២០៥ម ជាមូលនិធិរបស់ស្រុក និងមួយខ្សែទៀតកំពុងចាក់បេតុងនេះប្រវែងជាង៦១៥ម៉ែត្រ ហើយសម្រាប់ផ្លូវមួយខ្សែនេះ ពីមុនគឺពិបាកធ្វើដំណើរណាស់ ហើយក្នុងនោះដែរសម្រាប់ឆ្នាំ២០២០ខាងមុខ អាជ្ញាធរឃុំ និងស្រុក ក៏មានគម្រោងនឹងចាង់បេតុង និងផ្លូវដីក្រហមនៅភូមិអូរក្រឡាញ់ មានប្រវែង៥០០ម ដោយប្រើប្រាស់គម្រោងមូលនិធិរបស់ឃុំ ។

លោកស្រី អភិបាលស្រុក បន្តថា ចំពោះសមិទ្ធផលនៃផ្លូវមួយខ្សែដែលបានបើកការដ្ឋានសាងសង់នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពសង្គមព្រមទាំងជួយលើកកំពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមួយកម្រិតផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ។ ហើយផ្លូវដែលបានដែលបានដំណើរការសាងសង់នាពេលនេះ គឺបានផ្តល់សារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋ ជួយបង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅកាន់ទៅផ្សារជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅកាន់សាលារៀន កាត់បន្ថយការលំបាកក្នុងការនាំអ្នកជំងឹទៅកាន់មណ្ឌលសុខភាពយប់ព្រលប់ជាដើមផង ។

ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយ ស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ មានសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើង ៕

 

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: កឋិនទានការដ្ឋានសាងសង់ផ្លូវបេតុងតំណាងរាស្រ្តមណ្ឌលសៀមរាបផ្លូវបេតុងស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមចំនួន២២នាក់មកពីខេត្តចំនួន៦ ទទួលបានការបណ្ដុះបណ្ដាលពីសាខាកាកបាទក្រហមខេត្តសៀមរាប

សិក្ខាកាមចំនួន២២នាក់មកពីខេត្តចំនួន៦ ទទួលបានការបណ្ដុះបណ្ដាលពីសាខាកាកបាទក្រហមខេត្តសៀមរាប

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាចតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាចតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    184 shares
    Share 74 Tweet 46
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43
  • វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

    127 shares
    Share 51 Tweet 32

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (530)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,191)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,981)
  • ព័ត៌មានជាតិទូទៅ (206)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.