Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាកាមចំនួន២២នាក់មកពីខេត្តចំនួន៦ ទទួលបានការបណ្ដុះបណ្ដាលពីសាខាកាកបាទក្រហមខេត្តសៀមរាប

ដោយ Pothe Thun
17/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាកាមចំនួន២២នាក់មកពីខេត្តចំនួន៦ ទទួលបានការបណ្ដុះបណ្ដាលពីសាខាកាកបាទក្រហមខេត្តសៀមរាប
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សិក្ខាកាមកាកបាទក្រហមចំនួន ២២នាក់ មកពី៦រាជធានី ខេត្ត រួមមាន រាជធានីភ្នំពេញ សៀមរាប ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមិត្តអប់រំមិត្ត ថ្នាក់ជាតិលើកទី២ ស្ដីពី “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបទ” នៅសណ្ឋាគារ ហាន គង់ ក្នុងក្រុងសៀមរាប ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៧ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តាមរយៈកាកបាទក្រហមកម្ពុជា ។

មានវត្តមានជាគណៈអធិបតិក្នុងឱកាសនោះ លោក លី ប៊ុនណា លេខាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
បានមានប្រសាសន៍ពាំនូវការផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសូមស្វាគមន៍យ៉ាងកក់ក្ដៅដល់ លោក លោកស្រី ប្រតិភូ លោកគ្រូ អ្នកគ្រូ មន្ត្រីប្រតិបត្តិ និងប្អូនៗដែលអញ្ជើញមកទឹកដីខេត្តសៀមរាប។

លោកបានបន្តថា ចំពោះការបើកវគ្គបណ្ដុះបណ្ដាលលើកទី២ ស្ដីពី “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថវិជ្ជមាន” ក្នុងពេលនេះដែរ គឺដោយសារតែកាកបាទក្រហមកម្ពុជាបានយល់ឃើញថា បច្ចុប្បន្ននេះ ក៏ដូចជាអនាគតប្រទេសជាតិនៅតែត្រូវការយុវវ័យដែលជាទំពាំងស្នងឫស្សី ដែលប្រកបទៅដោយចំណេះដឹង ទាំងបច្ចេកវិទ្យា ក៏ដូចជាត្រូវមានក្រមសីលធម៌ល្អ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិស្របតាមសកលភាវូបនីយកម្ម ដែលក្នុងនោះមានយុវជនកម្ពុជាយើង ដែលជាសមាជិកយុវជនក្នុងតំបន់អាស៊ានផងដែរ ។ ដូចនេះ យុវជនកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងបង្កើនសមត្ថភាពបន្ថែមទៀត ព្រោះថាការរៀនសូត្រ ស្រាវជ្រាវ ជាក្រុម ជាបុគ្គល ពិតជាមានតម្លៃសម្រាប់អភិវឌ្ឍន៍ខ្លួនយើង និងសង្គមជាតិ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ គឿនវេត

Tags: យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបទសាខា​កាកបាទក្រហម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាចតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាចតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.