Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាចតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ

ដោយ Pothe Thun
17/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/1518908298256526/
121
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន NM Software and Consulting បាននាំយកប្រព័ន្ធ CAMEMIS ពីប្រទេអាល្លឺម៉ង់មកកម្ពុជា ដែលប្រព័ន្ធនេះជាប្រព័ន្ធកត់ត្រាទិន្នន័យ សម្រាប់ជួយសម្រួលដល់មាតាបិតាសិស្ស និងគ្រឹះស្ថានសិក្សាក្នុងការតាមដាននិងកត់ត្រាឯកសារផ្សេងៗរបស់សាសា និងសិស្សានុសិស្ស ដោយក្នុងនោះក្រុមហ៊ុនCamemis បានណែនាំពីរបៀបប្រើប្រាស់Appតាមទូរស័ព្ទដៃដល់មាតាបិតាអាណាព្យាបាលសិស្ស ដែលកម្មវិធីនេះដែរប្រព្រឹត្តិទៅនៅក្នុងបរិវេនសាលាបឋមសិក្សាវត្តបូព៌ ក្នុងក្រុង/ខេត្តសៀមរាប ហើយកម្មវិធីនេះគឺមានរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីឱ្យមាតាបីតា អាណាព្យាបាលសិស្ស បានស្វែងយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធCAMEMISហើយប្រព័ន្ធនេះ នឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដោយអាចកត់ត្រាទិន្នន័យរវាងសាលានិងអាណាព្យាបាល ជាមួយសិស្សានុសិស្ស ដើម្បីតាមដាន និងធ្វើបច្ចុប្បន្នភាព ស្រង់ទិន្នន័យពិន្ទ និងសកម្មភាពរបស់សិស្ស ហើយក្រោយពីបង្កើតបានប្រព័ន្ធនេះនៅលើទូរស័ព្ទដៃស្មាតហ្វូន ។

បើតាមលោកស្រី ធូ សុជាតា អគ្គនាយកក្រុមហ៊ុនខេមមីស បានឱ្យដឹងថា កម្មវិធីនេះដែរតម្រូវឲ្យអាណាព្យាបាលទាញយកAppនេះចូលទៅក្នុងទូរស័ព្ទដៃស្មានហ្វូនហើយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមាតាបីតា អាណាព្យាបាលសិស្ស ពួកគាត់ងាយស្រួលតាមដានការសិក្សា និងសកម្មភាពផ្សេងៗរបស់បុត្រធីតារបស់ពួកគាត់នៅក្នុងសាលាគ្រប់ពេលវេលាដោយកាត់បន្ថយការចំណាយពេល និងចំណេញទាំងសងខាង ទាំងសាលា ទាំងគ្រួសារមាតាបិតាសិស្ស ។

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

លោកស្រី ធូ សុជាតា បញ្ជាក់ទៀតថា ប្រព័ន្ឋខេមមីសជាប្រព័ន្ធកត់ត្រាទិន្នន័យសម្រាប់ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ក្នុងការតាមដាននិងកត់ត្រាឯកសារផ្សេងៗរបស់សាសា មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទំនាក់ទំនងសង្គមនានាជាច្រើន ដែលក្នុងពិភពលោកបាននឹងកំពុងតែនិយមប្រើប្រាស់ តាមរយៈការបង្កើតលើស្មាតហ្វូន និងពឹងផ្អែកលើប្រព័ន្ធអ៊ិនធឺណែត ខុសប្លែកត្រង់តែបង្កើតគណនេយ្យចងជាក្រុម និងកំណត់ឱ្យប្រើប្រាស់បាន សម្រាប់តែស្ថាប័នរបស់រដ្ឋ និងគ្រឹះស្ថានសិក្សានានា ដែលស្ថាប័នបង្កើតគណនេយ្យនោះ មានសិទ្ធិក្នុងការបញ្ចូលសមាជិករបស់ខ្លួន ។

លោកស្រីបន្ថែមថា ប្រព័ន្ធ CAMEMIS នេះ ត្រូវបានបង្កើតឡើងដោយវិស្វករខ្មែរ ដែលបានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ជាច្រើនឆ្នាំ ក្នុងគោលដៅជួយសម្រួលដល់ការងារផ្នែកវិស័យសិក្សាអប់រំគ្រប់កម្រិតមានសមត្ថភាពអាចជួយសម្រួលដល់ការគ្រប់គ្រងទិន្នន័យទូទៅរបស់សាលា ទាំងផ្នែករដ្ឋ និងឯកជន ដូចជាសាលារៀន , មជ្ឈមណ្ឌលបណ្តុះបណ្តាលនានារបស់អង្គការ ឬសមាគមន៍ និងសាលាចំណេះទូទៅគ្រប់កម្រិត ។

លោក ពឹង គឹមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ក៏បានបង្ហាញការគាំទ្រ និងសហការជាមួយក្រុមហ៊ុនគ្រប់ពេលវេលា ព្រោះហេតុថា ក្រោយពីបានស្វែងយល់ចាប់ដៃគូជាមួយគ្នាអស់រយៈពេលមួយឆ្នាំមក ឃើញថាប្រព័ន្ឋនេះ ផ្តល់អត្ថប្រយោជន៍ទៅដល់សាលា ដល់មាតាបិតាអាណាព្យាបាលសិស្ស ក្នុងការគ្រប់គ្រងសកម្មភាពការសិក្សារបស់បុត្រធីតាពួកគាត់អំឡុងពេលនៅសាលារៀន បានធ្វើឲ្យយើងមិនប្រើប្រាស់ខ្លះខ្ចាយនូវពេលវេលាដ៏មានតម្លៃ ក្នុងការតាមដានពីទិន្នន័យផ្នែកសិក្សាអប់រំតាមបែបបច្ចេកទេសវិទ្យា ព័ត៌មាន និងផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនទទួលបានចំណែកថវិកាតាមរយៈអ្នកប្រើប្រាស់ប្រព័ន្ឋនេះ ។

លោក ពឹង គឹមឆេន បន្ថែមថា ក្នុងនោះការប្រើប្រាស់លើកដំបូងរបស់មាតាបិតាជាមួយប្រព័ន្ឋនេះ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សាលាមិនទាន់តម្រូវឱ្យមានមានការបង់ប្រាក់អ្វីទេ គណៈគ្រប់គ្រងសាលានឹងធ្វើសម្រង់មតិពីពួកគាត់ជាមុន និងតាមការស្ម័គ្រចិត្តពីមាតាបិតា អានាព្យាបាលសិស្សតែទោះបីជាត្រូវបង់ក៍ក្នុងកម្រិតមួយតិចតួចដែរ ជាសំខាន់យើងទាំងអស់គ្នា រួមសហការគ្នា ក្នុងការជ្រោងទង់មួយ ក្រោមប្រធានបទ ការអប់រំដើម្បីទាំងអស់គ្នា គឺដើម្បីធានាបានទាំងគុណភាពនៃការសិក្សា ហើយការអប់រំ ក៏ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនCAMEMIS បានរៀបចំសិក្ខាសាលា ស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធCAMEMIS នៅសាលាខេត្តសៀមរាប ម្តងរួចមកហើយ ក្នុងនោះអាជ្ញាធរខេត្ត ក៏បានគាំទ្រ និងរង់ចាំសហការគ្រប់ពេលវេលា ព្រោះការប្រើប្រាស់ប្រព័ន្ធ CAMEMIS នេះ គឺបានធ្វើឲ្យយើងចំណេញពេលវេលានិងមិនសូវបារម្ភពីកូនចៅនៅពេលពួកគាត់ទៅរៀនសូត្រ ងាយស្រួល ក្នុងការតាមដានពីការសិក្សាកូនចៅរបស់ពួកគាត់ ៕

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាច

ក្រុមហ៊ុនCamemis ណែនាំឲ្យមាតាបីតាអាណាព្យាបាល អាតាមដានពីទិន្និន័យពីការសិក្សា និងសកម្មភាពផ្សេងៗតាមទូរស័ព្ទដៃ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, December 17, 2019

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: CamemisNM Software and Consultingសាលាបឋមសិក្សាវត្តបូព៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.