Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប

ដោយ Pothe Thun
17/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជាទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០ នៅខេត្ដសៀមរាប
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបណ្ដាញបញត្ដិករថាមពលអាស៊ានលើកទី១០” ASEAN Energy Regulators Network Meeting(AERN) ដើម្បីធ្វើឲ្យចុះសម្រុងបច្ចេកទេស និងពាណិជ្ជកម្មនៃការងារភាគី រវាងប្រព័ន្ធអគ្គិសនីរបស់ប្រទេសសមាជិកអាស៊ាន ព្រមទាំងដើម្បីផ្ទេរតំណែងប្រធានបន្តឲ្យទៅប្រទេសឥណ្ឌូនេស៊ីហើយកិច្ចប្រជុំនេះដែរបានប្រារម្ភធ្វើឡើងនៅខេត្តសៀមរាប ដោយកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នេះ ។

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានបណ្តាញបញ្ញត្តិករថាមពលអាស៊ាន សម្រាប់អាណត្តិ២ឆ្នាំ ២០១៨-២០១៩ បានមានប្រសាសន៍ថា ការសហការរវាងបញ្ញត្តិករ នៃបណ្តាប្រទេសក្នុងអាស៊ានជាការគាំទ្រដ៏ខ្លាំងក្លាដើម្បីឈានទៅសម្រេចលទ្ធផលធំនៃគម្រោងការតភ្ជាប់រវាងប្រព័ន្ធអគ្គិសនីរបស់ប្រទេសនានាក្នុងអាស៊ាន ។ បណ្តាញបញ្ញត្តិករថាមពលអាស៊ានត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីគាំទ្រដល់_HAPUA (Heads of ASEAN Power Utilities/Authorities) នៅក្នុងការអភិវឌ្ឍប្រព័ន្ធបណ្តាញអគ្គិសនីអាស៊ាននៃកម្មវិធីនៃផែនការសកម្មភាពសហប្រតិបត្តិការវិស័យថាមពលពីឆ្នាំ២០១៦-២០២៥ ។

ឯកឧត្ដមបានបន្ដថា ក្រុមការងាររបស់បណ្តាញបញ្ញត្តិករថាមពលអាស៊ាន គឺការធ្វើឲ្យចុះសម្រុងបច្ចេកទេស និងពាណិជ្ជកម្មនៃការតភ្ជាប់ពហុភាគី រវាងប្រព័ន្ធអគ្គិសនីរបស់ប្រទេសសមាជិកអាស៊ាន ។ អាជ្ញាធរអគ្គិសនីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបកិច្ចប្រជុំលើកទី០៩ របស់បណ្តាញបញ្ញត្តិករថាមពលអាស៊ានម្តងរួចមកហើយ កាលពីថ្ងៃ៤-៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងភ្នំពេញ ដោយឡែកសម្រាប់ឆ្នាំ២០១៩ នេះ បណ្តាញបញ្ញត្តិករថាមពលអាស៊ាន (The 10thនេះគឺជាកិច្ចប្រជុំលើកទី២ ដែលបានធ្វើឡើងលើទឹកដីប្រទេសកម្ពុជា ហើយក៏ជាកិច្ចប្រជុំចុងក្រោយក្នុងអាណត្តិ២ឆ្នាំ(២០១៨-២០១៩) ដែលកម្ពុជាជាប្រធាន ដោយក្នុងកិច្ចប្រជុំលើកទី១០នេះ នឹងការមានផ្ទេរតំណែងប្រធានបន្តឲ្យទៅប្រទេសឥណ្ឌូនេស៊ី ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម បញ្ជាក់ទៀតថា កិច្ចប្រជុំលើកទី១០ នៅខេត្តសៀមរាបនាពេលនេះ គឺមានការចូលរួមពីតំណាងលេខាធិការអាស៊ាន(ASEC)តំណាងមជ្ឈមណ្ឌលថាមពលអាស៊ាន(ACE) ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) តំណាងស្ថាប័នបញ្ញត្តិករនៃប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ថៃ និងវៀតណាម តំណាងក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងអគ្គិសនីកម្ពុជា ។ ក្នុងនោះរចនាសម្ព័ន្ធគ្រប់គ្រងរបស់បណ្តាញបញ្ញត្តិករជាមពលអាស៊ាន គឺមានប្រធាន (Chairman) និង អនុប្រធាន (Vice-Chairman) ក្នុងអាណត្តិ២ឆ្នាំ ប្តូរវេនគ្នា ទៅតាមលំដាប់តួអក្សរនៃឈ្មោះប្រទេស ដោយក្នុងអាណត្តិ២០១៦-២០១៧ គឺប្រទេសប្រុយណេ ជាប្រធាន និងប្រទេសកម្ពុជា ជាអនុប្រធាន ហើយអាណត្តិឆ្នាំ២០១៨-២០១៩ ប្រទេសកម្ពុជា ជាប្រធាន និងប្រទេសឥណ្ឌូនេស៊ី ជាអនុប្រធាន ។ បណ្តាញបញ្ញត្តិករថាមពលអាស៊ាន (AERN) មានក្រុមការងារចំនួន២ ៖ ១.ក្រុមការងារ១(AWG1) ដែលទទួលការងារបច្ចេកទេស និងបទបញ្ញត្តិដែលបច្ចុប្បន្នប្រទេសវៀតណាមជាប្រធាននិងក្រុមការងារ២(AWG2)ដែលទទួលការងារច្បាប់និងពាណិជ្ជកម្មដែលបច្ចុប្បន្នប្រទេសប្រុយណេ ជាប្រធាន ។

សូមបញ្ជាក់ថា បណ្តាញបញ្ញត្តិករថាមពលអាស៊ាន(AERN)ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ តាមការផ្តួចផ្តើមរបស់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន (Senior Official Meeting)លើកទី២៨ ។ ការបង្កើត AERNនេះ ក្នុងគោលបំណងកំណត់ទិសដៅសំខាន់ៗរួមមាន ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើផ្នែកបញ្ញត្តិកម្ម ការផ្តល់នូវវេទិកាដ៏ល្អមួយសម្រាប់បញ្ញត្តិករផ្នែកថាមពលធ្វើការពង្រឹងការទំនាក់ទំនងគ្នា ដើម្បីបង្កើនចំណេះដឹងផ្នែកបញ្ញត្តិកម្មថាមពលរបស់ប្រទេសជាសមាជិក និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ៕

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ASEAN Energy Regulators Network Meeting(AERNកិច្ចប្រជុំបណ្តាញបញ្ញត្តិករថាមពលអាស៊ានលើកទី១០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.